ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ពូន មី​ដា​ដា បង្ហោះ​សារ​លើក​ដំបូង​រឿង​គ្រួសារ ក្រោយ​សឿ សុធា​រ៉ា ប្រកាស​រឿង​លែងលះ

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស លោក សា​ពូន មី​ដា​ដា បាន​បង្ហោះ​សារ​ជា​លើក​ដំបូង​របស់​លោក​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​គ្រួសារ ខណៈ​ពេល​អតីត​ភរិយា​អ្នក​នាង សឿ សុធា​រ៉ា បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​លែងលះ​។ លោក សា​ពូន មី​មី​ដា បាន​បង្ហាញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស លោក សា​ពូន មី​ដា​ដា បាន​បង្ហោះ​សារ​ជា​លើក​ដំបូង​របស់​លោក​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​គ្រួសារ ខណៈ​ពេល​អតីត​ភរិយា​អ្នក​នាង សឿ សុធា​រ៉ា បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​លែងលះ​។ លោក សា​ពូន មី​មី​ដា បាន​បង្ហាញ​បំណង​ដ៏​សំខាន់​មួយ​សម្រាប់​កូន​របស់​លោក ដោយនៅ​ក្នុង​នោះ​លោក​ចង់​ឃើញ​កូន​ៗ​របស់​លោក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បន្ត​ពី​រូប​លោក​ផង​ដែរ​។

ម្ចាស់​បទ «​និយម​ន័យ​ស្នេហ៍​» លោក សា​ពូន មី​ដា​ដា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ឪ ចូល​និវត្តន៍​ហើយ ប្រហែលជា​ទៅ​បួស​រហូត​នៅ​ឯ​ពុទ្ធ​គា​យា (​កន្លែង​ព្រះពុទ្ធ​ត្រាស់​ដឹង ព្រំប្រទល់​ប្រទេស​ឥណ្ឌា​-​នេ​ប៉ា​ល់ ) ឯណោះ កូនស្រី​ត្រូវ​បន្តវេន​បម្រើ​សិល្បៈ​ទី​៧ របស់​ជាតិ​យើង​ណា​កូន​មាសឪពុក​» ។

តាម​រយៈ​សារ​ដែល​ដែល​លោក សា​ពូន មី​ដា​ដា បាន​បង្ហោះ​ខាងលើ​នេះ គេ​ឃើញ​មាន​មហាជន​មួយ​ចំនួន​សម្តែង​ការ​គាំទ្រ ខណៈ​ពេល​ទស្សនិកជន​គាំទ្រ​របស់​លោក​ជា​ច្រើន​ក៏​នៅ​តែ​ទន្ទឹងរង់ចាំ​ចង់​ឃើញ​លោក​ចេញ​បទ​ចម្រៀង​ថ្មី​បន្ថែម​ទៀត​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​សាង​គ្រួសារ​ជាមួយ​អតីត​ភរិយា គឺ​តារា​សម្តែង​អ្នក​នាង សឿ សុធា​រ៉ា នោះ​មក លោក សា​ពូន មី​ដា​ដា បាន​សម្រេច​ចាក់​ឆ្ងាយ​ពី​អាជីព​ចម្រៀង​របស់​លោក ដែល​គិត​មក​ទល់​នា​ពេល​នេះ គឺ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ អ្វី​ដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ ក្នុង​ពេល​ដែល​អ្នក​នាង សឿ សុធា​រ៉ា បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​ចែកផ្លូវ​ជាមួយ​លោក សា​ពូន មី​ដា​ដា ដោយ​អ្នក​ទាំង​ពីរ​មិន​ដែល​បាន​ទម្លាយ​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​គ្រួសារ​ផង​នោះ​។

ការ​ប្រកាស​លែងលះ​ចែកផ្លូវ​គ្នា ត្រូវ​បាន​អ្នក​នាង សឿ សុធា​រ៉ា ធ្លាប់​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​អ្វី​ដែល​នាង​បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​នោះ គឺជា​ការ​ពិត​»​។ យ៉ាងណា​អ្នក​នាង សឿ សុធា​រ៉ា បាន​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ណាមួយ​ជុំវិញ​រឿងរ៉ាវ​នានា ដែល​នាំ​អោយ​ចំណងអាពាហ៍ពិពាហ៍​របស់​នាង​ឈាន​ដល់​ផ្លូវបំបែក​នោះ​ឡើយ​។

កន្លង​មក​ទស្សនិកជន ក៏​បាន​ដាក់​ការ​សង្ស័យ​ផង​ដែរ​ថា ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​រវាង​លោក សា​ពូន និង​អ្នក​នាង សឿ សុធា​រ៉ា ទំនងជា​មាន​បញ្ហា ឬ​ចែកផ្លូវ​គ្នា​ហើយ បន្ទាប់​ពី​គេ​ឃើញ​អ្នក​នាង សឿ សុធា​រ៉ា បាន​សម្រេច​វិល​មក​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​។ យ៉ាងណា​បញ្ហា​នេះ ទាំង​លោក សា​ពូន មី​ដា​ដា និង​អ្នក​នាង សឿ សុធា​រ៉ា ហាក់​រក្សា​ភាព​ស្ងប់ស្ងាត់​មិន​ទម្លាយ​រឿង​នេះ​អោយ​មហាជន​ដឹង​នោះ​ឡើយ​។

ទោះជា​យ៉ាងណា ពាក្យចាស់​ពោល​ថា «​ដំរី​ស្លា​.​ប់​មិន​អាច​យក​ចង្អេរ​មក​បាំង​ជិត​នោះ​ឡើយ​» នៅ​ទីបំផុត​អ្នក​នាង សឿ សុធា​រ៉ា ក៏​បាន​ដាច់​ចិត្ត​ប្រកាស​ជា​សាធារណៈ​ពី​ស្នេហា​បែប​បាក់​របស់​នាង​។ អ្នក​នាង សឿ សុធា​រ៉ា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា «Goodbye for 15years a go, and I’ll never come back to u សូម​បង មេត្តា​រក្សា​សំដី​ជា​កូនប្រុស​ដើមទ្រូង​ប្រាំ​ហាត់​ថា «​ប្រគល់​កូន​ៗ​អូន​» ទាំង​ពីរ​មក​អោយ​អូន​មើលថែ​រក្សា​»​។

ដោយឡែក​ពាក់ព័ន្ធ​កូនស្រី​របស់​អ្នក​ទាំង​ពីរ​វិញ រហូត​មក​ទល់​ពេល​នេះ សា​ពូន ដា​រ៉ា​ពិមាន កំពុង​តែ​ចម្រើន​វ័យ​ធំធាត់​ជាមួយនឹង​រូប​សម្រស់​កាន់តែ​ស្រស់​ស្អាត​ដូច​ទៅ​នឹង​អ្នក​នាង សឿ សុធា​រ៉ា ផង​ដែរ​។ បំណង​របស់​លោក សា​ពូន មី​ដា​ដា ដែល​ចង់អោយ​កូនស្រី​បន្ត​សិល្បៈ​នោះ​ទំនងជា​អាច​សម្រេច ដោយសារ​បច្ចុប្បន្ន​អ្នក​នាង សឿ សុធា​រ៉ា កំពុង​តែ​អោយ​កូនស្រី​ឈាន​ជើង​ចូល​រួមការ​សម្តែង​ជា​បណ្តើ​រហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ