គាថាធម្មបទ ព្រះសម្មាសម្ពុទ្ធត្រាស់ថា បុគ្គលណាដែលឈ្នះមនុស្សមួយពាន់គុណនឹងមួយពាន់គឺស្មើនឹងមួយលានក្នុងសមរភូមិក៏ដោយ បុគ្គលនោះក៏មិនឈ្មោះថា អ្នកឈ្នះដ៏ប្រសើរក្នុងសង្គ្រាមបានឡើយ ចំណែកឯបុគ្គលណាឈ្នះខ្លួនឯងតែម្នាក់បានហើយ បុគ្គលនោះជាអ្នកដែលឈ្នះដ៏ប្រសើរបំផុតនៅក្នុងសមរភូមិ ។

ព្រោះថាការឈ្នះខ្លួនឯង គឺជាជម្នះដ៏ប្រសើរក្រៃលែង ចំណែកឯពួកសត្វក្រៅពីនេះ ដែលគេបានយកឈ្នះហើយ មិនប្រសើរឡើយ ព្រោះថាកាលបើបុគ្គលអប់រំខ្លួនល្អហើយ មានប្រក្រតីសង្រួមជាប់ជានិច្ច ទេវតា គន្ធព្ធ មារ ព្រមទាំងព្រហ្មគប្បីធ្វើនូវជ័យជំនះរបស់បុគ្គលនោះ ឱ្យបរាជ័យវិញពុំបានឡើយ ។

ចំណែកឯឈ្នះបុគ្គលដទៃជាជម្នះមិនប្រក្រតីឡើយ ថ្ងៃក្រោយគង់ត្រឡប់ជាចាញ់វិញមិនខាន សូមអនុមោទនាបុណ្យកុសល ។ សាន សារិន
ចែករំលែកព័តមាននេះ