WHO ណែនាំបុរសរួមភេ.ទជាមួយបុរសឱ្យកាត់បន្ថយដៃគូ ដើម្បីទប់ស្កាត់ជំងឺអុតស្វា
ស្វីស ៖ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ការណែនាំដល់បុរសដែលរួមភេ.ទជាមួយបុរស
ស្វីស ៖ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ការណែនាំដល់បុរសដែលរួមភេ.ទជាមួយបុរស
ស្វីស ៖ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ការណែនាំដល់បុរសដែលរួមភេ.ទជាមួយបុរស គួរកាត់បន្ថយដៃគូរួមភេ.ទ ដើម្បីចូលរួមទប់ស្កាត់ករណីឆ្លងរីករាលដាលនៃជំងឺអតស្វា (Monkeypox)។ នេះបើយោងតាមប្រភពពី CNN ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
យោងតាមប្រភពពី WHO បានបង្ហាញថា ភាគច្រើននៅក្នុងករណីផ្ទុះឡើងនៃជំងឺអុតស្វា គឺស្ថិតក្នុងចំណោមបុរសរួមភេ.ទជាមួយបុរស។ លោក Tedros Adhanom Ghebreyesus ប្រធាន WHO កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ បានណែនាំសមាជិកនៃសហគមន៍បុរសរួមភេ.ទជាមួយបុរស ដើម្បីកំណត់ការប៉ះពាល់នឹងវីរុស ដោយកាត់បន្ថយដៃគូរួមភេ.ទរបស់ពួកគេ និងពិចារណាឡើងវិញអំពីការរួមភេ.ទជាមួយដៃគូថ្មី។
ជំងឺអុតស្វា គឺជាការរាតត្បាតដែលអាចបញ្ឈប់បាន ប្រសិនបើប្រទេស សហគមន៍ និងបុគ្គលនានាជូនដំណឹងអំពីអាការៈរបស់ពួកគេ និងចាត់វិធានការចាំបាច់ដើម្បីបញ្ឈប់ការចម្លង និងការពារក្រុមដែលងាយរងគ្រោះ។ បើទោះបីជាការណែនាំត្រូវបានធ្វើសម្រាប់បុរសរួមភេ.ទជាមួយបុរសយ៉ាងណាក្តី ប៉ុន្តែលោក Tedros ក៏បានដាស់តឿនដល់បណ្តាប្រទេសនានាឱ្យការពារសិទ្ធិមនុស្សផងដែរ។
ត្រង់ចំណុចនេះ លោកបាននិយាយថា ការមាក់ងាយ និងការរើសអើ.ងអាចមានគ្រោះថ្នាក់ដូចមេរោគណាមួយដែរ។ Monkeypox មិនត្រូវបានគេចាត់ទុកជាជំងឺកាមរោគនោះទេ។ ប៉ុន្តែមនុស្សភាគច្រើនដែលបានឆ្លងនៅសហរដ្ឋអាមេរិកថ្មីៗនេះ បានរាយការណ៍អំពីកម្រិតនៃសកម្មភាពផ្លូវភេ.ទ។
លោកវេជ្ជបណ្ឌិត Demetre Daskalakis មន្ត្រីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក ដែលធ្វើការលើការឆ្លើយតបនឹងជំងឺអុតស្វាបានប្រាប់ CNN ថា សកម្មភាពនោះអាចរួមបញ្ចូលទាំងការប៉ះទង្គិចគ្នា និងការរួមភេ.ទតាមមាត់ (Oral Sex) ផងដែរ ។ មេរោគនេះរីករាលដាលជាចម្បង តាមរយៈការប៉ះស្បែកនឹងស្បែក។ ប៉ុន្តែវាក៏អាចឆ្លងតាមរយៈការប៉ះវត្ថុផ្សេងៗដូចជាក្រដាស ឬកន្សែង ដែលត្រូវបានប្រើដោយអ្នកមានជំងឺអុតស្វា។ ហើយក៏ដូចជាតាមរយៈទំនាក់ទំនងជិតស្និទ្ធដូចជាការថើបជាដើម៕
ចែករំលែកព័តមាននេះ