ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ ចាន់​និមល ផ្តល់​កាដូ​ពិសេស​មួយ​ដល់​កូនស្រី​ក្នុង​ថ្ងៃ​ពិសេស រំភើប​រហូត​ស្រក់​ទឹកភ្នែក

1 ឆ្នាំ មុន
  • ភ្នំពេញ

ពិធី​ការិនី​ល្បីឈ្មោះ អ្នក​នាង កែវ ចាន់​និមល បាន​ធ្វើ​ឲ្យ​កូនស្រី​របស់​នាង​រំភើប​រហូត​ស្រក់​ទឹកភ្នែក ដោយសារ​តែ​នាង​បាន​ផ្តល់​នូវ​កាដូ​ដ៏​ពិសេស​មួយ​សម្រាប់​កូនស្រី ក្នុង​ថ្ងៃ​

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ល្បីឈ្មោះ អ្នក​នាង កែវ ចាន់​និមល បាន​ធ្វើ​ឲ្យ​កូនស្រី​របស់​នាង​រំភើប​រហូត​ស្រក់​ទឹកភ្នែក ដោយសារ​តែ​នាង​បាន​ផ្តល់​នូវ​កាដូ​ដ៏​ពិសេស​មួយ​សម្រាប់​កូនស្រី ក្នុង​ថ្ងៃ​ខួបកំណើត ដែល​ធ្វើ​ឡើង​កាលពី​ម្សិលមិញ ខណៈ​ពេល​ដែល​កាដូ​នោះ មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ក្រុម​គ្រួសារ​របស់​នាង​។

កាដូ​ដ៏​មាន​តម្លៃ​សម្រាប់​កូនស្រី​របស់​នាង​នា​ពេល​នេះ គឺ​ការ​ពពោះ​កូន​ទី​២ រ​របស់​អ្នក​នាង ដែល​នោះ​ក៏​ជា​ការ​ចង់បាន និង​ជា​ការ​បំពេញ​បំណង​បន្ថែម​សម្រាប់​កូនស្រី​របស់​ខ្លួន ដែល​ចង់​មាន​ប្អូន​ម្នាក់ ក្នុង​ពេល​ដែល​កូនស្រី​ទី​១​របស់​នាង បាន​ចម្រើន​វ័យ​កាន់តែ​ធំ​ហើយ​នោះ​។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស រូប​នេះ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​សកម្មភាព​អ្នក​នាង កែវ ចាន់​និមល កាន់​កាដូ​តូច​មួយ​ហុច​ឲ្យ​កូនស្រី​បើក​មើល ដែល​នៅ​ក្នុង​កាដូ​នោះ គឺជា​រូបថត​នៃ​ការ​ពិនិត្យ​អេកូ​មើល​សុខភាព​កូន​ទី​២ របស់​នាង។

កាដូ​នោះ បាន​ធ្វើ​ឲ្យ​កូនស្រី​របស់​នាង​រំភើប​រហូត​ស្រក់​ទឹកភ្នែក​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត ខណៈ​ពេល​ដែល​អ្នក​នាង កែវ ចាន់​និមល បាន​បញ្ជាក់​ប្រាប់​កូនស្រី ក៏​ដូច​ជា​ភ្ញៀវ​ដែល​បាន​ចូលរួម​ពិធី​ខួបកំណើត​នា​ពេល​នោះ​ថា នេះ​ជា​ការ​ពិនិត្យ​អេកូ​របស់​នាង​កាលពី​ព្រឹក​មិ​ញ​។

ជាមួយនឹង​រូបភាព​វី​ដេ​អូ​ដែល​បាន​បង្ហោះ​ខាងលើ​នេះ កែវ ចាន់​និមល ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា គ្រប់យ៉ាង គឺ​ដើម្បី​ទេពី ដំបូង​ប៉ា​ម៉ាក់​គិត​ថា មាន​តែ​កូន​ម្នាក់​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​គ្រួសារ​យើង តែ​ដោយសារ​កូន​ស្តាប់បង្គាប់ មិន​ដែល​ធ្វើ​អោយ​ប៉ា​ម៉ាក់​ពិបាក ទោះ​ប៉ា​ម៉ាក់​រវល់​យ៉ាងណា​ក៏​ដោយ ទើប​ប៉ា​ម៉ាក់​ព្យាយាម​បំពេញ​បំណង​កូន​គ្រប់យ៉ាង​។

យ៉ាងណា​តាម​រយៈ​សារ និង​វី​ដេ​អូ​ដែល កែវ ចាន់​និមល បា​នប​ង្ហាះ​នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​បាន​សម្តែង​ការ​អបអរសាទរ​នៅ​ពេល​ដែល​ពិធី​ការិនី​រូប​នេះ បាន​សម្រេច​ក្តី​បំណង​នៅ​ក្នុង​ការ​មានកូន​ម្នាក់​បន្ថែម​ទៀត​នា​ពេល​នេះ​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពេល​ដែល​ឆ្លងកាត់​រឿងរ៉ាវ​ស្នេហា​ត្រីកោណ​មួយ​ភ្លើងចម្បើង​ជាមួយ​ពិធីករ​រួម​ទ្រនំ​កាលពី​ពេល​កន្លង​ទៅ ពិធី​ការិនី​ដែល​មាន​សំនួនវោហា អ្នក​នាង កែវ ចាន់​និមល បាន​ចាប់ផ្តើម​រឹតចំណង​ស្នេហា​ជា​គ្រួសារ​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។

ជា​ធម្មតា បើ​ទោះបីជា​ការងារ​រវល់​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ កែវ ចាន់​និមល ក៏​មិន​បាន​ភ្លេច​ពី​ការ​ចំណាយពេល​ជួបជុំ​គ្រួសារ​នៅ​ក្នុង​ការ​ដើរ​លំហែ និង​ញ៉ាំ​អាហារ​នៅ​ទីកន្លែង​កំសាន្ត​នានា​ជា​បន្តបន្ទាប់ ក្នុង​ពេល​ដែល​នាង​ក៏​បាន​ចំណាយពេល​ច្រើន​សម្រាប់​មើលថែ​កូនស្រី​តែ​មួយ​របស់​នាង​ផង​ដែរ​។

ចំណង​ស្នេហ៍​របស់​នាង និង​ស្វាមី​ដែល​បាន​ចង​ភ្ជាប់​គ្នា​អស់​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ បាន​ធ្វើ​ឲ្យ កែវ ចាន់​និមល ទទួល​បាន​សុភមង្គល​យ៉ាង​ខ្លាំង ដោយ​ស្វាមី​របស់​នាង​តែងតែ​ផ្តល់​ការ​ស្រឡាញ់​សម្រាប់​នាង និង​គ្រួសារ​ជាមួយនឹង​ការ​រស់នៅ​ក្នុងផ្ទះ​វីឡា​ដ៏​ប្រណីត ហើយនឹង​ការ​ប្រើប្រាស់​របស់ទំនើប និង​ស៊ី​វិ​ល័យ​ផង​ដែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ចំណងដៃ​កូន​ទី​ពីរ ដែល កែវ ចាន់​និមល កំពុង​តែ​ពពោះ​នា​ពេល​នេះ គេ​រំពឹង​ថា វា​នឹង​ធ្វើ​ឲ្យ​ចំណង​គ្រួសារ​របស់​អ្នក​នាង​កាន់តែ​ផ្អែមល្ហែម និង​រឹង​មាំ​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ