ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី ចូលរួម​បរិច្ចាគ​ឈាម​លើក​ទី​៦

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ឆ្នាំ​២០១៦ នា ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី សាខា​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ជន​រង​គ្រោះ

ខេត្តកំពង់ចាម ៖ ឆ្នាំ​២០១៦ នា ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី  សាខា​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ជន​រង​គ្រោះ​ដែល​កំពុង​មាន​តម្រូវការ​ឈាម ក៏​ដូច​ជា​រក្សា​ទុក​ក្នុង​ឃ្លាំង​ស្តុក​ទុក​ឈាម​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។ ពិធី​នេះ​មាន​បុគ្គលិក​ចូលរួម​អ្នក​បរិច្ចាគ​ឈាម​ប្រមាណ​៧៥​នាក់ ។

គួរ​បញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ទី​៦​ហើយ ដែល​ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​របស់​ខ្លួន​ដើម្បី​ជួយ​ជន​រង​គ្រោះ​ដែល​កំពុង​មាន​តម្រូវការ​ឈាម​ជា​ចាំបាច់ ដោយ​ក្នុង​ឆ្នាំ​២០១៥ ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​របស់​ខ្លួន​ចំនួន​ពីរ​លើក និង​មាន​អ្នក​ផ្តល់​ឈាម​សរុប​ចំនួន​ជាង​១០០​នាក់​។

លោក វង្ស សុ​ខាល ប្រធាន​នាយក​ប្រ​តិ​ប​តិ្ត​ផែនការ ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់ លោក​ឧកញ៉ា បណ្ឌិត ប៊ុ​ន មុនី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី មាន​ប្រសាសន៍​ថា «​ការ​ផ្តល់​ឈាម គឺជា​ការ​ចាំបាច់​បំផុត​សម្រាប់​ជួយ​អាយុជីវិត​មនុស្ស ព្រោះ​ឈាម​មិន​អាច​ធ្វើការ​នាំ​ចូល​ពី​បរទេស ឬ​ផលិត​ដោយ​ឧបករណ៍​ណាមួយ​បាន​ឡើយ​។ ការ​ផ្តល់​ឈាម​ជា​ទ​ង្វើ​មនុស្សធម៌​ដ៏​ល្អ និង​មិន​បាន​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិច្ចាគ​ឡើយ​។ បុគ្គលិក ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី នឹង​នៅ​តែ​គាំទ្រ​សកម្មភាព​មនុស្សធម៌​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​បង្កើន​ចំនួន​បរិមាណ​ការ​បរិច្ចាគ​ឈាម​ឱ្យ​កាន់តែ​ច្រើន​ឡើង និង​ធ្វើ​ជា​គំរូ​ល្អ​មួយ​សម្រាប់​ស្ថាប័ន​ផ្សេង​ៗ»​។

ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី មិនមែន​ជា​ស្ថាប័ន​ដែល​គិតតែ​ពី​ប្រាក់​ចំណេញ​ឡើយ ស្ថាបនា​យើង​តែងតែ​ឆ្លៀតពេល​ដ៏​មមាញឹក​របស់​យើង​បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​ទាំងនេះ​បន្ត​ទៀត ដើម្បី​សង្គ្រោះ​ជីវិត និង​បង្កើន​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ស្រប​តាម​បាវចនា​របស់​ធនាគារ​ដែល​លើក​ឡើង​ថា  «​ស្ថាបនា ជា​ប្រជា​ធនាគារ ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង​»​។ ឈាម​ភ្ជាប់​ទំនាក់ទំនង​យើង​ទាំងអស់​គ្នា​។

ចំណែក​លោក គី រ​ដ្ឋា នាយក នាយកដ្ឋាន​ទីផ្សារ ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី និង​ជា​អ្នក​រៀបចំ​បង្កើត​កម្មវិធី​បរិច្ចាគ​ឈាម​ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ជា​រៀង​រាល់​ឆ្នាំ បាន​ធ្វើការ​បញ្ជាក់​ថា «​ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី តែង​គិត​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​អតិថិជន​ទាំងអស់​គ្នា ហើយ​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សុខុមាលភាព​សង្គម ដូច​ជា​ការ​បរិច្ចាគ​ឈាម ការ​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ កាកបាទក្រហម ក្មេង​កំព្រា និង​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ផ្សេង​ៗ​ជា​ច្រើន​ទៀត គឺជា​ផ្នែក​មួយ​នៃ​ទស្សនៈវិស័យ​របស់​យើង​ដែល ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី បាន​ធ្វើ​ចាប់តាំងពី​ការ​កកើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ​។

គួរ​រំលឹក​ថា ធនាគារ ស្ថាបនា ភី​អិ​ល​ស៊ី មិន​ត្រឹមតែ​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ផ្តល់​ជា​ដំណោះស្រាយ​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​សហគមន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​គាំទ្រ​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ក្នុង​សង្គម​ផង​ដែរ​៕