ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ហាណូយ បញ្ជាក់​ពី​ការ​ឆ្លង​អូ​មី​ក្រុង ក្នុង​សហគមន៍ ជា​លើក​ដំបូង

3 ខែ មុន

ទីក្រុង​ហាណូយ ៖ អាជ្ញាធរ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ ទី​២៦ ខែមករា ឆ្នាំ​២០២២​នេះ​ថា ទីក្រុង​ហាណូយ​បាន​កត់ត្រា ករណី​ឆ្លង​ក្នុង​សហគមន៍ ជាដំបូង ជាមួយនឹង​កូ​វី​ដ​-១៩…

ទីក្រុង​ហាណូយ ៖ អាជ្ញាធរ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ ទី​២៦ ខែមករា ឆ្នាំ​២០២២​នេះ​ថា ទីក្រុង​ហាណូយ​បាន​កត់ត្រា ករណី​ឆ្លង​ក្នុង​សហគមន៍ ជាដំបូង ជាមួយនឹង​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង នេះ​បើ​យោង​តាម​សារព័ត៌មាន Vnexpres ។

លោក Vu Cao Cuong អនុប្រធាន​នាយកដ្ឋាន​សុខាភិបាល ទីក្រុង​ហាណូយ បាន​និយាយ​ថា ករណី​ឆ្លង​ក្នុង​សហគមន៍ ប្រភេទ​អូ​មី​ក្រុង ជាដំបូង​នៅ​ទីក្រុង​នេះ គឺជា​បុគ្គលិក​សណ្ឋាគារ គាត់​មាន​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​បរទេស ដែល​ចូល​មក​ស្នាក់​នៅ មាន​ផ្ទុកមេរោគ​អូ​មី​ក្រុង​នេះ ។

លោក Cuong បាន​បន្ត​ថា បុគ្គលិក​ដទៃ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅ​ក្នុង​សណ្ឋាគារ នឹង​មិន​មាន​ហានិភ័យ នៃ​ការ​ឆ្លង​បន្ថែម​ទៀត​នៅ​ក្នុង​សហគមន៍ នោះ​ទេ ។

លោក​បាន​បន្ថែម​ថា ឥឡូវនេះ ទីក្រុង​ហាណូយ បាន​កត់ត្រា​ការ​ឆ្លង អូ​មី​ក្រុង នៅ​ក្នុង​សហគមន៍​ហើយ ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​បន្ថែម​គឺ​អាច​មាន​ទៀត ។ មក​ទល់​ពេល​នេះ សម្រាប់​ទីក្រុង​ហាណូយ បាន​កត់ត្រា​ករណី​ឆ្លង​អូ​មី​ក្រុង ចំនួន ១៤​ករណី ក្នុង​នោះ ១៣​ករណី ត្រូវ​បាន​រក​ឃើញ​ជា​ករណី​នាំ​ចូល ។

វៀតណាម បាន​កត់ត្រា​ចំនួនអ្នក​ឆ្លង​អូ​មី​ក្រុង ជាង​១៦០​ករណី នៅ​ទូ​ទាំង​ប្រទេស រួម​ទាំង​រក​ឃើញ ករណី​ឆ្លង​ក្នុង​សហគមន៍ ចំនួន ៥​ករណី ដែល​ភ្ជាប់​ទៅ​នឹង​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក ចូល​មក​ទីក្រុង​ហូ​ជី​មិ​ញ ។

ជាង ៩៨​ភាគរយ នៃ​ប្រជាជន​ពេញវ័យ​របស់​ទីក្រុង​ហាណូយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ យ៉ាង​ហោច​ណាស់​ពីរ​ដូ​ស រួចហើយ​ដែរ ៕

Picture
Picture
Picture
Picture
Picture