ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ទេសចរណ៍​នៅ​កម្ពុជា​មិន​ដល់​១​ថ្ងៃ ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ សង្ស័យដោយសារ​តែ​ការ​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ហួស​កំរិត​ បណ្តាល​អោយ​គាំងបេះដូង​ស្លាប់ ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ក្រោយ​ពី​ទើបតែ​មក​ចូលស្នាក់​នៅ​ជាមួយ​ និង​បុរស​ជា​មិត្តភក្តិ​ជនជាតិ​អង់គ្លេស​ដូច​គ្នា​ម្នាក់​ទៀត បាន​មួយ​ថ្ងៃ​នោះ​ ។ ​ហេតុ​ការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​​ម៉ោង១១​យប់ ថ្ងៃ​ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្ទះ​លេខ៣E2 ផ្លូវ​លេខ២០៨ ក្រុម​ទី​៧ ភូមិ​១ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ THOMAS JASON BARRY អាយុ៤៦​ឆ្នាំ ជនជាតិ​អង់គ្លេស ជាអ្នកទេសចរណ៍ ត្រូ​វ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ ​នៅ​ក្នុងផ្ទះ​ជួល​កើត​ហេ​តុខាងលើ ​មុន​ពេល​កើតហេតុ បុរស​ជា​ជន​រង​គ្រោះ​បាន​ទៅ​ទិញ​បារី កាហ្វេ និង​ស្រា​បៀរ​មួយ​ចំនួន​យក​មក​អង្គុយ​ផឹកស៊ី​ជាមួយ និង​បុរស​ជា​មិត្តភក្តិ​ម្នាក់​ឈ្មោះ DURKIN KENNETH WILLIAM ​។ ក្រោយ​ពី​ផឹកស្រា​បៀរ​អស់​មួយ​កំប៉ុង​ម្នាក់​រួច​ហើយ ដោយ​មាន​អាកា​រៈ​ឈឺក្បាល​នោះ បុរស​ជា​មិត្តភក្តិ​ក៏​បាន​ចូល​ទៅ​ដេក​មុន ហើយ​បុរស​ជា​ជន​រង​គ្រោះ​នៅ​​អង្គុយ​ផឹក​បន្ត​ទៅ​ទៀត​តែ​ម្នាក់ឯង ​។ ​រហូត​មក​ដល់​ម៉ោង២៣យប់ថ្ងៃ​កើតហេតុ បុរស​ជា​មិត្តភក្តិ​ក៏​បាន​ភ្ញាក់​ហើយ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​បុរស​រងគ្រោះ ប្រទះឃើញ​គេ​ដេក​ផ្កាប់មុខ​ ក៏​ចូល​ទៅ​ដាស់​មើល ​ទើ​ម​ដឹង​ថា ​ស្លាប់​បាត់បង់​ជី​វិ​ត​ទៅ​ហើយ ​។

​គួរ​បញ្ជាក់​ថា បុរស​រង​គ្រោះ​ទើបតែ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​យើង​កាលពី​វេលា​ម៉ោង១២និង០០​នាទី​ ថ្ងៃត្រង់ ថ្ងៃ​ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លុះ​មក​យប់​ថ្ងៃ​ដដែល ​ក៏​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ​។

ក្រោយ​ពេល​កើតហេតុកម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និងមន្ត្រី​ជំនាញ​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និងធ្វើ​កោសល​វិ​ច្ច័​យសព ​បាន​ឃើ​ញ​ថា បុរស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​ជម្ងឺ​គាំងបេះដូង ព្រោះ​តែ​រូបគេ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ ប្រភេទម៉ក់​ហ្វី​ន​ច្រើន​ហួស​កំរិត​ពេក ហើយ​សាកសព​ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​កាន់​ស្រុក​កំណើត​វិញ​៕