រាជធានីភ្នំពេញ ៖ កញ្ញា Sai fhon មានអាយុ២៣ឆ្នាំ កម្ពស់១៧៧សង្ទីម៉ែត្រនាងបានតស៊ូយ៉ាងខ្លាំងលើភាពរើសអើងភេទទី៣ ហើយបានក្រោកឈរឡើងវិញប្រកបដោយភាពរឹងមាំ។ នាងនឹងមានវត្តមានឆាប់ៗនេះ នៅលើឆាកអន្តរជាតិ។ អ្នកណាៗក៏ថា បវរកញ្ញា ភេទទី៣ម្នាក់នេះ ស្អាតដងខ្លួនដូចស្រី ហើយពូកែ ឆ្លាត និងយល់ដឹងច្រើនជាមួយវិញ្ញាសាប្រកួត។ នេះជាក្តីសង្ឃឹមមួយដ៏ប្រពៃសម្រាប់កម្ពុជា ក្នុងឱកាសបានបវរកញ្ញាដ៏ល្អម្នាក់ឡើងលើឆាកដ៏ពិសេស។
បងប្អូនប្រជាជនខ្មែរ សៃហ្វុន នឹងត្រូវធ្វើដំណើរទៅប្រកួតក្នុងប្រទេសថៃ នៅក្នុងខែមិថុនានេះហើយ ។ គាត់ជាបេក្ខភាពតំណាងឲ្យកម្ពុជាទី២ ក្នុងកម្មវិធីនេះ ដែលលើកទី១ក្នុងឆ្នាំ២០១៦ កញ្ញា រីឡាវ៉ាឌី បានច្បាមឱកាសឡើងប្រកួត។
សៃហ្វុន មានសម្រស់គួរអោយទាក់ចិត្តណាស់។ នាងជាម្ចាស់មកុដមួយរូបតំណាងកម្ពុជា។ នាងបានគ្រងឈុតប៊ីគីនី ហើយបង្ហោះនៅលើបណ្តាញសង្គមឃើញថា មានការគាំទ្រច្រើនលើសលុបពីអ្នកតាមដាន ហើយលាន់មាត់ថា ស្អាតកម្រមាន ។ ស្រីស្អាតរូបនេះ នឹងបន្តបេសកកម្មជាច្រើនដំណាក់កាលទៀត ដោយនាងត្រូវតាំងជំហរអោយបានល្អ យកបទពិសោធន៍ដែលមាន ដើម្បីស្តារមុខមាត់អ្នកភេទទី៣ នៅកម្ពុជា លើឆាកអន្តរជាតិ។
សៃហ្វុន ធ្លាប់បានតាំងចិត្តហើយថា នាងនឹងប្រឹងប្រែងអោយអស់លទ្ធភាពដោយធ្វើយ៉ាងណា ប្រកួតអោយមានភាពទាក់ទាញ។ នេះជាឱកាសដែលនាងខំស្រម៉ៃយូរមកហើយ ព្រមទាំងតាំងជំហរថា ស៊ូគ្រប់ផែនការដែលប្រឈម ដោយមិនខ្លាចនឿយហត់។










ចែករំលែកព័តមាននេះ