ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូមីក្រុងមានរោគសញ្ញាខុសដាច់ពីគ្នា រវាងអ្នកចាក់វ៉ាក់សាំងនិងអ្នកអត់បានចាក់

2 ឆ្នាំ មុន

អូមីក្រុងកំពុងតែរីករាលដាលពីពិភពលោក មិនថានៅលើអ្នកចាក់វ៉ាក់សាំងរួច ឬ មិនទាន់ចាក់វ៉ាក់សាំងនោះទេ។ អ្វីដែលខុសគ្នារវាងក្រុមមនុស្សទាំង២នេះ នៅពេលឆ្លងកូវីដអូមីក្រុង គឺការចេញរោគសញ្ញា។ ភាពខុសគ្នាដ៏ធំបំផុតនៃកូវីដអូមីក្រុង រវាងបុគ្គលដែលមិនបានទទួលថ្នាំបង្ការ និងការចាក់វ៉ាក់សាំងពេញលេញ…

អូមីក្រុងកំពុងតែរីករាលដាលពីពិភពលោក មិនថានៅលើអ្នកចាក់វ៉ាក់សាំងរួច ឬ មិនទាន់ចាក់វ៉ាក់សាំងនោះទេ។ អ្វីដែលខុសគ្នារវាងក្រុមមនុស្សទាំង២នេះ នៅពេលឆ្លងកូវីដអូមីក្រុង គឺការចេញរោគសញ្ញា។

ភាពខុសគ្នាដ៏ធំបំផុតនៃកូវីដអូមីក្រុង រវាងបុគ្គលដែលមិនបានទទួលថ្នាំបង្ការ និងការចាក់វ៉ាក់សាំងពេញលេញ គឺកម្រិតនៃភាពធ្ងន់ធ្ងរ។ នេះបើយោងតាមវេជ្ជបណ្ឌិត Peter Chin-Hong អ្នកឯកទេសជំងឺឆ្លងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ។

គាត់បាននិយាយថា៖ “រហូតមកដល់ពេលនេះមានទិន្នន័យជាប្រព័ន្ធខ្លះនិយាយពីរឿងនេះ ហើយខ្ញុំជឿជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងរួចមានរោគសញ្ញាស្រាលណាស់ បើធៀបទៅនឹងអ្នកដែលមិនបានចាក់សោះ។ ពេលខ្លះគឺស្ទើរតែគ្មានរោគសញ្ញា។”

លោកវេជ្ជបណ្ឌិត Chin-Hong បាននិយាយថា មនុស្សដែលទទួលថ្នាំបង្ការជារឿយៗមានរោគសញ្ញាហើយឆាប់បាត់ទៅវិញ ក្នុងរយៈពេលយ៉ាងខ្លី។ អ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញនឹងមានរោគសញ្ញារយៈពេលមួយឬពីរថ្ងៃ ចំណែកឯអ្នកដែលមិនបានទទួលថ្នាំបង្ការនឹងឃើញរោគសញ្ញារយៈពេលប្រាំថ្ងៃឬច្រើនជាងនេះ។

តែអ្វីដែលអ្នកគួរដឹងនោះគឺថា ទោះបីជាវាស្រាលប៉ុនណាក៏ដោយ សម្រាប់អ្នកចាក់វ៉ាក់សាំងរួច វាមិនស្រួលដូចពេលដែលអ្នកអត់ឈឺនោះទេ។ ដូចនេះ ការការពារនៅតែជារឿងសំខាន់។

​ជាចុងក្រោយ លោកវេជ្ជបណ្ឌិតក៏ផ្តាំផ្ញើផងដែរថា បើទោះបីជាអូមីក្រុងមានសភាពស្រាលជាងដែលតាក៏ដោយ តែវាអាចឆ្លងបានលឿនជាងដែលតាដល់ទៅ៧០ដង ដែលនេះធ្វើឱ្យវាក្លាយទៅជាបន្ទុករបស់ប្រទេសនីមួយៗ។ ដូចនេះ អ្នកត្រូវតែបន្តការការពារជាប់ជានិច្ច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ