ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ម៉ូ​នី​កា រៀបចំ​ពិធី​ធំ​មួយ នឹង​ដឹក​ដៃ​ស្វាមី​បង្អួត​ស្នេហា​នៅផ្ទះ​វីឡា​ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារាចម្រៀង Rock ម៉ូ​លី​កា នឹង​ធ្វើ​ពិធី​ឡើងផ្ទះ​វីឡា​ថ្មី ផ្គួប​ជាមួយ​ខួបកំណើត​​កូនស្រី​សំណព្វចិត្ត​របស់​នាង ដោយ​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​រៀបចំ​កម្មវិធី​ខាងលើ​នេះ ដែល

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង Rock ម៉ូ​លី​កា នឹង​ធ្វើ​ពិធី​ឡើងផ្ទះ​វីឡា​ថ្មី ផ្គួប​ជាមួយ​ខួបកំណើត​កូនស្រី​សំណព្វចិត្ត​របស់​នាង ដោយ​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​រៀបចំ​កម្មវិធី​ខាងលើ​នេះ ដែល​រៀបចំ​ពិធីជប់លៀង​ធំ​ដល់​ទៅ​១០០​តុ​ឯណោះ នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២២ ខាង​មុខ​នេះ​។

តាម​ការ​បង្ហើប​របស់ ម៉ូ​លី​កា ភ្ញៀវ​ដែល​នាង​បាន​អញ្ជើញ​នោះ​មាន លោក​ជំទាវ ហ៊ុន ស៊ី​ណាត និង​តារា​ធ្លាប់​រួម​អាជីព ព្រមទាំង​អ្នកលក់ Online រួម​ទាំង​ដៃគូ​សហការ​រកស៊ី​ជាមួយ​។ ប៉ុន្ដែ​ការ​ត្រៀម​ចំណាយ​លុយ​អស់​ប៉ុន្មាន​នោះ មិន​ត្រូវ​បាន ម៉ូ​លី​កា ប្រាប់​ជា​មុន​ឡើយ ដោយ​នាង​ថា​នឹង​រៀបចំ​កម្មវិធី​នោះ​ទៅ​តាម​សភាព​ជាក់ស្ដែង​។

លើស​ពី​នេះ នាង​បាន​ទិញ​រថយន្ដ​១​គ្រឿង​ដ៏​ថ្មី​សន្លាង ម៉ាក Jaguar ជា​កាដូ​ឲ្យ​កូនស្រី​នាង​ឈ្មោះ នុ​ណ ច័ន្ទ​ម៉ូ​នី​តា សម្រាប់​ខួប​គម្រប់​២​ឆ្នាំ​នេះ​។ នេះ​ជា​ការ​បន្ថែម​រថយន្ដ​ទំនើប​១​គ្រឿង ផ្សេង​ទៀត ខណៈ​ដែល​កន្លង​មក គេ​ឃើញ ម៉ូ​លី​កា ជិះ​រថយន្ដ​ម៉ាក​ទំនើប​ៗ​ដូច​ជា Ford Raptor, Range Rover និង Alphard ។

គួរ​ឱ្យ​កត់​សម្គាល់ថា ម៉ូ​លី​កា បាន​ដឹក​ដៃ​តារា​សម្ដែង​លោក ហុង មា​នុ​ណ ហៅ​ឆា​នុ​ន រៀប​ការ​កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ និង​បាន​សម្រាល​កូនស្រី នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០​។ ដោយសារ​តែ​មានការ​មមាញឹក​ក្នុង​អាជីវកម្ម​ផ្ទាល់ខ្លួន ម៉ូ​លី​កា បាន​ផ្អាក​ឡើង​ច្រៀង​សម្ដែង​តាម​បណ្ដា​ឆាក​តន្ដ្រី​ទាំងឡាយ​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ខណៈ​ដែល​ស្វាមី​របស់​នាង លោក ឆា នុ​ណ វិញ ក៏​មិនសូវ​មាន​ពេល​ថត​ភាពយន្ដ​ដូច​មុន​ទៀត​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ