ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ​ឆ្នាំ​ទាំង​៥​នេះកាន់តែគេ​មើលងាយ​កាន់តែ​មានបាន

2 ឆ្នាំ មុន

ក្នុង​លោក​នេះ​មាន​មនុស្ស​មិន​តិច​នាក់​ទេ​ដែល​តែងតែ​ត្រូវ​បាន​គេ​មើលងាយមើលថោក​ព្រោះ​អ្នក​ទាំងនោះ​ទំន​ងជា​មិន​មាន​លុយ​សម្លៀក​បំពាក់​មិន​ឡូយឆាយ​ដូច​អ្នក​ដទៃ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា ការ​មានបាន​គឺ​មិន​ស្ថិតស្ថេរ​នោះ​ទេ ព្រោះ​ខ្សែជីវិត​របស់​មនុស្ស​ម្នាក់​ៗ​តែងតែ​ប្រែប្រួល​រាល់ថ្ងៃ តែ​ត្រូវ​ដឹង​ថា បណ្តា​ពង្ស​ឆ្នាំ​ទាំងអស់​មាន​ឆ្នាំ​ពិសេស​ចំនួន​៥​ដែល​អ្នក​ដទៃ​រឹតតែ​មើលងាយ រឹតតែ​អាច​ក្លាយជា​អ្នក​មាននៅ​ថ្ងៃ​អនាគត ។ ឆ្នាំមមី មនុស្ស​ដែល​កើត​ឆ្នាំមមី​ជា​បុគ្គល​ដែល​មាន​ចរិត​ថ្លៃថ្នូរ…

ក្នុង​លោក​នេះ​មាន​មនុស្ស​មិន​តិច​នាក់​ទេ​ដែល​តែងតែ​ត្រូវ​បាន​គេ​មើលងាយមើលថោក​ព្រោះ​អ្នក​ទាំងនោះ​ទំន​ងជា​មិន​មាន​លុយ​សម្លៀក​បំពាក់​មិន​ឡូយឆាយ​ដូច​អ្នក​ដទៃ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា ការ​មានបាន​គឺ​មិន​ស្ថិតស្ថេរ​នោះ​ទេ ព្រោះ​ខ្សែជីវិត​របស់​មនុស្ស​ម្នាក់​ៗ​តែងតែ​ប្រែប្រួល​រាល់ថ្ងៃ តែ​ត្រូវ​ដឹង​ថា បណ្តា​ពង្ស​ឆ្នាំ​ទាំងអស់​មាន​ឆ្នាំ​ពិសេស​ចំនួន​៥​ដែល​អ្នក​ដទៃ​រឹតតែ​មើលងាយ រឹតតែ​អាច​ក្លាយជា​អ្នក​មាននៅ​ថ្ងៃ​អនាគត ។

ឆ្នាំមមី មនុស្ស​ដែល​កើត​ឆ្នាំមមី​ជា​បុគ្គល​ដែល​មាន​ចរិត​ថ្លៃថ្នូរ ហើយ​មានចិត្ត​តស៊ូ​ក្នុង​ការងារ​ជាទី​បំផុត ។ ប្រសិនជា​អ្នក​ដទៃ​មើលងាយ​សមត្ថភាព​របស់​ខ្លួន គេ​នឹង​មិន​ខ្វល់​នោះ​ទេ ដោយ​គេ​តែងតែ​អត់ធ្មត់ ហើយ​ខំតស៊ូ​ទៅ​មុខ​ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន ។ ដូចនេះ​គេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​ក្នុង​ជីវិត​ជាក់​ជា​មិន​ខាន លេខ​ហេង​២៥៧ ។

ឆ្នាំឆ្លូវ អ្នក​ដែល​កើត​ឆ្នាំឆ្លូវ​ជា​មនុស្ស​ដែល​មាន​ចរិតលក្ខណៈ​ពិសេស គេ​ជា​មនុស្ស​ដែល​មានការ​ជឿជាក់​ចំពោះ​ខ្លួនឯង​ខ្ពស់ ។ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែល​មិន​សុខចិត្ត​ធ្វើ​ជា​អ្នកបម្រើ​របស់​អ្នក​ដទៃ​គ្រប់ពេល​នោះ​ឡើយ ហើយ​នៅ​ពេល​ដែល​គេ​ធ្វើ​អ្វីមួយ​តែងតែ​ធ្វើ​ល្អ​បំផុត គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ត្រូវ​បាន​ទទួលស្គាល់​ពី​ថ្នាក់លើ ។ ដូចនេះ​គេ​នឹង​អាច​ទទួល​បាន​ជោគជ័យ​ច្រើន​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន រស់នៅ​ដោយ​សុភមង្គល លេខ​នាំ​១៥៦ ។

ឆ្នាំថោះ អ្នក​កើត​ឆ្នាំថោះ​ជា​មនុស្ស​ដែល​មាន​ចរិតល្អ​ប្រពៃ ចិត្ត​ស្មោះត្រង់ ។ គេ​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ប្រជែង​ជាមួយ​អ្នក​ដទៃ​ទេ តែ​គេ​តែងតែ​ធ្វើ​រឿង​ខ្លួនឯង​ជា​និច្ច ។ មិន​ខ្វល់​ថា​អ្នក​ដទៃ​និយាយ​អ្វី​ពី​ការងារ​របស់​ខ្លួន​ឡើយ គេ​តែងតែ​បន្ត​ធ្វើ​វា​ជា​ដរាប ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដទៃ​យល់​ថា​បុគ្គល​នេះ​ជា​មនុស្ស​ដែល​ល្ងង់ ។ ប៉ុន្តែ​អ្នក​ដែល​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ដែល​អាច​ក្លាយជា​អ្នកមាន ឬ​មនុស្ស​ដែល​ជោគជ័យ​ដោយ​ស្ងាត់​ៗ​ដោយសារ​តែ​ការ​អត់ធ្មត់​ព្យាយាម​តស៊ូ​របស់​គេ​នេះឯង លេខ​នាំ​សំណាង​៣៥៨ ។

ឆ្នាំវក មនុស្ស​ដែល​កើត​ឆ្នាំវក ជា​បុគ្គល​ដែល​មាន​ចរិត​ទន់ភ្លន់ ហើយ​មានចិត្ត​តស៊ូ​ក្នុង​ការងារ​ខ្លាំង​ណាស់ ។ ប្រសិនជា​អ្នក​ដទៃ​មើលងាយ​សមត្ថភាព​របស់​គេ គេ​នឹង​មិន​ខ្វល់​នោះ​ឡើយ ដោយ​ការ​អត់ធ្មត់ តែ​ខិតខំ​តស៊ូ​ទៅ​មុខ​ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន ។ ដូចនេះ​បុគ្គល​ប្រភេទ​នេះ​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន លេខ​នាំ​ជ័យ​៤៥៩ ។

ឆ្នាំរកា អ្នក​កើត​ឆ្នាំរកា​ជា​មនុស្ស​ដែល​មាន​ចរិត​ពិសេស គេ​ជា​មនុស្ស​ដែល​មានការ​ជឿជាក់​ចំពោះ​ខ្លួនឯង​ខ្ពស់ ។ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែល​មិន​សុខចិត្ត​ធ្វើ​ជា​អ្នកបម្រើ​របស់​អ្នក​ដទៃ​អស់​មួយ​ជីវិត​ឡើយ ដោយនៅ​ពេល​ដែល​គេ​ធ្វើ​អ្វីមួយ​តែងតែ​ធ្វើ​ល្អ​បំផុត ។ នៅ​ពេល​ដែល​ការងារ​របស់​គេ​មិន​ត្រូវ​បាន​ទទួលស្គាល់ គេ​មិន​បន្ទោស​អ្នក​ដទៃ​នោះ​ទេ គឺ​គេ​ប្រាប់​ខ្លួនឯង​ឲ្យ​ខំប្រឹង​ជាង​មុន ធ្វើ​យ៉ាងណា​ឲ្យ​ត្រូវ​បាន​ទទួលស្គាល់ ។ ដូចនេះ​គេ​នឹង​អាច​ទទួល​បាន​ជោគជ័យ​ដ៏​ធំធេង​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​គេ​ប្រាកដ លេខ​ដុល្លារ​៥៥៥ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ