វាធ្វើការពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។ ដូច្នេះការរក្សាឱ្យបាននូវសុខភាពបេះដូងល្អប្រសើរ គឺចាំបាច់ណាស់។ ទម្លាប់មួយចំនួន អាចបង្កគ្រោះថ្នាក់ដល់សុខភាពបេះដូងគួរឱ្យព្រួយបារម្ភ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ទម្លាប់៣យ៉ាង ដែលបង្កជាបញ្ហាដល់សុខភាពបេះដូងរបស់អ្នក ប្រសិនបើអ្នកធ្វើវាជាប្រចាំ។
១. ការមានស្ត្រេសជាប្រចាំ
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស ជាកត្តាចម្បងបំផុតមួយនៃបញ្ហាសុខភាពជាច្រើនរួមទាំងជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាល។ ស្ត្រេសបន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំរាងកាយ ហើយថែមទាំងបណ្ដាលឱ្យរាងកាយបង្កើនការផលិតអរម៉ូនករទីសូល (cortisol) និង អេពីណេហ្វ្រីន (epinephrine) ដែលបង្កបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់។ កូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់នេះហើយជាមូលហេតុទូទៅបំផុតនៃជំងឺបេះដូង។
២. ការជក់បារី
ទាំងការជក់បារីនិងការហិតផ្សែងបារី សុទ្ធតែជាកត្តាគ្រោះថ្នាក់ដែលអាចបង្កបញ្ហាសុខភាពជាច្រើនចំពោះសួតនិងបេះដូង។ ដើម្បីជាការប្រសើរចូរបញ្ឈប់ការជក់បារីនិងការពារខ្លួនពីការហិតផ្សែងបារីអ្នកដទៃ។ ដូច្នេះនៅពេលឈប់ជក់បារីហានិភ័យនៃជំងឺបេះដូងនឹងត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។
៣. គេងមិនគ្រប់
ការគេងមិនគ្រប់អាចរារាំងឈាមមិនឱ្យរត់បានត្រឹមត្រូវ ហើយវាជាអ្វីមួយដែលអាចធ្វើឱ្យឈាមកកកើតមានឡើង។ ឈាមកកនោះអាចចរាចរ ហើយរាំងស្ទះដល់លំហូរនៃឈាមដឹកនាំអុកស៊ីសែនទៅកាន់សាច់ដុំបេះដូងដែលជាអ្វីមួយអាចនាំឱ្យគាំងបេះដូង។ ប្រសិនបើអ្នកផ្ដាច់ការផ្គត់ផ្គង់ឈាមដឹកនាំអុកស៊ីសែនទៅកាន់ផ្នែកមួយនៃខួរក្បាល នោះហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលនឹងឡើងខ្ពស់គួរឱ្យព្រួយបារម្ភជាក់ជាមិនខាន៕
ចែករំលែកព័តមាននេះ