ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្តារវិស័យទេសចរណ៍ទំនងមិនស្រួលឡើយ

1 ឆ្នាំ មុន

កូ​វី​ដ​ជា​បញ្ហា​សកល​ដែល​បាន​ស​ម្លា​.​ប់​វិស័យ​ទេសចរណ៍​មិន​ថា​នៅ​តែ​កម្ពុជា​នោះ​ទេ ។ មន្ត្រីជាន់ខ្ពស់​បាន​លើក​ឡើង​ថា យ៉ាង​ហោច​ណាស់​កម្ពុជា​ត្រូវ​ចាំ​អ៊ុត​ដល់​ឆ្នាំ​២០២៦ ឬ​ឆ្នាំ​២០២៧ ទើប​ស្ថានភាព និង​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​វិល​ទៅ​រក​កំណើន​ដូច​កាលពី​ឆ្នាំ​២០១៩ ដែល​មិន​ទាន់​មាន​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ រីក​រាលដាល ខណៈ​ភាព​រាំងស្ទះ​ដល់​ការ​ទាក់ទាញ​កំណើន​នេះ…

កូ​វី​ដ​ជា​បញ្ហា​សកល​ដែល​បាន​ស​ម្លា​.​ប់​វិស័យ​ទេសចរណ៍​មិន​ថា​នៅ​តែ​កម្ពុជា​នោះ​ទេ ។ មន្ត្រីជាន់ខ្ពស់​បាន​លើក​ឡើង​ថា យ៉ាង​ហោច​ណាស់​កម្ពុជា​ត្រូវ​ចាំ​អ៊ុត​ដល់​ឆ្នាំ​២០២៦ ឬ​ឆ្នាំ​២០២៧ ទើប​ស្ថានភាព និង​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​វិល​ទៅ​រក​កំណើន​ដូច​កាលពី​ឆ្នាំ​២០១៩ ដែល​មិន​ទាន់​មាន​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ រីក​រាលដាល ខណៈ​ភាព​រាំងស្ទះ​ដល់​ការ​ទាក់ទាញ​កំណើន​នេះ គឺ​ដោយសារ​វិបត្តិ​ធំ​ៗ​របស់​សកលលោក​, នេះ​បើ​តាម​ការ​វាយតម្លៃ​របស់​ក្រសួងទេសចរណ៍ ។

លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា «​វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ចក្ខុវិស័យ​ប្រកបដោយ​សុទិដ្ឋិនិយម​ថា នឹង​អាច​វិល​ទៅ​រក​សភាព​ប្រហាក់ប្រហែល​នឹង​ស្ថានភាព​ទេសចរណ៍​ឆ្នាំ​២០១៩ វិញ​នៅ​ក្នុង​ឆ្នាំ​២០២៦» ។

មន្ត្រី​បាន​បញ្ជាក់​ថា សម្ពាធ​ពី​កត្តា​ខាងក្រៅ​មួយ​ចំនួន​ដែល​យើង​កំពុង​ជួប​នោះ​មាន​ដូច​ជា ចរន្ត​នៃ​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ចេញ​ក្រៅ​សំខាន់​ៗ​លទ្ធភាព​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​គ្មាន​កូ​វី​ដ​-១៩ (Zero-COVID Policy) របស់​ប្រទេស​ចិន​នៅ​ក្នុង​ពេល​ខាង​មុខ ឥទ្ធិពល​នៃ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​ធ្វើ​ឱ្យ​មានការ​ថមថយ​អំណាច​ទិញ គឺ​សុទ្ធ​បាន​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​គោលដៅ​នៃ​កា​រត​ភ្ជាប់​មក​កាន់​កម្ពុជា​ទាំង​តាម​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក ។

ម្យ៉ាងទៀត ការ​ប្រកួតប្រជែង​ស្រួចស្រាល​ពី​ប្រទេស​ជិតខាង​ដែល​ជា​គោលដៅ​ទាក់ទាញ​ទេសចរ​ពី​ប្រភព​ទីផ្សារ​ដូច​គ្នា និង​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​នៃ​ការ​ធ្វើ​ដំណើរ​របស់​ទេសចរណ៍​ជាស​កល​ផង​នោះ ក៏​ជា​កត្តា​រួមចំណែក​រាំងស្ទះ​ក្នុង​ការ​ទាក់ទាញ​កំណើន​នេះ​ដែរ​។

សម្ពាធ​ពី​កត្តា​ខាងក្រៅ​ទាំងនេះ​ហើយ​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ចក្ខុវិស័យ​ទេសចរណ៍​មានការ​ប្រែប្រួល​អាច​ឈាន​ដល់​ការ​ពន្យារពេល​នៃ​ការ​ងើប​ទ្បើ​ង​វិញ​ទៅ​រក​ស្ថានភាព​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៩ ដែល​ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​២០២៦ ឬ​ឆ្នាំ​២០២៧ ។

ឆ្នាំ​២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦.៦​លាន​នាក់ កើនឡើង​៦.៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ប៉ុន្តែ​ដោយសារ​នា​ពេល​បន្ទាប់​កម្ពុជា​ត្រូវ​ជួបនឹង​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ចំនួន​ភ្ញៀវ​ទេសចរ​ក៏​ត្រូវ​ធ្លាក់​ចុះ​ជា​លំដាប់ ជាក់ស្ដែង​នៅ​ឆ្នាំ​២០២០ មាន​ភ្ញៀវ​អន្តរជាតិ​តែ​១.៣​លាន​នាក់ ធ្លាក់​ចុះ​-៨០.២% ឆ្នាំ​២០២១ ទទួល​បាន​១៩​ម៉ឺន​នាក់ ថយ​ចុះ​-៨៥%​។

ង​នេះ​គឺ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា ហើយ​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ​។ ទោះ​យ៉ា​ណា នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួងទេសចរណ៍ និង​លើក​ទិស​ដៅ​ផែនការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាល​ទី​២ (​ឆមាស​ទី​២ ឆ្នាំ​២០២២-២០២៣) នា​ថ្ងៃ​ទី​១២-១៣ ខែកក្កដា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា​ទោះបីជា​កម្ពុជា​ទទួល​រង​នូវ​វិបត្តិ​សកលលោក​យ៉ាងនេះ​ក្ដី ប៉ុន្តែ​ជាមួយនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ស្មារតី​បុ​រេ​សកម្ម និង​ហ្មត់ចត់ ។

តាម​រយៈ​ការ​ដាក់​ចេញ​ជា​បន្តបន្ទាប់ ពិតជា​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​ប្រកបដោយ​សុវត្ថិភាព និង​បៃតង​ក្នុង​តំបន់ និង​សកលលោក ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុង​តំបន់​ដែល​បាន​មាន​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ប្រទេស​មាន​ភាព​ងាយស្រួល និង​ធានា​បាន​នូវ​សុវត្ថិភាព​ជូន​ទេសចរ​ជាតិ​-​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ