ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកឈើ​ជួបគ្រោះក្រឡាប់តាមផ្លូវ​

2 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ រថយន្ត​ម៉ាក​​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​សំបក​ឪឡឹក គ្មាន​ស្លាក​លេខ ​ដឹក​ឈើ​ពេញ​រថយន្ត បានផ្ទុះកង់​​

ខេត្តព្រះវិហារ ៖ រថយន្ត​ម៉ាក​​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​សំបក​ឪឡឹក គ្មាន​ស្លាក​លេខ ​ដឹក​ឈើ​ពេញ​រថយន្ត បានផ្ទុះកង់​​ក្រឡាប់​ផ្ងា​រ​ជើង​​ឡើងលើ បណ្តាល​ឱ្យ​ប្តីប្រពន្ធដែលជា​ម្ចាស់​រថយន្ត​រងរបួសធ្ងន់ទាំង​​​២នាក់ ។​

ហេតុការណ៍​​ខាងលើ​បាន​កើតឡើង​​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​57-58 ស្ថិត​ក្នុង​ភូមិ​រំចេក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ ។

ប្តីប្រពន្ធជា​ម្ចាស់​​រថយន្ត​មួយគ្រឿង​​​ខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ ។​

លោក ហម ភេ​ន នាយ​រង​ប៉ុស្តិ៍​នគរបាល​ឃុំ​រមណីយ៍ បានអោយ​ដឹង​ថា មុនពេលកើតហេតុ រថយន្ត​​ម៉ាកសាំយ៉ុងមួយគ្រឿង​​ខាងលើ​មានដឹកឈើពេញរថយន្ត ​បាន​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​​ជើង​​ទៅ​ត្បូង លុះមក​ដល់​ចំណុច​​កើត​​ហេតុ​ខាងលើ​ ស្រាប់តែ​ផ្ទុះ​កង់​ក្រឡាប់​​ផ្ងារជើងឡើងលើ បណ្តាល​ឱ្យ​​​រងការ​ខូចខាតយ៉ាង​ដំណំ ​ចំណែក​​ប្តី​ប្រពន្ធ​ទាំង​​២នាក់ដែល​ជា​ម្ចាស់​រថយន្ត​​​បាន​រង​របួសធ្ងន់​ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ ។

​ក្រោយពេលកើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​មួយគ្រឿង​ខាងលើ​​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង ជា​បណ្តោះអាសន្ន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ