ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង៣យ៉ាង ដែលអ្នកមិនដឹងពីទារកទើបនឹងកើត

2 ឆ្នាំ មុន

ទារកដែលទើបតែចេញពីស្បូនរបស់ម្តាយ អាចធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលចម្លែក ដូចជាការជុះចេញពណ៌បៃតង និង គ្មានក្លិន ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺថា ពួកគេយំច្រើនមែន តែមិនមានទឹកភ្នែកនោះទេ។ នេះគឺមិនទាន់គ្រប់នៅឡើយទេ…

ទារកដែលទើបតែចេញពីស្បូនរបស់ម្តាយ អាចធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលចម្លែក ដូចជាការជុះចេញពណ៌បៃតង និង គ្មានក្លិន ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺថា ពួកគេយំច្រើនមែន តែមិនមានទឹកភ្នែកនោះទេ។ នេះគឺមិនទាន់គ្រប់នៅឡើយទេ ពួកគេមានរឿងគួរឱ្យភ្ញាក់ផ្អើលជាច្រើនទៀត ដែលអ្នកមិនទាន់បានដឹង។ ថ្ងៃនេះអ្នកនឹងដឹង៣ចំណុចពីទារកទើបនឹងកើត ដែលអាចនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល។

១. ពួកគេចងចាំនូវអ្វីដែលពួកគេបានភ្លក់នៅក្នុងស្បូន

នៅក្នុងស្បូន ទារកត្រូវបានព័ទ្ធជុំវិញដោយសារធាតុរាវហៅថាទឹកភ្លោះ ហើយពួកគេបានផឹកវាចូលពោះនៅពេលខ្លះ។ ទឹកភ្លោះគឺមានរសជាតិប្រែប្រួលទៅតាមអ្វីដែលម្តាយទទួលទាន។ នៅអាយុ ២១សប្តាហ៍ ក្នុងផ្ទៃម្តាយ ទារកដែលកំពុងលូតលាស់អាចភ្លក់នូវអ្វីដែលម្តាយញ៉ាំនិងភេសជ្ជៈ។ បន្ទាប់ពីពួកគេកើតមក ពួកគេទំនងជាចូលចិត្តអ្វីដែលម្តាយរបស់ពួកគេញ៉ាំអំឡុងពេលមានផ្ទៃពោះ។

២. ទារកទើបនឹងកើតមានឆ្អឹងច្រើនជាងយើង

តាមពិតទារកកើតមកមានឆ្អឹងចំនួនខ្ទង់ ១០០ ច្រើនជាងមនុស្សធំពេញវ័យ។ ពួកគេមានឆ្អឹងប្រហែល ៣០០ នៅពេលកើត ហើយឆ្អឹងទាំងនោះខ្លះនឹងភ្ជាប់គ្នា ហើយធ្វើឱ្យពេលពេញវ័យមានឆ្អឹង ២០៦ ដូចយើងរាល់គ្នា។ ឆ្អឹងខ្លះរបស់ពួកគេត្រូវបានបង្កើតឡើងដោយឆ្អឹងខ្ចី ដែលនឹងត្រូវជំនួសដោយឆ្អឹង ដោយមានជំនួយពីកាល់ស្យូមនៅពេលធំពេញវ័យ។ ដំណើរការនេះនឹងត្រូវបញ្ចប់នៅពេលពួកគេឈានដល់អាយុ ២៥ឆ្នាំ បន្ទាប់ពីនោះឆ្អឹងមិនអាចលូតលាស់ទៀតទេ។

៣. ពួកគេក៏ចងចាំនូវសំលេងដែលពួកគេបានស្តាប់ពេលក្នុងពោះ

ប្រសិនបើម្តាយដាក់សម្លេងតន្រ្តីនៅលើពោះ ទារកអាចចង់ចាំភ្លេងនោះនៅពេលដែលគេកើតមកភ្លាម។ ការសិក្សាមួយបានរកឃើញថា ខួរក្បាលរបស់ទារកដែលលឺសម្លេងភ្លេងអ្វីមួយ ពួកគេនឹងមានប្រតិកម្មខ្លាំងជាមួយនឹងភ្លេងនោះ នៅពេលកើតមកភ្លាមនិងនៅអាយុ៤ខែ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ