លោក Zelenskyy ថា អ៊ុយក្រែនគ្មានថ្ងៃទទួលស្គាល់តំបន់គ្រីមៀជារបស់រុស្ស៊ីឡើយ
អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកត្រៀមខ្លួនរួចរាល់ដើម្បី
អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកត្រៀមខ្លួនរួចរាល់ដើម្បី
អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកត្រៀមខ្លួនរួចរាល់ដើម្បីចរចារជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងថាយើងត្រូវតែស្វែងរកកិច្ចព្រមព្រៀងមួយ ប៉ុន្តែដោយគ្មានការដាក់ឱសានវាទជាលក្ខខណ្ឌនោះទេ។
លោកបានថ្លែងប្រាប់ទូរទស្សន៍រដ្ឋអ៊ីតាលី RAI ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា អ៊ុយក្រែននឹងមិនទទួលស្គាល់តំបន់គ្រីមៀជាផ្នែកមួយរបស់រុស្ស៊ីឡើយ។
លោកថ្លែងដូច្នេះថា «គ្រីមៀតែងមានស្វ័យភាព វាមានសភាផ្ទាល់ខ្លួន ប៉ុន្តែនៅក្នុងទឹកដីរបស់អ៊ុយក្រែន»។
សូមរម្លឹកថា រុស្ស៊ីបានឈ្លានពាន និងក្រសោបយកតំបន់គ្រីមៀរបស់អ៊ុយក្រែននៅក្នុងឆ្នាំ ២០១៤៕ (យោងតាមប្រភព៖ Aljazeera)
ចែករំលែកព័តមាននេះ