ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើនឹងមានអ្វីកើតឡើងនៅពេលអ្នកឈប់ប្រើសាប៊ូកក់សក់?

2 ឆ្នាំ មុន

នៅពេលថ្មីៗនេះ ប្រជាជននៅបរទេសមួយចំនួនបានយល់ឃើញថា ការប្រើប្រាស់សាប៊ូកក់សក់គឺមិនល្អសម្រាប់សក់ឡើយ ហើយពួកគេបានសាកល្បងមិនប្រើប្រាស់សាប៊ូកក់សក់មួយរយៈ។ ជាលទ្ធផល គេរកឃើញថា វាធ្វើឱ្យសក់និងស្បែកក្បាលរបស់ពួកគេមានសុខភាពល្អ ខុសពីពេលដែលប្រើប្រាស់វាជាប្រចាំ។ តើការមិនប្រើប្រាស់សាប៊ូកក់សក់ ផ្តល់ផលប្រយោជន៍អ្វីខ្លះ?…

នៅពេលថ្មីៗនេះ ប្រជាជននៅបរទេសមួយចំនួនបានយល់ឃើញថា ការប្រើប្រាស់សាប៊ូកក់សក់គឺមិនល្អសម្រាប់សក់ឡើយ ហើយពួកគេបានសាកល្បងមិនប្រើប្រាស់សាប៊ូកក់សក់មួយរយៈ។ ជាលទ្ធផល គេរកឃើញថា វាធ្វើឱ្យសក់និងស្បែកក្បាលរបស់ពួកគេមានសុខភាពល្អ ខុសពីពេលដែលប្រើប្រាស់វាជាប្រចាំ។ តើការមិនប្រើប្រាស់សាប៊ូកក់សក់ ផ្តល់ផលប្រយោជន៍អ្វីខ្លះ?

១. ស្បែកក្បាលរបស់អ្នកនឹងមានសុខភាពល្អជាងមុន

ស្បែកក្បាលរបស់អ្នកផលិតបរិមាណប្រេងដែលមានតុល្យភាព ដែលជួយឱ្យសក់របស់អ្នកមានសុខភាពល្អ និងមានសំណើមតាមធម្មជាតិ។ ដោយសារ​សាប៊ូកក់សក់​មាន​គោលបំណង​កម្ចាត់​ជាតិ​ប្រេង​ច្រើន​ហួសហេតុ ការប្រើ​វា​ច្រើនពេក​អាច​បំផ្លាញ​សក់​អ្នក ធ្វើឱ្យ​ស្បែកក្បាល​ស្ងួត​ពេក​ និង មិនមានសុខភាពល្អ។

២. សក់របស់អ្នកអាចមើលទៅមិនសូវមានជាតិប្រេង

នៅពេលអ្នកជ្រើសរើសសាប៊ូកក់សក់ អ្នកប្រហែលជាចង់ឱ្យវាកម្ចាត់ជាតិខ្លាញ់ចេញពីសក់របស់អ្នកដោយជោគជ័យ។ ប៉ុន្តែ​ការ​កក់សក់​ញឹកញាប់​ពេក ​ពិតជា​អាច​ធ្វើឱ្យ​សក់​របស់អ្នក​មើលទៅ​កាន់តែ​មាន​ជាតិ​ប្រេងច្រើនទៅវិញ។ រាល់ពេលដែលអ្នកកក់សក់ជាមួយនឹងសាប៊ូកក់សក់ វានឹងធ្វើឱ្យស្បែកក្បាលរបស់អ្នកស្ងួតពេក ដែលបណ្តាលឱ្យវាបញ្ជូនសញ្ញាឱ្យផលិតសារធាតុប្រេងកាន់តែច្រើនទៅវិញ។

៣. កាត់បន្ថយ​សារធាតុ​គីមី​មិន​ល្អ​ចំពោះ​សុខភាព

សាប៊ូកក់សក់ដែលអ្នកចូលចិត្តប្រាកដជាមានក្លិនដ៏អស្ចារ្យ ប៉ុន្តែធាតុផ្សំសិប្បនិម្មិតដែលផ្តល់ឱ្យវានូវក្លិនដ៏រីករាយ អាចបង្កគ្រោះថ្នាក់ និងធ្វើឱ្យរមាស់។ ហើយខណៈដែលសារធាតុគីមីទាំងនេះ អាចជួយអ្នកឱ្យទទួលបានលទ្ធផលភ្លាមៗ ពួកវាអាចបំផ្លាញសក់ និងស្បែកក្បាលរបស់អ្នកក្នុងរយៈពេលវែង។ ជាឧទាហរណ៍ ស៊ុលហ្វាតដែលមាននៅក្នុងសាប៊ូកក់សក់ជាច្រើន អាចធ្វើ​ឱ្យស្បែកក្បាលរបស់អ្នករលាក និងស្ងួតស្បែកក្បាល ហើយសារធាតុមួយចំនួនផ្សេងទៀត ថែមទាំងអាចរំខានដល់តុល្យភាពអរម៉ូនរបស់អ្នកទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ