ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ព្រែកភ្ជាប់ពាក្យ​ជាមួយ​កូនស្រី​អ្នកមាននៅ​កំពង់​ចាម

8 ឆ្នាំ មុន

តារា​សម្តែង​ និង​ជា​ពិធីករ​នៅ​ស្ថា​នី​យ​ទូរទស្សន៍ CTN លោកខេ​ង រតនៈ ហៅ​នាយ​ព្រែក បាន​ភ្ជាប់ពាក្យ​ហើយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​0៥ កញ្ញា ២០១៦ នៅទឹកដី​ខេត្តកំពង់ចាម ​ដែល​គូ​ដណ្តឹង​របស់​នាយ​កំពុង​រស់នៅទីនោះ​ ។

តារា​សម្តែង​ និង​ជា​ពិធីករ​នៅ​ស្ថា​នី​យ​ទូរទស្សន៍ CTN លោកខេ​ង រតនៈ ហៅ​នាយ​ព្រែក បាន​ភ្ជាប់ពាក្យ​ហើយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​0៥ កញ្ញា ២០១៦ នៅទឹកដី​ខេត្តកំពង់ចាម ​ដែល​គូ​ដណ្តឹង​របស់​នាយ​កំពុង​រស់នៅទីនោះ​ ។

ពី​ធី​ភ្ជាប់ពាក្យ​របស់​នាយ​ព្រែក​ ​ធ្វើ​ឡើង​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ ដោយនៅ​ក្នុង​នោះ​ មាន​ពិធី​តាម​បែប​ប្រពៃណី​មួយ​ចំនួន​ ដូច​ជាការ​ហែ​ជំ​នួន និង​ពិធី​បំពាក់​ចិញ្ចៀន ​។

នាង​លាភ ដែល​បាន​អមដំណើរ​ជាមួយ​នាយ​ក្រឹម ក៏បាន​ចូលរួម​ក្នុង​ពី​ធី​ភ្ជាប់ពាក្យ​នាយព្រែក ដោយយ​បាន​អះអាង​ប្រាប់​កោះ​សន្តិ​ភាព​​​​ថា ពិធី​ភ្ជាប់ពាក្យ​នេះ ​ធ្វើ​ឡើង​នៅ​ទីរួមខេត្ត​កំពង់ចាម​តែ​ម្តង ខណៈ​​ដែល​កូនស្រី​ គឺជា​កូន​អ្នករក​ស៊ីធំ​ម្នាក់​ផង​ដែរ ​នៅ​ក្នុង​ខេត្ត​នេះ​ ។​ ​

បើ​តាម​អ្នក​នាងលាភ ឱ្យដឹងទៀតថា ខាង​កូនស្រី​បាន​បង្គាប់​ថ្លៃ​ប​ណ្ណា​ការប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ ខណៈ​​ដែល​ពិធី​មង្គលការ​របស់​អ្នក​ទាំង​ពីរ ​​​នឹង​កើត​មាននៅ​ឆ្នាំ​ក្រោយ ដោយ​អាស្រ័យ​លើ​ការ​ពិភាក្សា​គ្នា​ រវាង​ឪពុក​ម្តាយ​ទាំង​សងខាង​។ នាង​បន្ថែម​ថា កូនស្រី​មាន​ឈ្មោះ​ជា ស្រី​តី ​អាយុប្រមាណ២០​ឆ្នាំ មិនមែន​ជា​អ្នក​សិ​ល្បៈ​ឡើយ ពោល​គឺជា​កូន​អ្នក​រកស៊ី​មួយ​រូប​ នៅ​ក្នុង​ខេត្តកំពង់ចាម ហើយ​​ចំណង​ស្នេហ៍​របស់​ពួក​គេ​ទាំង​ពីរ​ បាន​កើតឡើង​ប្រមាណ​ជា​ជាង​១​ឆ្នាំ​មក​នោះ​ ។

យ៉ាងណា​ ក៏​អ្នក​នាងលាភ មិន​ទាន់​អាច​ហ៊ាន​អះអាង​បាន​នៅឡើយ​ទេ​​ថា មង្គល​របស់​នាយ​ព្រែក អាច​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត កំពង់​ចាម ឬនៅរាជធានី​​ភ្នំពេញ ប៉ុន្តែ​តាម​ការ​ដឹង​ ភាគី​ខាង​ស្រី​មាន​បំណង​រៀបចំ​នៅ​ខេត្តកំពង់ចាម​ជាង ព្រោះ​នៅ​ទីនោះ​ គេ​មាន​សាច់ ញាតិ​ច្រើន ចំណែក​ការ​កាត់​ចំណងដៃ​នៅ​ភ្នំពេញ​ គឺ​អាស្រ័យ​ខាង​កូនប្រុស​។

ដោយឡែក​ ពាក់ព័ន្ធ​អាជីព​សិ​ល្បៈក្រោយ​មង្គលការ​របស់​នាយ ព្រែក ត្រូវ​បាន​អ្នក​នាងលាភ អះអាង​ថា ការងារ​សិ​ល្បៈទំនងជា​មិន​ប៉ះពាល់​ដល់​ជីវិត​ជា​ប្តី​-ប្រពន្ធ​របស់​នាយ​ព្រែក​ឡើយ ។ បើ​ទោះបីជា​ម្តាយ​ឪពុក​ខាង​ស្រី ​ជា​អ្នក​រកស៊ី​ក៏​ដោយ ​។ អ្នក​នាង​បញ្ជាក់​ថា បើ​តាម​ដឹង​ឪពុក​ម្តាយ​ក្មេក​នាយ​ព្រែក មិន​បាន​ហាមឃាត់​មិន​ឱ្យ​នាយ​​ប្រឡូក​ក្នុង​សិ​ល្បៈ​នេះ​ទេ ព្រោះ​នេះ​ ក៏​ជា​មុខរបរ​មួយ​ដែរ គ្រាន់តែ​ទំនេរ​​ពី​សិ​ល្បៈ ​គឺ​ត្រូវ​ឆ្លៀត​មក​ធ្វើការ​រកស៊ី​ខ្លះ​នោះ​ជា​ការ​ស្រេច ​។

ជា​ការ​កត់សម្គាល់​មុន​នឹង​ឈាន​ដល់​ពិធី​ភ្ជាប់ពាក្យ​នេះ​លោក ខេ​ង រតនៈ ហៅ​នាយ ព្រែក ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​បង្កើត​របស់​យាយ យ៉​យ ធ្លាប់​បាន​បង្ហាញ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្តឹង​របស់​ខ្លួន​ជា​ញឹកញាប់​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​។

ទំនាក់ទំនង​ស្នេហា រវាង​កំលោះ​សង្ហារ​សប្បុរ​ស្រអែម រូប​នេះ​ជាមួយនឹង​ក្រមុំ​រូប​ស្រស់​សោភា​បាន​ធ្វើ​អោយ​មហាជន​ជា​ច្រើន មានការ​ស្ញប់ស្ញែង ខណៈ​នាយ​ព្រែក ធ្លាប់​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ពិធី ខួបកំណើត​គូ​ដណ្តឹង​របស់​ខ្លួន​ដល់​ផ្ទះ​ថែម​ទៀត​ផង។

ខេ​ង រតនៈ ហៅ នាយ ព្រែក បាន​ចូល​សិល្បៈ​តាំងពី​អាយុ​១២​ឆ្នាំ​មក​ម្ល៉េះ​។ មាន​បទ​ចម្រៀង​ជា​ច្រើន​ដែល​នាយ​ព្រែក បាន​សម្តែង​តាំងពី​នៅ​កុមារភាព​ដូច​ជា​បទ “​ភ្លេច​សន្យា​សាយ័ណ្ណ​” និង “​ម្អម​ស្រែ​” ជាដើម​។​ជា​ពិសេស​ទៀត​នោះ គឺ​រូបគេ​បាន​ចូលរួម​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​រឿង “​នេសាទ​ក្រពើ​” ជាមួយ​លោក ព្រាប សុវត្ថិ ស៊ឹ​ម សូលី​កា និង​លោក ញ៉ែ​ម សុគន្ធ ទៀត​ផង​៕