យោងតាមស្តេចហោរហុងកុងមួយរូបបានព្យាករថា នៅកំឡុងមួយខែពេញនៃខែមេសា ឆ្នាំ២០២២នេះ លេខនាំហេង១៤៩ ពណ៌នាំលាភសំណាង ស្វាយ ខៀវ ផ្កាឈូក និងពណ៌មាស កំពូលតារានិករទាំង៤ដួង ជូត ម្សាញ់ ខាល កុរ នឹងទទួលបានសំណាងល្អបំផុតខាងផ្នែកលុយកាក់ និងទ្រព្យសម្បត្តិ ដែលក្នុងនោះរួមមាន៖

១. ប្រាក់ចំណូលចូលមកហូរហែ ប៉ុន្តែកុំលោភឱ្យសោះ ព្រោះអាចនាំក្ដីវិនាសបាន ចំណូលនឹងតឹងខ្លាំង ។ ប្រសិនប្រកបអាជីពដោយសុចរិតត្រឹមត្រូវ មិនកិបកេងប្រវ័ញ្ច អ្នកនឹងទទួលបានជំនួយបន្ថែម ព្រមទាំងអាចដោះស្រាយបញ្ហាហិររញ្ញវត្ថុដោយរលូន ។ មិនតែប៉ុណ្ណោះ អ្នកធ្វើការក្រោមបង្គាប់គេនឹងអាចទទួលបានប្រាក់រង្វាន់ក្នុងខែមេសានេះដែរ ។

២. អាចរកលុយបានពីការងាររបស់ពួកគេ ។ ប្រាក់ខែនឹងត្រូវបានដំឡើងខ្ពស់ជាងមុន បើមានកូនបំណុល គេនឹងមកសងទាំងដើមទាំងការ ក្នុងខែនេះឯង ។ បើជាអ្នករកស៊ីជួញដូរប្រព័ន្ធហិរញ្ញវត្ថុនឹងធឹងល្អជាធម្មតា ខ្សែសេដ្ឋកិច្ចហូរចូលដូចទឹក ។

យ៉ាងណាមិញ គួរត្រៀមខ្លួនទុកជាមុន ព្រោះអ្នកអាចជួបបញ្ហាកកស្ទះប្រាក់ ឬត្រូវចំណាយមិននឹកស្មានដល់ ដែលកើតឡើងភ្លាមៗផងដែរ ។ ទោះជាយ៉ាងណា ឱ្យតែប្រកាសរកជំនួយ នោះនឹងមានមនុស្សតាមជួយជ្រោមជ្រែងច្រើនកុះករ ។

៣. មនុស្សមានលុយហូរចូលឡើងចុះ គួប្រុងប្រយ័ត្ន ។ ការដែលប្រយ័ត្ននោះគឺការប្រឡូកជាមួយការលេងល្បែង ព្រោះអ្នកគ្មានលាភខាងល្បែងស៊ីសងទេ ។ បើមិនប្រយ័ត្នអាចនឹងជំពាក់បំណុលជុំទិស ។ ទោះជាយ៉ាងណា បើអ្នកខំធ្វើការរបស់ខ្លួនឱ្យបានល្អ ហិរញ្ញវត្ថុនឹងមានស្ថិរភាព ជាពិសេសអ្នកអាចទទួលបានមរតក ឬទ្រព្យសម្បត្តិពីសាច់ញាតិ ។ អ្នកក៏មានលាភសំណាងខ្លាំងដែរ ពាក់ព័ន្ធនឹងលុយកាក់ និងអចលនទ្រព្យ បើសិនបានទៅធ្វើបុណ្យសន្សំកុសលឱ្យបានម្ដងក្នុងខែមេសានេះ ៕ សាន សារិន

ចែករំលែកព័តមាននេះ