រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះម៉ាស៊ីនត្រជាក់នៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យបានចេញជួយអន្តរាគមន៍អស់ជាច្រើនគ្រឿង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភោជនីយដ្ឋានគ្រឿងសមុទ្រ «អ៊ូហ៊ូ សឺហាយ» នៅចំណុចផ្លូវសបិត ស្ថិតក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
![Picture]()
បើតាមសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ករណីអគ្គិភ័យឆាបឆេះខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយបង្កឱ្យក្លាយជាអគ្គិភ័យឆាបឆេះ ធ្វើឲ្យខូចខាតសម្ភារៈម៉ាស៊ីនត្រជាក់ចំនួន១គ្រឿង ដែលមានទទឹង០,៥០ម៉ែត្រx២ម៉ែត្រ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
សមត្ថកិច្ចបន្តថា ចំណែកឯទីតាំងកើតហេតុខាងលើ គឺជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ (១២ម៉ែត្រ x ១៨ម៉ែត្រ)។
![Picture]()
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ស្រាប់តែមានផ្សែងហុយចេញពីម៉ាស៊ីនត្រជាក់ ហើយក៏បង្កជាអគ្គិភ័យតែម្តង គ្រាក៏បាននាំគ្នាជួយទាញយកបំពង់ពន្លត់អគ្គិភ័យធ្វើការបាញ់ពន្លត់អស់ជាច្រើនបំពង់ ទើបគ្រប់គ្រងស្ថានការបាន ហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។
![Picture]()
ក្រោយពេលកើតហេតុ បន្ទាប់ពីមានអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ ក៏បានមកដល់កន្លែងកើតហេតុចំនួន៣គ្រឿង តែពុំបានប្រើប្រាស់ទឹកនោះទេ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ