ក្មេងរេីសគ្រាប់មិនទាន់ផ្ទុះយកទៅកាប់លេងផ្ទុះស្លា.ប់ភ្លាម
- ព្រះវិហារ
ខេត្តព្រះវិហារ : កុមារាម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយរេីសគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រែយកមកកាប់លេង បណ្តាលអោយផ្ទុះស្លា.ប់យ៉ាងអណោចអធ័ម នៅចំណុចភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ។

យោងតាមលោក លិញ យុត ជាតំណាងក្រុមការងារមីនប្រចាំស្រុកជាំក្សាន្ត បានអោយដឹងថា កុមារារងគ្រោះមានឈ្មោះ សុខ ដារ៉ា អាយុ៧ឆ្នៃ ត្រូវជាកូនស្រ្តីមេម៉ាយក្រីក្រម្នាក់រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោកបន្តថា នៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ កុមារារងគ្រោះខាងលើ បានដេីរទៅក្នុងស្រែ នឹងរេីសបានគ្រាប់មិនទាន់ផ្ទុះ ដែលនៅសល់ពីសម័យសង្គ្រាមយកមកដំ និងកាប់លេង ក៏ស្រាប់តែផ្ទុះតែម្តង បណ្តាលអោយរងរបួសធ្ងន់ ។
ក្រោយកេីតហេតុភ្លាមៗ ក៏ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត តែដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្រ្គោះជីវិតក្មេងប្រុសខាងលេីបានឡេីយ នៅវេលាម៉ោង៣នឹង២២នាទីរសៀលថ្ងៃដដែល ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ