នៅក្នុងអដ្ឋកថាធម្មបទ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា យសតែងចម្រើនដល់បុគ្គលអ្នកមានសេចក្តីប្រឹងប្រែងគឺអ្នកដែលខំព្យាយាមមិនដាក់ធុរៈឡើយ ។ ធម៌ទាំង៧ប្រការរមែងនាំបុគ្គលអ្នកប្រតិបត្តិឱ្យចម្រើនរុងរឿងទៅកាន់ទីដ៏ខ្ពង់ខ្ពស់គឺ៖

១.ឧដ្ឋានវតោ បុគ្គលអ្នកមានសេចក្ដីប្រឹងប្រែងខំព្យាយាមមិនដាក់ធុរៈ
២. សតីមតោ បុគ្គលអ្នកមានស្មារតីជានិច្ច
៣. សុចិកម្មស្ស បុគ្គលអ្នកមានការងារស្អាត ការងារឥតទោស
៤. និសម្មការិនោ បុគ្គលអ្នកពិចារណារួចហើយទើបធ្វើ (គិតមុនគូរ)

៥. សញ្ញតស្ស បុគ្គលអ្នកសង្រួមឥន្ទ្រិយល្អហើយ
៦. ធម្មជីវិនោ រស់នៅប្រកបដោយធម៌តាមមានតាមបាន
៧. អប្បមត្តស្ស បុគ្គលអ្នកមិនមានសេចក្ដីប្រមាទ មិនធ្វេសប្រហែស ។

បុគ្គលណាប្រតិបត្តិតាមពុទ្ធោវាទទាំង៧ប្រកានេះបរិបូណ៌ហើយ បុគ្គលនោះរមែងជាអ្នករុងរឿងដោយសេចក្តីចម្រើនសព្វៗកាល គឺចម្រើនតាំងពីលោកនេះរហូតដល់បរលោក ៕ សាន សារិន
ចែករំលែកព័តមាននេះ