ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ ជន​ដៃដល់​ផ្តាច់​សង្ខារ​អ្នកទិញ​អេ​ត​ចាយ​គ្រាន់តែ​ឈប់​មុខ​ព្រោះ​មេឃ​ក្តៅ​ពេក

2 ឆ្នាំ មុន
  • ព្រះវិហារ

បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​បំបែកសំណុំរឿង​ឃាតក​.​ម្ម​បាន​ហើយ ដោយ​ឃាត់ខ្លួន​បាន​ជន​ដៃ​ដល់​ម្នាក់​ដែល​បាន​ស​ម្លា​.​ប់​យុវជន​អ្នក​ដើរ​ទិញ​អេ​ត​ចាយ​កាល​ចុង​ស​ប្តា​ហ៍​កន្លង​​ទៅ ស្ថិត​នៅ

ខេត្តព្រះវិហារ ៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​បំបែកសំណុំរឿង​ឃាតក​.​ម្ម​បាន​ហើយ ដោយ​ឃាត់ខ្លួន​បាន​ជន​ដៃដល់​ម្នាក់​ដែល​បាន​ស​ម្លា​.​ប់​យុវជន​អ្នក​ដើរ​ទិញ​អេ​ត​ចាយ​កាល​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ស្ថិត​នៅ​ក្នុងភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២​នេះ​។

បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​មាន​ប្រសាសន៍​ថា នៅ​វេលា​ម៉ោង​១៣​និង​៣៧​នាទី​រសៀល ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ កម្លាំង​អាវុធហត្ថ​ខេត្ត រួម​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ត្បែងមានជ័យ អាវុធហត្ថ​ក្រុង​ព្រះ​វិហារ និង​កងរាជអាវុធហត្ថ​កងអនុសេនាធំ​ចល័ត សរុប​ចំនួន​១៣​នាក់ រថយន្ត​២​គ្រឿង អាវុធ​២​ដើម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជួរ ប៊ុ​ន​សុង មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្តព្រះវិហារ បាន​ចុះ​ស្រាវជ្រាវ​ករណី​ឃាតក​.​ម្ម​មួយ​ករណី រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ មុំ ថា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ដែល​បាន​ប្រើ​កាំបិត​កា​.​ប់​សម្លាប់​ទៅ​លើ​ជន​រង​ឈ្មោះ ទុ​យ ទឺ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្លាករ ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​បាន​មក​ស្នាក់​នៅ​ខេត្តព្រះវិហារ ដើម្បី​ប្រកប​របរ​ដើរ​ទិញ​អេ​ត​ចាយ​។

ប្រភព​ដដែល​បន្ត​ថា ការ​ឃាត់ខ្លួន​ជន​ដៃដល់​ខាងលើ​នេះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​រយៈពេល​៣​ថ្ងៃក្រោយ​កើតហេតុ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​វាលស្រែ ជិត​ជើងភ្នំ​ត្បែងមាន​ជ័យ ស្ថិត​ក្នុងភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ដោយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កា​.​ប់ស​ម្លា​.​ប់​ជន​រង​គ្រោះ​ចំនួន​៥​កាំបិត​ខ្វែវ រួច​រត់គេច​ខ្លួន​ទៅ​លាក់ខ្លួន​នៅ​ជើងភ្នំ​តែ​ម្តង ។

គួរ​រំលឹក​ថា ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។

ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ថា ជន​រង​គ្រោះ​មិន​ដែល​ស្គាល់គ្នា​ជាមួយនឹង​ជនល្មើស ព្រមទាំង​ប្រពន្ធ​ជនល្មើស​ឡើយ​។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​អូស​រ៉ឺ​ម៉ក​តាម​ផ្លូវជាតិ​លេខ​៦២ ស្ថិត​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ លុះ​ពេល​មក​ដល់​មុខ​ផ្ទះ​ជនសង្ស័យ​នោះ ដោយសារ​អាកាសធាតុ​ក្តៅ​ពេក ជន​រង​គ្រោះ​ក៏​បាន​ឈប់​ម៉ូតូ រួច​ក៏​អង្គុយ​ហូប​ចំណី ស្រាប់តែ​ជនសង្ស័យ​បាញ់​ចំពាមកៅស៊ូ​សំដៅ​មក​ជន​រង​គ្រោះ​តែ​ម្តង តែ​មិន​ត្រូវ​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​ក៏​មិន​បាន​ចាប់អារម្មណ៍​ដែរ លុះ​បាន​មួយ​ភ្លែត​ក្រោយមក ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កាន់កា​.​ប់​កាំបិត​ខ្វែវ​ទៅ​កា​.​ប់​លើ​ជន​រង​គ្រោះ​តែ​ម្តង ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​យកដៃ​រង ហើយរ​ត់ទៅ​ហៅ​គេ​អោយ​ជួយ តែ​ជនសង្ស័យ​នៅ​តែ​បន្ត​រត់​តាម​កា​.​ប់ស​ម្លា​.​ប់​ជន​រង​គ្រោះ​ទៀត រហូត​ដល់​ស្លា​.​ប់​។ សមត្ថកិច្ច​មូលដ្ឋាន​បន្ថែម​ថា ជនសង្ស័យ​រូប​នោះ គឺជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ និង​ប្រើប្រាស់​ថ្នាំ​សរសៃប្រសាទ​ជា​ប្រចាំ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា លុះ​មក​ដល់​ពេល​នេះ ជនសង្ស័យ​ក៏​ត្រូវ​បាន​បញ្ជូន​មក​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ព្រ​វិហារ ដើម្បី​សាកសួរ និង​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ