ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលមករដូវ ហាមធ្វើរឿងទាំង៣នេះ!

2 ឆ្នាំ មុន

នៅពេលមករដូវ អ្នកអាចមានបញ្ហាហើមពោះ ចុកពោះ និង មានអារម្មណ៍ប្រែប្រួលខ្លាំងម្តងល្អម្តងអាក្រក់។ រឿងទាំងអស់នេះអាចបណ្តាលឱ្យមិនស្រួល ប៉ុន្តែអ្នកប្រឈមមុខនឹងវា ដោយសារតែវាគឺជារឿងធម្មជាតិ។ វត្តមាននៃការមករដូវ បង្ហាញពីសុខភាពល្អ។…

នៅពេលមករដូវ អ្នកអាចមានបញ្ហាហើមពោះ ចុកពោះ និង មានអារម្មណ៍ប្រែប្រួលខ្លាំងម្តងល្អម្តងអាក្រក់។ រឿងទាំងអស់នេះអាចបណ្តាលឱ្យមិនស្រួល ប៉ុន្តែអ្នកប្រឈមមុខនឹងវា ដោយសារតែវាគឺជារឿងធម្មជាតិ។ វត្តមាននៃការមករដូវ បង្ហាញពីសុខភាពល្អ។ ទោះយ៉ាងណាក៏ដោយ មានរឿងមួយចំនួនដែលអ្នកគួរជៀសវាងធ្វើនៅក្នុងពេលកំពុងមករដូវ។

១. មិនញ៉ាំអាហារ

ការមិនញ៉ាំអាហារអំឡុងពេលមករដូវមិនមែនជាគំនិតល្អទេ ព្រោះវាអាចប៉ះពាល់ដល់កម្រិតថាមពលរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង និងឆាប់ខឹង។ ទោះជាយ៉ាងនេះក្តី នេះមិនមានន័យថា អ្នកត្រូវញ៉ាំមិនរើសនោះទេ។ ការញ៉ាំអាហារមិនល្អ គឺធ្វើឱ្យហើមពោះ និង មិនស្រួលខ្លួនលើសដើម។

២. ផឹកកាហ្វេ

នេះ​ជា​រឿង​អាក្រក់​បំផុត​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​ពេល​មក​រដូវ! ជាតិកាហ្វេអ៊ីនខ្ពស់អាចធ្វើអោយការឈឺចាប់របស់អ្នកកាន់តែធ្ងន់ធ្ងរ ហើយថែមទាំងរួមចំណែកដល់ការឈឺចាប់សុដន់ផងដែរ។ អ្នកប្រហែលជាចង់ញ៉ាំកាហ្វេ ប៉ុន្តែអ្នកប្រាកដជាត្រូវកាត់បន្ថយការទទួលទានវានៅពេលមករដូវ។

៣. ការរួមភេទដោយមិនបានការពារ

តាមការពិតទៅ ការរួមភេទនៅ​ពេល​មាន​រដូវ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​ការ​រួម​ភេទ​ដោយ​គ្មាន​ការ​ការពារ​ពេល​មក​រដូវ​ជារឿងមិនល្អឡើយ។ គេគិតថា រួមភេទនៅពេលមករដូវ អាចឱ្យខាងបុរសបាញ់ទឹកកាមចូលទ្វារមាសបានដោយគ្មានបញ្ហារឿងមានកូន។ តែ ការរួមភេទបែបនេះ អាចធ្វើឱ្យងាយនឹងឆ្លងមេរោគ ជាពិសេសទៅលើខាងស្រ្តី។ មករដូវ ឬ មិនមករដូវ តែងតែអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព ដើម្បីការពារការឆ្លងមេរោគ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ