ទោះអ្នកមុខ អ្នកការ មន្ត្រីរដ្ឋការ និងអ្នកមានធំនៅលើលោកនេះក៏មិនដែលចោលជំនឿលើហុងស៊ុយដែរ ព្រោះហុងស៊ុយក៏ជាផ្នែកមួយជួយជីវិតឱ្យបានជោគជ័យដែរ ។ បើនិយាយអំពីលាភសំណាងវិញ តាមធម្មតាលាភធំ និងសំណាងល្អមិនមែនចេះតែកើតមានចំពោះមនុស្សគ្រប់ៗគ្នាឡើយ ខ្លះមានសំណាងតាំងពីចាប់កំណើត ខ្លះទៀតត្រូវលំបាកលំបិនតាំងពីក្មេងរហូតដល់ចាស់ហើយនៅមិនទាន់ស្គាល់ភាពស្រណុកសុខស្រួលផង ។ ដោយឡែកឆ្នាំទាំង៥នេះវិញមានសំណាងយ៉ាងណាទៅ ?

ឆ្នាំថោះ មនុស្សឆ្នាំថោះកាលពីប៉ុន្មានឆ្នាំមុនមានការមរមាញឹកខ្លាំងក្នុងការប្រកបការងារតែដូចជាមិនសូវមានផ្លែផ្កា នោះក៏ព្រោះតែមានមនុស្សមួយភាគតូចជួយរុញច្រានអ្នកឱ្យចូលក្នុងផ្លូវខុស ។ តែមិនថ្វីឡើយ ព្រោះតែឆ្នាំ២០២២នេះ អ្នកនឹងទទួលបានភាពរុងរឿង និងរីករាយឡើងវិញមិនថាទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន ឬមុខការប្រកបរបរចិញ្ចឹមជីវិតក្តី ជាពិសេសក្នុងឆ្នាំនេះអ្នកនឹងមានលាភសំណាងទ្វេដង ហើយអាចមានលាភជាប់គ្នារហូតទៅដល់១០ឆ្នាំជាប់គ្នាឯណោះ លេខនាំលុយ៥៥៥ ។

ឆ្នាំវក កាលពីឆ្នាំមុនភាគច្រើននៃអ្នកកើតឆ្នាំវកមានសំណាងមិនសូវល្អដូចជា មានអារម្មណ៍មួរម៉ៅ ឆេវឆាវ មុខជំនួញខាតដើម និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួនដោយមិនដឹងខ្លួន ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះវិញ អ្នកកើតឆ្នាំវកនឹងមានឱកាសចំណេញប្រាក់បានច្រើនពីការប្រកបមុខជំនួញ ហើយជាពិសេសអ្នកនឹងមានសំណាង១០ឆ្នាំជាប់គ្នាប្រសិនបើអ្នកធ្វើអំពើល្អទៅកាន់អ្នកដទៃឱ្យបានកាន់តែច្រើននោះ លេខនាំជ័យ៤៥៩ ។

ឆ្នាំមមី មនុស្សដែលមានកំណើតក្នុងឆ្នាំមមី បើមើលតាមការទស្សន៍ទាយសម្រាប់ឆ្នាំ២០២២នេះ គឺសម្បូរទៅដោយមិត្តភក្តិ ញាតិមិត្តរាប់អានមិនខ្វះឡើយ និងមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយពួកគេថែមទៀតផង ។ បើនិយាយពីការប្រកបរបរវិញដូចជាមិនសូវកាក់កបបានច្រើនប៉ុន្មានទេក្នុងឆ្នាំនេះ តែរបររកស៊ីរបស់អ្នកនិងរីកចម្រើនខ្លាំងនិងចំណេញបានច្រើននាពេលពីរឬបីឆ្នាំខាងមុខទៀត និងរីកចម្រើនច្រើនឡើងរហូតដល់ទៅដប់ឆ្នាំជាប់គ្នាឯណោះ លេខនាំសំណាង១៥៦ ។

ឆ្នាំឆ្លូវ ចំណែកឯមនុស្សឆ្នាំឆ្លូវ កាលពីប៉ុន្មានឆ្នាំមុនហាក់ដូចជាមានលំបាកខ្លាំងក្នុងការប្រកបការងារ តែដូចជាមិនសូវមានផ្លែផ្កា តែមិនថ្វីទេព្រោះតែឆ្នាំ២០២២នេះ អ្នកកើតឆ្នាំឆ្លូវក៏នឹងទទួលបានភាពរុងរឿង និងរីករាយឡើងវិញមិនថាទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន ឬមុខការប្រកបរបរចិញ្ចឹមជីវិតក្តី ជាពិសេសនៅក្នុងឆ្នាំនេះ អ្នកនឹងមានលាភសំណាងទ្វេដង ហើយអាចមានលាភជាប់គ្នារហូតទៅដល់១០ឆ្នាំជាប់គ្នាឯណោះ លេខនាំលាភ២៥៧ ។

ឆ្នាំរោង កាលពីឆ្នាំកន្លងមក ភាគច្រើននៃអ្នកកើតឆ្នាំរោងមានសំណាងមិនល្អប៉ុន្មានទេ ដូចជាមានអារម្មណ៍មួម៉ៅ ឆេវឆាវ មុខជំនួញខាតដើម និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួនដោយមិនដឹងខ្លួន ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះវិញ អ្នកកើតឆ្នាំរោងនេះនឹងមានឱកាសចំណេញប្រាក់បានច្រើនពីការប្រកបមុខជំនួញ ហើយជាពិសេសអ្នកនឹងមានសំណាង១០ឆ្នាំជាប់គ្នាប្រសិនបើអ្នកធ្វើអំពើល្អទៅកាន់អ្នកដទៃឱ្យបានកាន់តែច្រើន លេខនាំហេង៣៥៨ ៕ សាន សារិន
ចែករំលែកព័តមាននេះ