ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ! លួចម៉ូតូគេទៅធ្វើសោថ្មី ចំ​កន្លែង​​គេ​ស្គាល់

7 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​​ថៃ​ម្នាក់​ កាលពី​វេលា​ម៉ោងជាង១០​យប់​ថ្ងៃ​ទី​១២​សីហា​ ២០១៦ ​ស្ថិតនៅ​ប្លុក​កាស៊ីណូ​ផ្កាយ​៥ ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ បន្ទាប់​ពីជនោះ​​លួច​ម៉ូតូ​​របស់​ខ្មែរ​ម្នាក់បាន១​ថ្ងៃ ​។

​ជនសង្ស័យ​ឈ្មោះ​ដិ​ច ​ឆា​ស៊ុ​ក​កា​សេ​ម ​ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ ​មាន​ទីលំ​នៅ​ខេត្ត​ឧត្ត​ន​ថា​នី​ មក​លេង​កាស៊ីណូ​​នៅ​ក្រុង​ប៉ោយ​
ប៉ែ​ត ​។ ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ​ខណៈ​កំពុង​ជិះ​ម៉ូតូ​ហើយគ្នា​គេ​ម្នាក់​ទៀត​ជា​ជនជាតិ​ថៃ​ដូច​គ្នា ​បាន​រត់​ចូល​ក្នុង​កាស៊ីណូ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ​ដើម្បី​ចាប់ខ្លួន​។

​សមត្ថកិច្ច​ក្រុង​ប្រាប់​ថា ​ការ​ស្រាវជ្រាវរហូត​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ គឺ​ធ្វើ​ឡើង​ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ​ឈុ​ន​ ហ៊ុយ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​បាន​ប្តឹង​ថា​ ខ្លួន​ត្រូវ​ចោរលួច​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​​ភី​ស៊ី​អ៊ិ​ច ​ពណ៌.​ស​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​01K-6555 ​កាលពី​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​ឆ្នាំ​ដដែល​ នៅ​មុខ​ហាង​កាហ្វេ​ស្តា​វើ​ល ​បរិវេណ​កាស៊ីណូ​ហ្គោ​ល​ដឹ​ន​ក្រោ​ន ​។ ​

ជនសង្ស័យ​ក្រោយ​លួច​ម៉ូតូ​ហើយ បានដោះ​ស្លាក​លេខ​ចេញ​​គិត​ថា​ម្ចាស់​មិន​ស្គាល់​ តែ​ចៃដន្យ​សមត្ថកិច្ច​បាន​ដាក់​បណ្តាញ​គ្រប់​ទីកន្លែង​ លុះ​ទៅឱ្យ​ជាង​ធ្វើ​សោថ្មី ក៏​បែកការណ៍​ពេល​ជិះ​ចេញ​ទៅ​វិញ ​សមត្ថកិច្ច​តាម​ពីក្រោយ​រហូត​ចាប់ខ្លួន​តែ​ម្តង​ ។​ សមត្ថកិច្ច​ប្រាប់​ថា ​ពេល​នេះ​កំពុង​សាកសួរ​ជនសង្ស័យ​នៅឡើយ​ ។