ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ខេត្តកោះកុង ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពី​បទ​រំលោ.ភ​លើ​សេចក្ដី​ទុកចិត្ត (​ជិត​២០​ម៉ឺន​ដុល្លារ​)

1 ឆ្នាំ មុន

ខេត្តកោះកុង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង​១៥​និង​៥០​នាទី ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ភូមិ​ស្រែអំបិល ស្រុកស្រែ​អំបិល…

ខេត្តកោះកុង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង​១៥​និង​៥០​នាទី ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ភូមិ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

ស្ត្រី​ដែល​ជាប់ចោទ​ថា រំលោភ​លើ​សេចក្ដី​ទុកចិត្ត មានឈ្មោះ លី​ន គី​មលៀន អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ឃុំ​ខាងលើ ។

ម្ចាស់​ដើមបណ្ដឹង​មានឈ្មោះ ហែម សុវត្ថិ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​មុខរបរ​សព្វថ្ងៃ​អ្នកជំនួញ​មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ 49FD ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ។

ដើមបណ្ដឹងបាន​ប្ដឹង​ស្ត្រី​ឈ្មោះ លី​ន គី​មលៀន ថា​បាន​ជំពាក់​លុយ​របស់​គាត់​ ចំនួន ១៩​ម៉ឺន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក និង​ប្រេង​ចំនួន ១,៧៦១,៥៦៦​លី​ត្រ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ កន្លង​ទៅ ។

បច្ចុប្បន្ន ស្ត្រី​សង្ស័យ​រូប​នេះ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុកស្រែ​អំបិល ដើម្បី​សួរ​យក​ចម្លើយ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ