ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ “ឥណ្ឌាអាចជួបកូវីដរលកទី៤នៅខែមិថុនា”

2 ឆ្នាំ មុន

ការសិក្សាដែលបានធ្វើឡើងដោយអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Kanpur បានលើកឡើងថា រលកទី៤ នៃជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌាអាចចាប់ផ្តើមនៅក្នុងកំឡុងថ្ងៃទី២២ ខែមិថុនា ហើយឈានដល់កម្រិតកំពូលចាប់ពីពាក់កណ្តាលខែដល់ចុងខែសីហា។ ការសិក្សានេះ បានប្រើគំរូស្ថិតិដើម្បីធ្វើឱ្យការទស្សន៍ទាយដោយរកឃើញថារលកថ្មីដែលអាចកើតមាននឹងមានរយៈពេល៤ខែ។…

ការសិក្សាដែលបានធ្វើឡើងដោយអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Kanpur បានលើកឡើងថា រលកទី៤ នៃជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌាអាចចាប់ផ្តើមនៅក្នុងកំឡុងថ្ងៃទី២២ ខែមិថុនា ហើយឈានដល់កម្រិតកំពូលចាប់ពីពាក់កណ្តាលខែដល់ចុងខែសីហា។

ការសិក្សានេះ បានប្រើគំរូស្ថិតិដើម្បីធ្វើឱ្យការទស្សន៍ទាយដោយរកឃើញថារលកថ្មីដែលអាចកើតមាននឹងមានរយៈពេល៤ខែ។ ការសិក្សាដែលដឹកនាំដោយ Sabara Parshad Rajeshbhai, Subhra Sankar Dhar និង Shalabh នៃនាយកដ្ឋានគណិតវិទ្យា និងស្ថិតិរបស់ IIT Kanpur បង្ហាញថា ភាពធ្ងន់ធ្ងរនៃរលកទីបួន នឹងអាស្រ័យលើការលេចចេញនូវប្រភេទមេរោគឆ្លងថ្មីដែលអាចកើតមាន និងស្ថានភាពនៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។

ប្រធាននៃការសិក្សាបាននិយាយថា៖ “ទិន្នន័យបង្ហាញថារលកទី៤ នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌានឹងមកដល់បន្ទាប់ពី ៩៣៦ថ្ងៃគិតចាប់ពីកាលបរិច្ឆេទ ដែលអាចរកបានទិន្នន័យដំបូងគឺថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០។”

ពួកគេបានសរសេរនៅក្នុងឯកសារស្រាវជ្រាវថា៖ “ដូច្នេះរលកទី៤ ចាប់ផ្តើមពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឈានដល់កម្រិតកំពូលនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។”

ការសិក្សានេះបានបង្ហាញពីថ្ងៃកំណត់ច្បាស់ៗមែនទែន។ តែទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា វាក៏អាស្រ័យទៅលើការកើតឡើងនូវប្រភេទកូវីដថ្មីៗទៀតដែរ ហើយវាក៏អាចប៉ះពាល់ទៅដល់ទិន្នន័យនិងលទ្ធផលរបស់ការសិក្សាទាំងមូល។ ពួកគេបាននិយាយថា ផលប៉ះពាល់នឹងអាស្រ័យលើកត្តាផ្សេងៗដូចជា ការលេចមុខនៃប្រភេទកូវីដថ្មី ប្រភេទនៃការឆ្លង និង អត្រានៃការស្លាប់ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ