រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន២៦គ្រួសារ រួមទាំងកម្មករ កម្មការិនីរោងចក្រ រាប់រយនាក់ទៀត ដែលមានទីលំនៅស្នាក់នៅផ្ទះជួល និងបន្ទប់ជួល រស់នៅប្លុកផ្លូវទាល់ ស្ថិតនៅក្រុម៣ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខ្លះជាង១០ឆ្នាំ និងខ្លះទៀតចាប់ពី២០ទៅ៣០ឆ្នាំក៏មាន។
![Picture]()
តាមរយៈសារព័ត៌មានកោះសន្តិភាព នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះដែរ ពលរដ្ឋទាំងអស់ខាងលើន បានស្នើសុំទៅឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍អោយពួកគាត់បានប្រើប្រាស់ផ្លូវខាងក្រោយផ្សារជម្ពូវ័ន (បែកពីផ្លូវជាតិលេខ៤ មកទល់នឹង បុរីឯករាជ២) ទៅតភ្ជាប់នឹងផ្លូវរោងចក្រ «ឃ្យូ អឹម អាយ» ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ជាប្រចាំរាល់ថ្ងៃ និងគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានមនុស្សស្លា.ប់បាត់បង់ជីវិតក៏មាន។
![Picture]()
ប្រជាពលរដ្ឋម្នាក់បានរៀបរាប់ឱ្យដឹងថា ដោយសារតែមានរថយន្តតូច-ធំ និងយានជំនិះយ៉ាងច្រើនកុះករនាំគ្នាធ្វើចរាចរណ៍លើផ្លូវរោងចក្រ «ឃ្យូ អឹម អាយ» ជារៀងរាល់ថ្ងៃ មិនថា នៅពេលព្រឹក ពេលថ្ងៃ និងពេលយប់នោះទេ ហើយម្យ៉ាងតែងតែកើតមាននូវករណីគ្រោះថ្នាក់ចរាចរណ៍ រហូតឈានទៅដល់ការស្លា.ប់បាត់បង់អាយុជីវិតរបស់មនុស្សទៀតផង។ ទើបពួកគាត់ធ្វើការស្នើសុំតាមរយៈសារព័ត៌មានកោះសន្តិភាព ដើម្បីធ្វើការស្នើសុំទៅដល់ឯកឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលសាលារាជធានីភ្នំពេញ មេត្តាជួយអន្តអន្តរាគមន៍អោយពួកគាត់បានប្រើប្រាស់ផ្លូវបេតុងមួយខ្សែ ដែលបែកចេញមកពីផ្លូវជាតិលេខ៤ រហូតដល់បុរីឯករាជ២ ហៅថា «ផ្លូវខាងក្រោយផ្សារជម្ពូវ័ន» ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវរោងចក្រ «ឃ្យូ អឹម អាយ» ផងដែរនោះ។
![Picture]()
ពលរដ្ឋបន្តថា ម្យ៉ាងទៀត ក៏ជួយសម្រួលដល់ប្រជាពលរដ្ឋចំនួន២៦គ្រួសារ រួមទាំងកម្មករ កម្មការិនីរោងចក្ររាប់រយនាក់ ដែលកំពុងស្នាក់នៅតាមផ្ទះជួល និងបន្ទប់ជួល ក្នុងប្លុកផ្លូវទាល់ខាងលើ ដែលមានការលំបាកយ៉ាងខ្លាំងនៅពេលដែលក្មេងៗទៅសាលារៀន នៅពេលដែលពួកគាត់ចេញទៅប្រកបមុខរបររកស៊ី ក៏ដូចជាធ្វើការងារផ្សេងៗ និងជាពិសេសខ្លាចក្រែងកើតមាននូវករណីអគ្គិភ័យជាដើមនោះ។
![Picture]()
តាមប្រភពដដែលបានប្រាប់បន្តទៀតថា កាលពីខែមករា ឆ្នាំ២០២២ កន្លងមកនេះ ប្រជាពលរដ្ឋទាំង២៦គ្រួសារ រួមទាំងកម្មករ កម្មការិនីរោងចក្រ មានទីលំនៅរស់ក្នុងប្លុកផ្លូវទាល់ខាងលើ បានធ្វើលិខិតស្នើសុំទៅសាលាខណ្ឌពោធិ៍សែនជ័យ ដោយសុំតភ្ជាប់ពីផ្លូវរោងចក្រ «ឃ្យូ អឹម អាយ» តភ្ជាប់ទៅផ្លូវបេតុងខាងក្រោយផ្សារជម្ពូរវ័នដែរ តែគ្មានដំណោះស្រាយ ដោយអះអាងថា «ផ្លូវបេតុងមួយខ្សែនេះ វាស្ថិតនៅក្នុងប្លង់កម្មសិទ្ធិរបស់គេ» និងអាជ្ញាធរខ្លះក៏ជម្រុញអោយឡើងទៅតុលាការផងដែរ។
![Picture]()
ពលរដ្ឋបន្តតៀតថា ដោយសារតែគ្មានដំណោះស្រាយអំពីសំណាក់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចំពោះការស្នើសុំអន្តរាគមន៍រឿងតភ្ជាប់ពីផ្លូវរោងចក្រ «ឃ្យូ អឹម អាយ» ទៅផ្លូវបេតុងខាងក្រោយផ្សារជម្ពូវ័ន ដែលត្រូវបានម្ចាស់ដីម្ខាងផ្លូវមកធ្វើរបងបិទមិនអោយដើរ ដោយអះអាងថា «ផ្លូវនេះ គឺស្ថិតនៅក្នុងប្លង់កម្មសិទ្ធិរបស់ខ្លួន»។ ក្នុងការបម្រើទៅជាផ្លូវសំរាប់ប្រជាពលរដ្ឋសារធារណៈ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នោះ ទើបពួកគាត់ស្នើសុំទៅដល់ឯកឧត្ត ឃួង ស្រេង ជាអភិបាលសាលារាជធានីភ្នំពេញ ជួយអន្តរាគមន៍រឿងនេះដល់ពួកគាត់ផងចុះ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ