ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​អេ​ត​ចាយ​មួយ​កន្លែង ក្នុង​សង្កាត់​អូរ​បែក​ក្អម ខូចខាត​សម្ភារ​មួយ​ចំនួន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​អេ​ត​ចាយ​មួយ​កន្លែង នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង ផ្ទះ​លេខ​១៦​បេ ភូមិ​ស្លែង​រលីង ក្រុម​៣…

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​អេ​ត​ចាយ​មួយ​កន្លែង នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង ផ្ទះ​លេខ​១៦​បេ ភូមិ​ស្លែង​រលីង ក្រុម​៣ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

មូលហេតុ នៃ​អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ទីតាំង​ឃ្លាំង​អេ​ត​ចាយ​ជា​ប្រភេទ​សំណង់ ដែក​ប្រក់​ស័ង្កសី ដែល​មាន​ទំហំ (១៣​ម៉ែត្រ គុណ ២៥​ម៉ែត្រ​) របស់​ឈ្មោះ ចិន ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។

អគ្គិភ័យ​ខាងលើ​នេះ​បណ្តាល​ឲ្យ​ខូចខាត​បន្ទប់​ស្នាក់​នៅ​ចំនួន​៣​បន្ទប់ ទំហំ ៣​ម៉ែត្រ គុណ ៦​ម៉ែត្រ​, ឆេះ​ក្រដាស​ឡាំង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ហើយ​មិន​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង និង​មិន​មាន​មនុស្ស​រង​របួស​ឡើយ ។

កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន​០៨ គ្រឿង ប្រើប្រាស់​ទឹក​អស់ ០៨​រថយន្ត ស្មើរ​នឹង ៣២​ម៉ែត្រគូប ។ គ្រោះ​អគ្គិភ័យ​នេះ​ត្រូវ​បាញ់​ទឹក​ពន្លត់​ទាំងស្រុង នៅ​វេលា​ម៉ោង ១១​និង​៥៥​នាទី​នា​ថ្ងៃខែ​ឆ្នាំ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ