ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុងតម្រូវឱ្យប្រជាជនគ្រប់រូបមកធ្វើតេស្តរកកូវីដជាកំហិត

2 ឆ្នាំ មុន

មេដឹកនាំទីក្រុងហុងកុង បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងហុងកុងនឹងធ្វើតេស្តរកកូវីដលើប្រជាជនទាំងមូលរបស់ខ្លួនចំនួន ៧.៥លាននាក់ នៅក្នុងខែមីនា ខណៈដែលវាកំពុងប្រឈមមុខនឹងការផ្ទុះឡើងដ៏អាក្រក់បំផុត ដែលមកពីការលេចឡើងនៃកូវីដអូមីក្រុង។ លោកស្រី Carrie Lam…

មេដឹកនាំទីក្រុងហុងកុង បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងហុងកុងនឹងធ្វើតេស្តរកកូវីដលើប្រជាជនទាំងមូលរបស់ខ្លួនចំនួន ៧.៥លាននាក់ នៅក្នុងខែមីនា ខណៈដែលវាកំពុងប្រឈមមុខនឹងការផ្ទុះឡើងដ៏អាក្រក់បំផុត ដែលមកពីការលេចឡើងនៃកូវីដអូមីក្រុង។

លោកស្រី Carrie Lam ដែលជាមេដឹកនាំទីក្រុងហុងកុង បាននិយាយថា ចំនួនប្រជាជនទាំងអស់នឹងត្រូវធ្វើតេស្តចំនួនបីដងក្នុងខែមីនា។ លោកស្រីបាននិយាយថា សមត្ថភាពធ្វើតេស្តនឹងត្រូវបានបង្កើនដល់ ១លានក្នុងមួយថ្ងៃ ឬច្រើនជាងនេះ។

លោកស្រីបានបន្តថា៖ “ដោយសារតែយើងមានប្រជាជនប្រហែល ៧លាននាក់ ការធ្វើតេស្តនឹងចំណាយពេលប្រហែល ៧ថ្ងៃ។”

ទីក្រុងហុងកុងបានរាយការណ៍អំពីការឆ្លងប្រចាំថ្ងៃថ្មីប្រហែល ៥០០០ករណី ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ដោយករណីនេះគំរាមកំហែងដល់ការគ្របដណ្តប់លើប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន។ ចាប់តាំងពីការកើនឡើងនាពេលបច្ចុប្បន្នបានចាប់ផ្តើមនៅដើមឆ្នាំ ទីក្រុងនេះបានកត់ត្រាករណីជិត ៥៤០០០ករណី និងមនុស្សស្លាប់ចំនួន ១៤៥នាក់។

ការបញ្ជាឱ្យធ្វើតេស្តរកកូវីដទូទាំងទីក្រុងលើកនេះ បានប្រកាស បន្ទាប់ពីអាជ្ញាធរចិនដីគោកបានបញ្ជូនអ្នកវិភាគរោគរាតត្បាត បុគ្គលិកសុខាភិបាល និងធនធានវេជ្ជសាស្ត្រផ្សេងទៀតកាលពីសប្តាហ៍មុន ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៅក្នុងទីក្រុងពាក់កណ្តាលស្វយ័តរបស់ចិន។

ទីក្រុងហុងកុងធ្វើខ្លួនឱ្យដូចទៅនឹងចិនដីគោកដែរ ដោយប្រកាន់យកគោលការណ៍មិនមានកូវីដក្នុងប្រទេស ដោយសុខចិត្តធ្វើតេស្តលើប្រជាជនរបស់ខ្លួនទាំងមូល ហើយយកទៅព្យាបាល។ នេះក៏ល្អម្យ៉ាងដែរ ខណៈដែលប្រទេសផ្សេងៗទៀត សុខចិត្តរស់នៅសម្របខ្លួនជាមួយនឹងកូវីដ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ