ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Johnson & Johnson បានបញ្ឈប់ការផលិតវ៉ាក់សាំងចាក់មួយដូស

2 ឆ្នាំ មុន

ក្រុមហ៊ុនផលិតវ៉ាក់សាំង Johnson & Johnson ត្រូវបានគេរាយការណ៍ថា បានបញ្ឈប់ការផលិតវ៉ាក់សាំងកូវីដប្រភេទចាក់តែមួយដូសរបស់ខ្លួនទៀតហើយ។ កាសែត New York Times…

ក្រុមហ៊ុនផលិតវ៉ាក់សាំង Johnson & Johnson ត្រូវបានគេរាយការណ៍ថា បានបញ្ឈប់ការផលិតវ៉ាក់សាំងកូវីដប្រភេទចាក់តែមួយដូសរបស់ខ្លួនទៀតហើយ។ កាសែត New York Times រាយការណ៍ថា Johnson & Johnson បានបិទផលិតកម្មស្ងាត់ៗនៅរោងចក្រមួយក្នុងប្រទេសហូឡង់ ដែលជាទីតាំងតែមួយគត់ដែលកំពុងបង្កើតវ៉ាក់សាំង J&J COVID-19 ដែលចាក់ត្រឹមតែមួយដូស។

បើយោងតាមកាសែត The New York Times បានលើកឡើងថា​៖ “នៅកន្លែងដែលគេសម្រេចថាបញ្ឈប់ការផលិតវ៉ាក់សាំងនេះ បានប្រែក្លាយទៅជាកន្លែងសម្រាប់ពិសោធន៍វ៉ាក់សាំង ដែលមិនទាក់ទងនឹងកូវីដទៅវិញ។”

ការ​ផ្អាក​ផលិតកម្មនេះ​ នឹងធ្វើត្រឹមតែបណ្តោះអាសន្នប៉ុណ្ណោះ បើយោងតាមការលើកឡើងរបស់ The New York Times។ គេបានលើកឡើងថា វាមិនច្បាស់ទេថាតើការបិទនេះនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់វ៉ាក់សាំង J&J ទាំងមូលឬទេ ដោយសារមានស្តុកវ៉ាក់សាំងនៅចរាចរនៅឡើយ។

 J&J មិនបានបញ្ជាក់ពីការបិទការផលិតនោះទេ ប៉ុន្តែបានប្រាប់ CBS News ថា៖ “បច្ចុប្បន្ននេះយើងមានវ៉ាក់សាំង COVID-19 រាប់លានដូសរបស់យើងនៅក្នុងស្តុក ហើយយើងបន្តបំពេញកាតព្វកិច្ចតាមកិច្ចសន្យារបស់យើងដើម្បីផ្គត់ផ្គង់នៅសហភាពអាហ្រ្វិក។”

គួររំលឹកផងដែរថា នៅខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន Johnson & Johnson បាននិយាយថា ខ្លួននឹងផ្តល់វ៉ាក់សាំងប្រហែល ៥០លានដូស ដល់ COVAX ដែលជាគំនិតផ្តួចផ្តើមសកលដើម្បីផ្តល់វ៉ាក់សាំងនៅទូទាំងពិភពលោក នេះបើយោងតាមសារព័ត៌មាន ​The Hill។

វាមិនច្បាស់ទេថា តើការបិទផលិតកម្មនឹងប៉ះពាល់ដល់ការចែកចាយវ៉ាក់សាំងទាំងនោះដែរឬទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ