ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! ស្រី​ស្អាត​មួយ​ដួង​មាន​ម​ហិ​ច្ជ​តា​ក្លាយជា​បវរកញ្ញា​តំណាង​ជាតិ​តាំងពី​អាយុ​១០​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

បេក្ខភាព​លំដាប់​រង​ទី​២ នៃ​ការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ទ្ប​កម្ពុជា ឆ្នាំ​២០២២ កញ្ញា ហេង សុ​និស្ស័យ បាន​ទម្លាយ​ពី​ម​ហិ​ច្ជ​តា​របស់​ខ្លួន​ដែល​ចង់​ក្លាយទៅជា​បវរកញ្ញា​តំណាង​ជាតិ​មួយ​រូប តាំងពី​នាង​មាន​អាយុ​ទើបតែ​ប្រមាណ​១០​ឆ្នាំ​តែ​ប៉ុណ្ណោះ មុន​ពេល​ដែល​នាង​មក

រាជធានី​ភ្នំពេញ ៖ បេក្ខភាព​លំដាប់​រង​ទី​២ នៃ​ការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ទ្ប​កម្ពុជា ឆ្នាំ​២០២២ កញ្ញា ហេង សុ​និស្ស័យ បាន​ទម្លាយ​ពី​ម​ហិ​ច្ជ​តា​របស់​ខ្លួន​ដែល​ចង់​ក្លាយទៅជា​បវរកញ្ញា​តំណាង​ជាតិ​មួយ​រូប តាំងពី​នាង​មាន​អាយុ​ទើបតែ​ប្រមាណ​១០​ឆ្នាំ​តែ​ប៉ុណ្ណោះ មុន​ពេល​ដែល​នាង​មក​ធ្វើការ​ប្រកួតប្រជែង​កញ្ញា​សម្រស់​នា​ពេល​នេះ​។

បើ​ទោះជា​ការ​ប្រឡង​បវរកញ្ញា​ចក្រ​វា​ទ្ប​កម្ពុជា​ឆ្នាំ​២០២២ ដែល​ទើបតែ​បិទ​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ ស្រី​ស្អាត ហេង សុ​និស្ស័យ មិន​បាន​គ្រង​ម្គុ​ដ ដើម្បី​តំណាង​ជាតិ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ក៏​ដោយ ប៉ុន្តែ​នាង​បាន​ចាត់​ទុក​ថា នេះ​ជា​បទ​ពិសោធន៍​ថ្មី​មួយទៀត​សម្រាប់​នាង ដែល​មាន​បំណង​ចង់​ធ្វើ​រឿង​មួយ​នេះ​តាំងពី​កុមារភាព​មក​ម្ល៉េះ​។

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្រី​ស្អាត ហេង សុ​និស្ស័យ បាន​ធ្វើការ​បង្ហោះ​សារ​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​ថា «​ខ្ញុំ​មាន​អាយុ​ប្រហែល​១០​ឆ្នាំ កាលនោះ​ខ្ញុំ​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។ ឪពុក​ម្តាយ​របស់ខ្ញុំ​រវល់​ការងារ​ពេក ដូច្នេះ​ភាគច្រើន​ខ្ញុំ​នៅផ្ទះ​ម្នាក់ឯង​។ ថ្ងៃមួយ ខ្ញុំ​បាន​បើក​ទូរទស្សន៍ ហើយ​បានឃើញ​ការ​ប្រកួត​បវរកញ្ញា​ដ៏​ធំ​មួយ​កំពុង​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​។ (​សូម​​មិន​ធ្វើការ​បញ្ចេញ​ឈ្មោះ​) ប៉ុន្តែ​ខ្ញុំ​ចាំ​បាន​ច្បាស់​ណាស់ ព្រោះ​ខ្ញុំ​ចាំ​ថា បាន​អង្គុយ​តាមដាន​ការ​បង្ហាញខ្លួន​របស់​បេ​ក្ខ​នារី ហើយ​រង់ចាំ​មើល​ដោយ​មិន​បានឃើញ​ស្ត្រី​តំណាង​កម្ពុជា​ឡើយ ពេល​នោះ​ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​ទៅ​ទីនោះ​តំណាង​ឲ្យ​ប្រទេស​របស់ខ្ញុំ​។ បើ​គេ​អាច​ធ្វើ​បាន ខ្ញុំ​ក៏​អាច​ធ្វើ​បាន​ដែរ​»​។

នាង​បាន​បញ្ជាក់​ថា «​ប្រាកដ​ណាស់ ខ្ញុំ​មិន​បានដឹង​ថា តើ​ការងារ​នេះ​នឹង​ត្រូវ​ធ្វើការ​ចំណាយ​ធន់​ធាន កម្លាំង និង​ពេលវេលា​ប៉ុណ្ណា​នោះ​ទេ ឬ​ក្នុង​ដំណាក់​កាលណា​នៃ​ជីវិត​របស់ខ្ញុំ ខ្ញុំ​នឹង​អាច​ធ្វើ​វា​បាន​ទេ​។ ប៉ុន្តែ​ដូច​ជា ខ្ញុំ​រៀបនឹង​បោះបង់​ឱកាស​នេះ​ចោល មាន​អ្វីមួយ​បាន​រំលឹក​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​តែ​បំពេញ​ក្តី​ស្រមៃ​របស់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​នោះ ខណៈ​ពេល​ដែល​នាង​មាន​ក្តី​ស្រមៃ​ជា​ច្រើន នេះ​គ្រាន់តែ​ជា​ក្តី​ស្រមៃ​មួយ​របស់​គាត់​ប៉ុណ្ណោះ »​។

នាង​ថា «​បទ​ពិសោធន៍​នេះ បង្រៀន​ខ្ញុំ​ថា ជំនួស​ឱ្យ​ការ​ធ្វើ​អ្វីមួយ​ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​ធ្វើ​រួច​ហើយ ចូរ​ធ្វើ​អ្វី​ដែល​ប្លែក​។ ធ្វើ​អ្វី​ដែល​អ្នក​ដទៃ​មិន​ទាន់​បាន​ធ្វើ​។ ធ្វើ​ជា​អ្នក​កំណត់​និន្នាការ ជំនួស​ឱ្យ​ការ​ជា​អ្នក​ដើរ​តាម​និន្នាការ​។ កំណត់​និន្នាការ និង​តស៊ូ​មតិ​សម្រាប់​អ្វី​ដែល​អ្នក​ជឿ ព្រោះ​អ្នក​អាច​មិនដឹង​ថា ពន្លឺ​បែប​ណា​ដែល​អ្នក​អាច​បញ្ឆេះ​ក្នុង​ចិត្ត​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​»​។

ទោះជា​យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​មិន​បាន​គ្រង​ម្គុ​ដ ស្រី​ស្អាត ហេង សុ​និស្ស័យ ក៏​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ដល់​ម្ចាស់​ជ័យ​លា​ភី គឺ កញ្ញា ហង្ស មា​នី​តា ដែល​ទើបនឹង​បាន​ទទួល​បាន​ម្កុដ​នេះ​ផង​ដែរ ខណៈ​ពេល​ដែល​នាង​ក៏​បាន​អរគុណ​ដល់​ទស្សនិកជន​ទាំងអស់​ដែល​តែងតែបាន​គាំទ្រ​រូប​នាង​តាំងពី​ដើម រហូត​ដល់​ការ​ប្រឡង​ត្រូវ​បាន​បញ្ចប់​។

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រឡង Miss Universe Cambodia 2022 បាន​បិទ​បញ្ចប់​កាលពី​រាត្រី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ដោយនៅ​ក្នុង​បវរកញ្ញា ៥ រូប ដែល​ជាប់​តំណែង​កំពូល​រួម​មាន ៖ ជ័យ​លា​ភី​ឯក បាន​ទៅ​លើ​កញ្ញា ហង្ស ម៉ា​នី​តា ជា​ម្ចាស់​មកុដ​ថ្មី ដែល​តម្លៃ​មកុដ​១៨​ម៉ឺន​ដុល្លារ ខណៈ​ពេល​ជ័យ​លា​ភី​រង​ទី​១ បាន​ទៅ​លើ ហេង សុទ្ធ​និស្ស័យ​, ជ័យ​លា​ភី​រង​ទី​២ បាន​ទៅ​លើ ហេង បូ​នី​កា​, ជ័យ​លា​ភី​រង​ទី​៣ បាន​ទៅ​លើ រតនា សុខា វ​ត្តី និង​ជ័យ​លា​ភី​រង​ទី​៤ បាន​ទៅ​លើ ហ៊ុន ហ្គិ​ច​ឡា​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ