ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល រៀបចំ​ធ្វើអត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូនបងប្អូន​ខ្មែរ រស់នៅបរទេស​

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេសស្វីស៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពីការអនុញ្ញាត​ឱ្យ​ក្រសួងមហាផ្ទៃ សហការជាមួយ​ក្រសួងការបរទេស ដើម្បី​ធ្វើអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ជូនបងប្អូន​ខ្មែរ រស់នៅបរទេស​។…

ប្រទេសស្វីស៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពីការអនុញ្ញាត​ឱ្យ​ក្រសួងមហាផ្ទៃ សហការជាមួយ​ក្រសួងការបរទេស ដើម្បី​ធ្វើអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ជូនបងប្អូន​ខ្មែរ រស់នៅបរទេស​។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូន​ខ្មែររស់នៅបរទេស​នេះ សម្រាប់ឱ្យ​បងប្អូនខ្មែរយើង អាចចូលទៅ​ទិញដី ទិញផ្ទះ ឬក៏ត្រូវទៅធ្វើបក្សនយោបាយ ឬក៏អាចចូលទៅបោះឆ្នោតនៅកម្ពុជាបាន។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ច្រានចោលនូវការលើកឡើង​របស់​ជនមួយចំនួន ដែលថា បើសិនជា​គេឈ្នះឆ្នោត គេអនុញ្ញាត​ឱ្យខ្មែររស់នៅបរទេស អាច​បោះ​ឆ្នោតបាន​។ តែករណីរៀបចំ​ឱ្យ​ពលរដ្ឋខ្មែរ រស់នៅបរទេស អាច​បោះឆ្នោតនៅតាមប្រទេស ដែលខ្លួនរស់នៅនោះ គឺមិនអាចធ្វើទៅបានទេ ដោយសារតែពេលវេលាខុសគ្នា ហើយដឹក​សន្លឹកឆ្នោតទៅ ក៏ពិបាក​​។​ ត្រឹមតែបោះឆ្នោតនៅកន្លែង ហើយរាប់នៅកន្លែង ក៏កើតជម្លោះ ប្តឹងផ្តល់គ្នា ចុះទម្រាំបោះនៅក្រៅប្រទេស មិនកើតរឿងរ៉ាវយ៉ាងណាទៅ?​

តែសម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា​ បងប្អូនខ្មែរយើង រស់នៅបរទេស មានសិទ្ធិ អាចចូល​ទៅ​ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយ​ចុះឈ្មោះបោះឆ្នោត និងចូលរួម​បោះឆ្នោត​នៅកម្ពុជា តាមការរៀបចំក្នុងស្រុក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ