មិត្តក្លែងក្លាយគឺជាមិត្តមើលឃើញតែផលប្រយោជន៍សម្រាប់ខ្លួនគេតែប៉ុណ្ណោះ តែនៅពេលណាអ្នកធ្លាក់ខ្លួន គេនឹងចាកចេញពីអ្នកភ្លាម ឬនៅពេលណាអ្នកមានអាសន្ន គេហ្នឹងរត់ពួន ឬរត់គេចពីអ្នកមិនឱ្យជួបមុខទេ ។ ខាងក្រោមនេះជាចរិយារបស់មិត្តក្លែងក្លាយមាន៦ចំណុចដូចតទៅ៖

១- រាប់អានអ្នកដោយសម្លឹងឃើញតែផលប្រយោជន៍
២- ពូកែសម្តែងល្អតែខាងក្រៅ ខាងក្នុងអាក្រក់ ល្អមាត់ តែចិត្តអាក្រក់
៣- ពឹងពាក់អ្នកបាន តែពេលអ្នកពឹងពាក់វិញ គេនឹងមានលេសដោះសា

៤- ពេលអ្នកធ្លាក់ខ្លួន គេនឹងចាកចេញពីអ្នក ពេលអ្នកមានអាសន្ន គេហ្នឹងរត់ពួនឬរត់គេចពីអ្នក
៥- តែងលួចច្រណែនឈ្នានីសក្នុងចិត្តមិនឱ្យអ្នកដឹង
៦- គ្មានការផ្ដល់ឱ្យ គ្មានការលះបង់ មានតែការទាមទារនិងដោះដូរប៉ុណ្ណោះ ។

បុគ្គលណាស្ថិតនៅក្នុងមាតិកាទាំង៦ចំណុចនេះ បុគ្គលនោះនឹងចាត់ចូលក្នុងចំពូកមិត្តក្លែងក្លាយ មិនគួរនឹងសេពគប់ឡើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ