កន្លងមកអ្នកប្រហែលជាស្គាល់ហើយថា កូឡាជែនគឺជាអ្វី។ អ្នកអាចនឹងឃើញគេដាក់លក់នៅតាមអនឡាញ ក៏ដូចជាតាមផ្សារជាច្រើន ហើយភាគច្រើនដែលអ្នកដឹងនោះគឺថា គេប្រើវាដើម្បីថែរក្សាសម្រស់។ តែវាមិនមែនត្រឹមតែជួយសម្រស់នោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍របស់កូឡាជែនទៅលើសុខភាពទាំងមូលរបស់អ្នក។
១. ជួយដល់ការរលាកសន្លាក់
សន្លាក់ត្រូវបានការពារដោយជាលិកាភ្ជាប់ដែលមានផ្ទុកកូឡាជែន។ នៅពេលអាយុយើងកាន់តែចាស់ទៅ ជាលិកាការពារសន្លាក់ចុះខ្សោយ ឬដាច់រហែក ដែលនាំឱ្យសន្លាក់ប្រែជាឈឺចាប់និងរលាក។ វេជ្ជបណ្ឌិតមួយចំនួនសព្វថ្ងៃក៏ប្រើប្រាស់កូឡាជែន សម្រាប់ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងនិងបញ្ហាផ្សេងៗទៀត ដែលទាក់ទងនឹងសន្លាក់ផងដែរ។
២. ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង
នៅពេលអាយុកាន់តែចាស់ សសៃឈាមប្រែក្លាយជារឹងឡើងៗ និង មិនមានភាពបត់បែនដូចកាលពីនៅក្មេងនោះទេ។ ជាលទ្ធផលកំណកខ្លាញ់និងកូឡេស្តេរ៉ុល ត្រូវស្ទះកកកុញក្នុងសសៃឈាម។ វាក៏អាចបណ្ដាលឱ្យសម្ពាធឈាមកើនឡើងផងដែរ។ តែ កូឡាជែនអាចជួយឱ្យសសៃឈាមរក្សាបាននូវភាពបត់បែន ដែលកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
៣. ជួយឱ្យស្រកទម្ងន់ដែលលើស
កូឡាជែនក៏អាចត្រូវបានរកឃើញនៅក្នុងសាច់ដុំផងដែរ។ តាមរយៈការបង្កើនការលូតលាស់នៃសាច់ដុំគ្មានខ្លាញ់ កូឡាជែនជួយកម្ចាត់ខ្លាញ់ ឬទម្ងន់ដែលលើស ខណៈដែលល្បឿននៃការដុតរំលាយអាហារក្នុងរាងកាយកើនឡើង។ ល្បឿននៃការដុតរំលាយអាហារកាន់តែលឿន ប្រសិទ្ធភាពនៃការដុតបំផ្លាញកាឡូរីកាន់តែប្រសើរតាមនោះ។ ជាលទ្ធផល ទម្ងន់ដែលលើសរបស់អ្នកនឹងចុះទាបទៅតាមហ្នឹងដែរ៕
ចែករំលែកព័តមាននេះ