ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​​កប៉ាល់​អាយុកាល​ជាង១០០​ឆ្នាំ​ លិចនៅ​បាតសមុទ្រ​ជាង​៣​គីឡូម៉ែត្រ

3 ឆ្នាំ មុន

កប៉ាល់​ឈ្មោះ Endurance ដែល​ជា​របស់​អ្នករុករក​តំបន់​អង់តាក់ទិក​ឈ្មោះ Sir Ernest Shackleton ត្រូវ​បាន​រក​ឃើញ​

​សមុទ្រ​អង់តាក់ទិក​ ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ និង​ថត​កប៉ាល់​ដ៏​ធំ​អស្ចារ្យ​មួយ​គ្រឿង​លិច​នៅ​ក្រោម​បាតសមុទ្រ ដែល​វា​មាន​អាយុកាល១០៧​ឆ្នាំ​។

កប៉ាល់​ឈ្មោះ Endurance ដែល​ជា​របស់​អ្នករុករក​តំបន់​អង់តាក់ទិក​ឈ្មោះ Sir Ernest Shackleton ត្រូវ​បាន​រក​ឃើញ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​នៅ​បាតសមុទ្រ​ជម្រៅ ៣.០០៨​ម៉ែត្រ​ក្នុង​សមុទ្រ Weddell​។

កប៉ាល់​ឈើ​នេះ​បាន​បុ.ក​ទឹក​ក​សមុទ្រ និង​បាន​លិច​នៅ​ក្នុង​ឆ្នាំ ១៩១៥ បណ្តាល​ឲ្យ​លោក Sir Ernest Shackleton និង​នាវិក​របស់​គាត់​ត្រូវ​ភៀស​ខ្ល​ន​ចេញ​តាម​ទូក​តូច​ៗ​។ វី​ដេ​អូ​ដែល​ថត​បាន​បង្ហាញ​ថា កប៉ាល់ Endurance នៅ​មាន​សភាព​ល្អ​គួរ​ឲ្យ​កត់សម្គាល់​។

ទោះបី​វា​ស្ថិត​នៅ​បាតសមុទ្រ​ជម្រៅ​ជាង ៣​គីឡូម៉ែត្រ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ក្តី វា​មើលទៅ​ហាក់ដូចជា​ទើបនឹង​លិច​កាលពី​ខែ​វិ​ច្ឆ​ការ​។

ឈើ​នៃ​កប៉ាល់​នៅ​ជាប់​គ្នា​ល្អ ហើយ​ឈ្មោះ Endurance នៅ​មើលឃើញ​យ៉ាង​ច្បាស់​នៅ​លើ​កប៉ាល់​។

លោក Mensun Bound អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា​សមុទ្រ​និយាយ​ថា «​វា​គឺជា​កប៉ាល់​ឈើ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​។ វា​នៅ​ឈរ​ត្រង់​នៅ​បាតសមុទ្រ និង​មាន​សភា​ដើម​ដ៏​អស្ចារ្យ​»​។

គម្រោង​ស្វែងរក​កប៉ាល់​ដែល​បាត់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Falklands Maritime Heritage Trust (FMHT) ដោយ​ប្រើប្រាស​នាវា​បំបែក​ទឹកកក​អា​ហ្វ្រិ​ច​ខាងត្បូង​ឈ្មោះ Agulhas II និង​បំពាក់​ដោយ​ឧបករណ៍​ក្រោម​ទឹក​ដំណើរការ​ដោយ​ការ​បញ្ជា​ពី​ចំងាយ​។

ប្រធាន​បេសកកម្ម​លោក​វេជ្ជបណ្ឌិត John Shears ដែល​ជា​អ្នក​ភូមិសាស្ត្រ​តំបន់​ប៉ូ​ល បាន​ហៅ​ការ​រក​ឃើញ​នោះ​ជា​ការ​សមិទ្ធិ​ផល​ដ៏​មិន​គួរ​ឲ្យ​ជឿ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ