ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយម្នាក់ប្រកាសយកកូន ក្រោយទើប​រៀប​ការ​ប្តីក្មេង​ថ្មីថ្មោង

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ លោកយាយ​អាយុ​៦១​ឆ្នាំ ដែល​មានកូន​៧​នាក់ និង​ចៅ​១៧​នាក់ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​។

អា​មេ​រិ​ក ៖ លោកយាយ​អាយុ​៦១​ឆ្នាំ ដែល​មានកូន​៧​នាក់ និង​ចៅ​១៧​នាក់ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​។ បន្ទាប់​ពី​ប្រកាស​ថា គាត់​ត្រៀមខ្លួន​រួច​ហើយ ដើម្បី​ពង្រីក​សមាជិកគ្រួសារ ដោយ​យក​កូន​ម្នាក់​ទៀត ជាមួយ​ប្តី​វ័យ​២៤​ឆ្នាំ​របស់​គាត់ ដែល​ទើបតែ​រៀប​ការ​ហើយ​ថ្មោងថ្មី​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ LADbible ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា កន្លង​ទៅ​។

លោកយាយ Cheryl McGregor បាន​ភ្ជាប់ពាក្យ​ជាមួយ​ប្តី​វ័យក្មេង​របស់​គាត់​ឈ្មោះ​ថា Quran McCain កាលពី​ឆ្នាំ ២០២១​។ បន្ទាប់​ពី​ជួប​គាត់​ជា​លើក​ដំបូង​នៅ​ហាង Dairy Queen ក្នុង​ទីក្រុង Rome រដ្ឋ Georgia កាលពី​ឆ្នាំ ២០១២ នៅ​ពេល​ដែល Quran ទើប​អាយុ​ត្រឹមតែ​១៥​ឆ្នាំ ។ ហើយ​កំពុងធ្វើការ​ឱ្យ​កូនប្រុស​របស់​លោកយាយ ដែល​មានឈ្មោះ​ថា Chris ។

ទោះជា​យ៉ាងណា បន្ទាប់​ពី​ពិធី​មង្គលការ ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​មនុស្ស​ជាង​២​ម៉ឺន​នាក់ បាន​បញ្ចប់​សព្វគ្រប់​ហើយ​។ លោកយាយ Cheryl និង​ប្តី កំពុង​ស្វែងរក​ជំហាន​បន្ទាប់ ដើម្បី​មានកូន​ជាមួយ​គ្នា​។

លោកយាយ Cheryl បាន​និយាយ​ថា «​ប្តី​ខ្ញុំ​តែងតែ​ចង់បាន​កូន​។ ហើយ​ខ្ញុំ​ក៏​ចង់​មានកូន​ជាមួយ​គាត់​ផង​ដែរ​។ ជា​ការ​ពិត​ណាស់ ដោយសារ​តែ​អាយុ​របស់ខ្ញុំ ដូច្នេះ​យើង​នឹង​ត្រូវ​ទទួល​បាន​សេវា​ពពោះ​ជំនួស ឬ​កូនចិញ្ចឹម ដែល​យើង​កំពុង​ស្វែងរក​»​។ ខណៈ​ពេល​កំពុង​ជជែក​អំពី​ផែនការ​យក​កូន​របស់​គាត់ លោកយាយ Cheryl បាន​ប្រាប់​ថា ពួក​គាត់​នឹង​យក​កូន​នៅ​ឆ្នាំ​នេះ​តែ​ម្តង​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Mirror បានឱ្យ​ដឹង​ថា កូន​ទាំង​៧​នាក់​របស់​លោក Cheryl ដែល​មាន​អាយុ​ចន្លោះ​ពី ២៩​ឆ្នាំ ដល់ ៤១​ឆ្នាំ សុទ្ធតែ​បាន​និយាយ​ថា ពួក​គេ​នឹង​សហការ​គ្នា ដើម្បី​ជួយ​ចិញ្ចឹម​បីបាច់​កូន​ម្តាយ​របស់​ពួក​គេ​។

សូម​ជម្រាប​ជូន​ថា ដោយសារ​តែ​គម្លាត​អាយុ​ដ៏​ច្រើន​រវាង​ប្តី​ប្រពន្ធ​១​គូ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម TikTok ដែល​ទទួល​បាន​អ្នក​តាមដាន​រហូត​ដល់ ២,២​លាន​នាក់​៕