ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ជា​ច្រើន​តំណាង​ឱ្យ​កម្ពុជា​បាន​ទទួល​ជ័យ​លា​ភី​ប្រកួត SIMOC

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លទ្ធផល​នៃ​ការ​ប្រកួត SIMOC បាន​ចេញ​មក​ហើយ ។ ជ័យ​លា​ភី​ចំនួន​៩០​នាក់ ដែល​មក​ពីសា​លា​ជា​ច្រើន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត SIMOC ។

រាជធានី​ភ្នំពេញ ៖ លទ្ធផល​នៃ​ការ​ប្រកួត SIMOC បាន​ចេញ​មក​ហើយ ។ ជ័យ​លា​ភី​ចំនួន​៩០​នាក់ ដែល​មក​ពីសា​លា​ជា​ច្រើន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត SIMOC ។ ក្នុង​ចំណោម​ប្រទេស​ទាំ​១៥ សិស្សានុសិស្ស​នៃ​ប្រទេស​កម្ពុជា បាន​ដណ្តើម​បាន​មេដាយមាស​ចំនួន​៦ ប្រាក់​ចំនួន​១០ និង​សំ​រិ​ទ្ធ​ចំនួន​២៥​គ្រឿង ។ សិស្ស​កម្ពុជា​ម្នាក់​បាន​ទទួល​ពានរង្វាន់​ជា​ជើងឯក​ក្នុង​ចំណោម​សិស្ស​ចំនួន​១២០​នាក់​នៅ​ក្នុង​ប្រភេទ​ឆ្នាំ​ទី​១០ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ  មាតាបិតា  មិត្តភក្ដិ និង​សាលា​មាន​មោទនភាព​ចំពោះ​គាត់ ។

ក្រុម​នៃ​ប្រទេស​កម្ពុជា​ដ៏​ធំ​មួយ (១៥១​នាក់​) ដែល​រួម​មាន​មាតាបិតា សិស្ស​និង​លោកគ្រូ អ្នកគ្រូ​បាន​ចាកចេញ​ទៅ​ប្រទេស​សឹ​ង្ហ​បុរី​នៅ​ថ្ងៃ​ទី​១២ សីហា សម្រាប់​ដំណើរ​កម្សាន្ដ​រយៈពេល​៣​ថ្ងៃ ។ ក្នុងអំឡុងពេល​ប្រកួត​អូ​ឡាំ​ព្យា​ដ ពួក​គេ​មានឱកាស​ទៅ​ទស្សនា​កន្លែង​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​សឹ​ង្ហ​បុរី​ដូច​ជា USS, Singapore River (Merlion Park) និង​បាន​ជួប​មិត្ត​ថ្មី​ៗ​ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ​ផង​ដែរ ៕