ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើប​! ស្រី​ស្អាត​កម្ពុ​ជាដំបូង​អាច​បំបែក​ប្រវត្តិ​សាស្ត្រ ឈ្នះ​មកុដ​អន្ដរជាតិ Miss & Mister Petite Global 2022

1 ឆ្នាំ មុន
  • ភ្នំពេញ

ពេល​នេះ ការ​ខិតខំ​ប្រឹងប្រែង​លើ​ផ្នែក​វិស័យ​បវរកញ្ញា​កម្ពុជា ដែល​មាន​អ្នក​រៀបចំ​ផ្សេង​ពី​គ្នា ក្នុង​គោលបំណង​អោយ​រីក​ចម្រើន ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ ពេល​នេះ ការ​ខិតខំ​ប្រឹងប្រែង​លើ​ផ្នែក​វិស័យ​បវរកញ្ញា​កម្ពុជា ដែល​មាន​អ្នក​រៀបចំ​ផ្សេង​ពី​គ្នា ក្នុង​គោលបំណង​អោយ​រីក​ចម្រើន ឃើញ​ថា បាន​ដល់​គោលដៅ​មួយ​ល្អ​ប្រសើរ​ហើយ​។ ប្រការ​នេះ ក្រៅពី​ជួយ​លើកទឹកចិត្ត បេក្ខភាព ក៏​ធ្វើ​អោយ​អ្នកគ្រប់គ្រង​ស្ថាប័ន​បវរកញ្ញា​នីមួយ​ៗ ប្រឹង​បន្ថែម​ស្វែងរក​នារី​វ៉ៃ​ឆ្លាត​រលក​ថ្មី​ៗ​បន្ត​ទៀត​។

យ៉ាងណា យើង​អបអរសាទរ​ទៅ​កាន់​កញ្ញា Pich Mainavyta ជា​បវរកញ្ញា​កម្ពុជា ដំបូង​គេ​បំផុត​ដែល​បាន​ឈ្នះ​មកុដ​អន្ដរជាតិ​នៅ​ក្នុង​កម្មវិធី Miss & Mister Petite Global 2022 នៅ​ប្រទេស Malaysia ទើប​បិទ​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២ មុន​នេះ​។ ពេល​នេះ កម្ពុជា​យើង​មាន​អ្នក​អាច​បំបែក​ប្រវត្ដិសាស្ដ្រ​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​ហើយ​។ នាង គឺជា​ស្ដ្រី​ដំបូង​គេ​បង្អស់​ពី​កម្ពុជា ដែល​អាច​ដ​ណ្ដើ​មកុដ​ពី​ឆាក​អន្តរជាតិ​បាន​។

ស្រី​ស្អាត សារី ស្រី​ពេជ្រ ដែល​មាន​អាយុ​២១​ឆ្នាំ ជានា​រី​ដ៏​ស្រស់​ស្អាត និង​មានចំណេះ​ដឹង​ខ្ពស់ ទាំង​ការ​និយាយ​ស្ដី ទាំង​អាកប្បកិរិយា​សមសួន​ជានា​រី​ខ្មែរ និង​ស័ក្ដិ​សមសួន​នឹង​កិត្តិនាម​ជា​ម្ចាស់​ក្ស​ត្រី​នៃ​ចក្រវាល​នេះ​បំផុត​។

ជា​ថ្មី​ម្ដងទៀត​! អបអរសាទរ​ទៅ​កាន់​កញ្ញា Pich Official ដែល​ជា​បវរកញ្ញា​កម្ពុជា​ដំបូង​គេ​បំផុត​ដែល​បាន​ឈ្នះ​មកុដ​អន្ដរជាតិ​នៅ​ក្នុង​កម្មវិធី Miss & Mister Petite Global 2022 នៅ​ក្នុង​ប្រទេស Malaysia​។ លើស​ពី​ទៀត ជា​ភ័​ព្ទ​សំណាង យើង​ក៏​អបអ​សាទរ ខ្មែរ ដែល​ឈុត​តំណាង​ជាតិ​ចូល ToP5 ទាំង​2 Miss & Mister Petite Global គ្រង់​ឈុត​ដោយ Pich Mainavyta & លោក ចាន់ មុនី​សិ​ទ្ឋ​ច្នៃ​ម៉ូ​ដ​ដោយ លោក​លី ភក្ត្រា​រដ្ឋ​ហ្វុ​ង ។ កាន់តែ​កក្រើក​ទៀត វិញ្ញាសា​ផ្នែក​បុរស​យើង ក៏​ជាប់​បាន​លេខ​២ ខណៈ​ហ្វី​លី​ពី​ន​លេខ​១​។

ចាត់​ថា កម្ពុជា មានគុណ​សម្បត្តិ​ធនធាន ពេញលេញ​លើ​ផ្នែក​ប្រកួត​កញ្ញាឯក បុរសឯក ដោយ​ភាព​ក្លាហាន និង​ចំណេះដឹង​។ យើង​បាន​វិវត្តន៍​ខ្លួន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​ការ​បរាជ័យ​ពី​មុន​ៗ ជា​មេរៀន​បទ​ពិសោធន៍ រៀនសូត្រ ឆ្ពោះ​មក​ម្តង​ហើយ​ម្តងទៀត ដើម្បី​ប្រជែង​ស្នាដៃ​។ ទាំងនេះ​ជា​ការ​ចូលរួម​គាំទ្រ​ពី​មហាជន ហ្វេ​ន​ៗ​មួយ​ផ្នែក​ដែរ បើ​អត់​មានការ​គាំទ្រ ក៏​អ្នក​រៀបចំ​ពិបាក​រំលេច​ឡើង​។

ជាក់ស្តែង វិស័យ​បវរកញ្ញា​នៅ​ក្នុង​ប្រទេស​យើង​ពេល​នេះ ស្ទើរតែ​គ្រប់​ផ្នែក​ប្រដេញ​ការ​ទាក់ទាញ មាន​យុវវ័យ​ច្រើន​លើសលុប តាមដាន​ផ្ទាល់ ឯ​ខ្លះ​ទៀត​តាមដាន​ក្នុង​បណ្តាញ​សង្គម វែកញែក​គ្នា​។ ជា​ថ្មី​ម្តងទៀត ទស្សនិកជន នៅ​តែ​មាន​មោទនភាព​ដល់​ស្រី​ស្អាត​ម្ចាស់​មកុដ និង​បុរសឯក ដែល​តស៊ូ​នាំ​កម្ពុជា​អោយ​គេ​ស្គាល់​លើ​ឆាក​អន្តរជាតិ​។ ជា​ពិសេស​អាច​ធ្វើ​អោយ​គេ​ឃើញ​យើង​ឡើង​មក​ឈរ​កាន់​ដៃ​តំណែង​សំខាន់​ហើយ​ស្រែ​កថា «​អបអរ​កម្ពុជា Winner» ។ តាម​រយៈ​ចំណាត់ថ្នាក់​ល្អ​មួយ​នេះ និង​រុញ​អោយ​ប្អូន​ៗ​ជំនាន់​ក្រោយ ខិតខំ​រៀបចំ​បុគ្គលិក លក្ខណៈ​អោយ​ល្អ ប្រសិនបើ​មាន​ទឹកចិត្ត​ចង់​ចូលរួម​ប្រកួត​ផ្នែក​ណាមួយ​លើ វិស័យ​បវរកញ្ញា ឬ​បុរសឯក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ