ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ចំនួន​27​នាក់​ឈ្នះ​រង្វាន់​ពី​កម្មវិធី​«​ចាក់សោ​សំណាង​»​របស់ Caltex

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Caltex បាន​ប្រារព្ធ​ពិធី​ចាប់​រង្វាន់​លើក​ទី​១​នៃ​កម្មវិធី «​ចាក់សោ​សំណាង​» រក​ឃើញ​អតិថិជន​ចំនួន​២៧​នាក់ ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រគំ​តន្ត្រី

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Caltex បាន​ប្រារព្ធ​ពិធី​ចាប់​រង្វាន់​លើក​ទី​១​នៃ​កម្មវិធី «​ចាក់សោ​សំណាង​» រក​ឃើញ​អតិថិជន​ចំនួន​២៧​នាក់ ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រគំ​តន្ត្រី “A1 Concert” របស់​ស្ថានីយទូរទស្សន៍ MYTV ។

អតិថិជន Caltex ចំនួន​២៧៦​នាក់ បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចាក់សោ​សំណាង ក្នុង​ការ​ចាប់​រង្វាន់​លើក​ទី​១​ក្នុង​នោះ អ្នកមាន​សំណាង​សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​ដណ្តើម​យក​រង្វាន់​ធំ រថយន្ត Ford Fiesta និង​ប័ណ្ណ​ចាក់​ប្រេង​1000​ដុល្លារ គឺ​បាន​ទៅ​អតិថិជន Caltex ឈ្មោះ តេ​ង ភោគ និង​ឈ្មោះ ង៉ែត រ៉ា ។ អតិថិជន​២​នាក់​ទៀត​ទទួល​បាន​ម៉ូតូ Kawasaki ឆ្នាំ​២០១៦ ខណៈ​ដែល​អតិថិជន​៣​នាក់ ទទួល​បាន​ទូរស័ព្ទ Samsung Galaxy S7 Edge និង​២០​នាក់ ទៀត ទទួល​បាន​ប័ណ្ណ​ចាក់​ប្រេង Caltex តម្លៃ $300 ។

លោក Daniel Hwang នាយក​គ្រប់គ្រង ប្រូ​ដាក​ខេ​ម​បូ​ឌា របស់​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន​បាន​មាន​ប្រសាសន៍​ថា យើង​មាន​សេចក្តី​រីករាយ​ណាស់ ចំពោះ​ការ​ចូលរួម​ដ៏​ច្រើន​លើសលុប​របស់​អតិថិជន​នៅ​ក្នុងឆ្នាំនេះ ដែល​ជា​ឆ្នាំ​គម្រប់​ខួប​ទី​២០​ឆ្នាំ​របស់​យើង​នៅ​កម្ពុជា ។ កម្មវិធី ចាក់សោ​សំណាង គឺជា​កិច្ច​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដ៏​មាន​តម្លៃ ដែល​បាន​បន្ត​គាំទ្រ​អស់​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ ហើយ​យើង​សង្ឃឹមថា រាល់​ការ​អញ្ជើញ​ទៅ​កាន់​ស្ថានីយ Caltex អតិថិជន​នឹង​ទទួល​បាន​នូវ​រង្វាន់​ដ៏​ពិតប្រាកដ​ពី​ប្រេងឥន្ធនៈ Caltex ជាមួយ Techron® ថ្មី & ល្អ​ជាង​មុន ព្រមទាំង​មាន ឱកាស​ឈ្នះ​រង្វាន់​ធំ​ៗ ជា​ច្រើន​ទៀត ។

កម្មវិធី «​ចាក់សោ​សំណាង​» បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៨ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ ។ រាល់​ការ​ចាក់​ប្រេងឥន្ធនៈ​២​លី​ត្រ​សម្រាប់​ម៉ូតូ ឬ​៥​ដុល្លារ​សម្រាប់​រថយន្ត ឬ​ទិញ​ទំនិញ​អស់​៣​ដុល្លារ​នៅ Star Mart ឬ​Coffee Plus នឹង​ទទួល​បាន​ប័ណ្ណ​ផ្សងសំណាង​មួយ​សន្លឹក​។ អតិថិជន​គ្រាន់តែ​យក​ប័ណ្ណ​ផ្សងសំណាង​ដែល​បាន​បំពេញ​រួច ទៅ​ដាក់​នៅ​ក្នុង​ធុង​ឆ្នោត​តាម​ស្ថានីយប្រេងឥន្ធនៈ Caltex ដើម្បី​បង្កើត​ឱកាស​ឈ្នះ​រង្វាន់​នៅ​ក្នុង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៦ និង​នៅ​ថ្ងៃ​ទី​៨ មក​រា ២០១៧ ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រគំ​តន្ត្រី “A1 Concert” របស់​ស្ថានីយទូរទស្សន៍ MYTV ៕