ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដប​ថ្មី​ដាក់​សម្ពោធ​លក់​លើ​ទីផ្សារ​ជា​ផ្លូវការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នូវ​ស្រា​បៀរ​ACB អិ​ច​ស្ត្រា​ស្តោ​ត​ដប​ដែល​រចនា​ឡើងជា​មួយ​រូបរាង​ថ្មី​ដ៏​គួរ​ឱ្យ​ទាក់ទាញ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នូវ​ស្រា​បៀរ​ACB អិ​ច​ស្ត្រា​ស្តោ​ត​ដប​ដែល​រចនា​ឡើងជា​មួយ​រូបរាង​ថ្មី​ដ៏​គួរ​ឱ្យ​ទាក់ទាញ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា កាលពី​ល្ងាច​ថ្ងៃ​ទី ១៧ កញ្ញា ២០១៦ ។

ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើងជា​លក្ខណៈ រាត្រីសមោសរ​ដែល​មានឈ្មោះ​ថា «ABC Golden Black Night »​ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស​ដើម្បី​ប្រកាស​សម្ពោធ​លក់​ស្រា​បៀរ​ទឹកខ្មៅ​ដប​ថ្មី ដោយ​បាន​អញ្ជើញ​ភ្ញៀវ​ពិសេស​ៗ រួម​ទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​បុគ្គលិក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដៃគូ​ពាណិជ្ជកម្ម ជា​ពិសេស​វត្តមាន​នៃ​តារាចម្រៀង តារា​សម្ដែង និង​តារា​បង្ហាញ​ម៉ូត​ជា​ច្រើន ដូច​ជា​អ្នក​នាង​ពេជ្រ សោភា លោក ជី ដេ​វី​ដ កញ្ញា សុគន្ធ នី​សា លោក​ឆាយ វី​រៈ​យុទ្ធ លោក អ៊ុ​ន សុទ្ធា និង​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត ។

កម្មវិធី​រាត្រី​នោះ​ជា​កម្មវិធី​ជប់លៀង​ពាក់​របាំងមុខ ដែល​ភ្ញៀវ​អញ្ជើញ​ចូលរួម​តម្រូវ​ឱ្យ​ស្លៀកពាក់​ពណ៌​ខ្មៅ និង​ពណ៌​មាស និង​ពាក់​របាំងមុខ​ពិសេស​ដើម្បី​បន្ថែម​ភាព​អាថ៌​កំបាំង​នៃ​ព្រឹត្តិការណ៍​នេះ ។ ជា​ពិសេស​មានការ​ចូលរួម​សម្ដែង​ពី​ក្រុម​អ្នកលេង​សៀ​ក​អន្តរជាតិ The Magic Cube មក​ពី​ប្រទេស​បារាំង​មក​សម្ដែង​សៀ​ក​រហស្សកម្ម​បែប​ទំនើប និង​លាតត្រដាង ACB​អិ​ច​ស្ត្រា​ស្តោ​ត រូបរាង​ដប​ថ្មី​នៅ​លើ​ឆាក ព្រមទាំង​មានកម្ម​វិធី​ដើរ​ម៉ូ​ដ​ពាក់​របាំងមុខ និង​ការ​សម្ដែង​របាំ​ស្រមោល​សហ​សម័យ​ដែល​បង្ហាញ​ពី​ប្រវត្តិ​នៃ​ស្រា​បៀរ ACB អិ​ច​ស្ត្រា​ស្តោ​ត ។ ការ​សម្ដែង​នេះ​បាន​បង្ក​បរិយាកាស​កាន់តែ​រំភើប​រីករាយ​បន្ថែម​ទៀត​ជាមួយនឹង​តន្ត្រី​ដែល​ប្រគំ​ឡើង​ដោយ​ក្រុម​តន្ត្រី​អន្តរជាតិ​និង​ជាមួយ​បទ​ពិសោធន៍​ថ្មី​នៃ​ការ​ទទួលទាន​អាហារ​បែប​បស្ចិមប្រទេស​លំដាប់​សណ្ឋាគារ​ផ្កាយ​៥​ផង​ដែរ ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន តារា​ល្បី​ៗ​ជា​ច្រើន​រូប​បាន​និយាយ​ស្រ​ដៀង​គ្នា​ថា ពួក​គាត់​ចូល​ចិត្ត​ទទួលទាន ACB អិ​ច​ស្ត្រា​ស្តោ​ត ពីព្រោះ​ពួក​គាត់​ឱ្យ​តម្លៃ​ទៅ​លើ​អ្វី​ៗ​ដែល​ល្អ​ប្រណីត​នៅ​ក្នុង​ជីវិត ហើយ​ស្រា​បៀរ​ទឹកខ្មៅ​នេះ ត្រូវ​បាន​វាយតម្លៃ​ខ្ពស់​ជា​ស្រា​បៀរ​ទឹកខ្មៅ​មានគុណ​ភាព​ខ្ពស់ ធ្វើ​ឡើង​ពី​គ្រឿងផ្សំ​ដែល​បាន​សម្រិត​សម្រាំង​យ៉ាង​ពិសេស​ជាមួយនឹង​ដំណើរការ​នៃ​ខ្សែ​សង្វា​ក់​ផលិត​យ៉ាង​ល្អ​ឥត​ខ្ចោះ ។

ACB អិ​ច​ស្ត្រា​ស្តោ​ត​សក្តិ​សមជា​មួយ​យុវវ័យ​សម័យ​ថ្មី និង​ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី​ក្នុង​ការ​ក្រេប​រសជាតិ​នៃ​ស្រា​បៀរ ACB អិ​ច​ស្ត្រា​ស្តោ​ត ដែល​បាន​រចនា​ជា​រូបរាង​ថ្មី​គួរ​ជាទី​ទាក់ទាញ ហើយ​ក៏​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​មួយទៀត​ដែល​ហៅ​ថា ឆ្ពោះទៅ​រក​ឧត្តមភាព​ទឹកខ្មៅ​ល្អ​ដូច​មាស ដើម្បី​គាំទ្រ​ដល់​ផលិតផល​ថ្មី​នេះ​ផង​ដែរ ៕