នៅលើទីផ្សារបច្ចុប្បន្ន មានផលិតផលថែរក្សាសម្រស់ជាច្រើន ដែលសន្យាថានឹងបំបាត់មុនលើផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព។ វាមានតម្លៃថ្លៃគួរសមសម្រាប់អ្នកដែលមិនចង់ចំណាយច្រើនលើគ្រឿងថែរក្សាសម្រស់។ តែវាមិនមែនសុទ្ធតែមានប្រសិទ្ធភាពលើស្បែកមុខអ្នកនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់វិធីធម្មជាតិចម្លែកៗ មួយចំនួន ដែលអ្នកជំនាន់មុនប្រើប្រាស់ដើម្បីព្យាបាលមុខមុន។
១. សំបកចេក
ជាក់ស្តែង មិនត្រឹមតែមានសុខភាពល្អក្នុងការទទួលទានចេកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចយកសំបក ទៅជូតមុននៅលើមុខដែលគួរឱ្យខ្លាចនោះបានផងដែរ។ វាត្រូវបានគេបញ្ជាក់ថា សំបកចេកមានប្រសិទ្ធភាពយ៉ាងអស្ចារ្យក្នុងការបំបាត់មុន។ ការស្រាវជ្រាវបង្ហាញថា វាមានផ្ទុកសារធាតុគីមីមួយឈ្មោះថា Lutein និង វីតាមីនក៏ដូចជាសារធាតុរ៉ែជាច្រើនដូចជា វីតាមីន A, B, C ដែលជួយទប់ស្កាត់ការរលាក និង ព្យាបាលមុនលើផ្ទៃមុខ។
វិធីសាស្រ្ត៖ លាងមុខរបស់អ្នកជាមួយនឹងទឹកស្អាត ហើយជូតឱ្យស្ងួតដោយកន្សែង។ យកសំបកចេកមកជូតលើកន្លែងដែលមានបញ្ហា រហូតទាល់តែសំបកចេកប្រែជាពណ៌ត្នោត។ ទុកចោល ៣០ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ណៗ។ អ្នកក៏អាចទុកវាចោលមួយយប់ ហើយលាងសម្អាតវាចេញនៅព្រឹកបន្ទាប់។
២. ដំឡូងបារាំង
វាសំបូរទៅដោយប៉ូតាស្យូម ស៊ុលហ្វរ និង ផូស្វ័រ ហើយត្រូវបានពាក្យចចាមអារ៉ាមថានឹងធ្វើការអស្ចារ្យលើផ្ទៃមុខ នៅពេលកើតមុន។ ដំឡូងបារាំងផ្ទុកទៅដោយវីតាមីន C ដែលអាចជួយសម្រួល និងកាត់បន្ថយស្នាមអុចខ្មៅ ដែលបណ្តាលមកពីមុន។
វិធីសាស្រ្ត៖ គ្រាន់តែកាត់វាជាចំណិត រួចយកទៅជូតលើកន្លែងកើតមុន ។ លាងសម្អាតវាចេញបន្ទាប់ពីពីរបីនាទី ហើយប្រសិនបើអ្នកបន្តធ្វើបែបនេះ អ្នកប្រាកដជានឹងសម្គាល់ឃើញពីភាពខុសគ្នាក្នុងពេលឆាប់ៗនេះ។ អ្នកក៏អាចកិនដំឡូងកន្លះដុំ រួចលាបត្រង់កន្លែងដែលមានស្នាមអុចខ្មៅ រួចលាងចេញក្រោយពី ១៥ ទៅ ២០ នាទី។
៣. ទឹកមាត់ខ្យង
សូម្បីតែគ្រូពេទ្យជំនាញខាងសើស្បែកក៏ទទួលស្គាល់ពីគុណប្រយោជន៍របស់ទឹកមាត់ខ្យងសម្រាប់ស្បែកផងដែរ។ តែនេះមិនមែនជាខ្យងគ្រប់ប្រភេទនោះទេ ព្រោះថាខ្យងខ្លះធ្វើឱ្យរមាស់ស្បែក។ ទឹកមាត់របស់ខ្យង ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ព្រោះវាជួយស្តារជាលិកាដែលខូច និងផ្តល់សំណើមដល់ស្បែក ហើយជាពិសេសជួយដល់ការបំបាត់មុនយ៉ាងមានប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ