ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់សាមញ្ញៗ៣យ៉ាង ធ្វើឱ្យស្បែកអ្នកមើលទៅឆាប់ចាស់

2 ឆ្នាំ មុន

អ្នកប្រហែលជាកំពុងចំណាយប្រាក់ច្រើនលើគ្រឿងសម្អាងថែសម្រស់ថ្លៃៗ តែមិនបានគិតដល់សកម្មភាពប្រចាំថ្ងៃមួយចំនួន ដែលធ្វើឱ្យការប្រឹងប្រែងរបស់អ្នកទៅជាមិនបានផល។ សកម្មភាពប្រចាំថ្ងៃទាំងនោះ ស្តាប់មើលទៅហាក់បីដូចជាមិនធ្ងន់ធ្ងរអ្វីទេ តែបើយើងធ្វើវាយូរ វានឹងធ្វើឱ្យសម្រស់យើងឆាប់ចាស់ជាងវ័យ។ តើសកម្មភាពទាំងនោះមានអ្វីខ្លះ? ១. ការទទួលទានកាហ្វេច្រើន…

អ្នកប្រហែលជាកំពុងចំណាយប្រាក់ច្រើនលើគ្រឿងសម្អាងថែសម្រស់ថ្លៃៗ តែមិនបានគិតដល់សកម្មភាពប្រចាំថ្ងៃមួយចំនួន ដែលធ្វើឱ្យការប្រឹងប្រែងរបស់អ្នកទៅជាមិនបានផល។ សកម្មភាពប្រចាំថ្ងៃទាំងនោះ ស្តាប់មើលទៅហាក់បីដូចជាមិនធ្ងន់ធ្ងរអ្វីទេ តែបើយើងធ្វើវាយូរ វានឹងធ្វើឱ្យសម្រស់យើងឆាប់ចាស់ជាងវ័យ។ តើសកម្មភាពទាំងនោះមានអ្វីខ្លះ?

១. ការទទួលទានកាហ្វេច្រើន

ការទទួលទានកាហ្វេញឹកញាប់ពេក ពិតជាអាចធ្វើឱ្យស្បែករបស់អ្នកមើលទៅចាស់ជាងវ័យ។ ដោយសារតែកាហ្វេគឺជាថ្នាំបញ្ចុះទឹកនោម វាធ្វើឱ្យរាងកាយរបស់អ្នកខ្សោះជាតិទឹកបន្តិច ដែលនាំឱ្យប៉ះពាល់ដល់ស្បែករបស់អ្នក ធ្វើឱ្យមើលទៅស្រអាប់ និងជ្រីវជ្រួញ។ ប្រសិនបើអ្នកមិនអាចផ្តាច់កាហ្វេបាន ចូរជ្រើសរើសយកកាហ្វេដែលមានជាតិកាហ្វេអ៊ីនតិច ដោយសារតែវាមិនធ្វើឱ្យមានការបាត់បង់ជាតិទឹកច្រើនដូចកាហ្វេធម្មតាឡើយ។

២. ការញីភ្នែកញឹកញាប់

ការត្រដុស ឬ ញីភ្នែករបស់អ្នក អាចផ្តល់ឱ្យអ្នកនូវភាពធូរស្រាលបណ្តោះអាសន្នបន្ទាប់ពីចំណាយពេលជាច្រើនម៉ោងនៅមុខអេក្រង់ ប៉ុន្តែទម្លាប់នេះអាចធ្វើអោយភ្នែករបស់អ្នកឡើងក្រហម និងស្ងួតស្បែកនៅជុំវិញ។ ដោយសារតែស្បែកនៅក្រោមភ្នែករបស់អ្នកគឺស្តើង និងងាយប៉ះពាល់ ការញីវាអាចធ្វើឱ្យខូចសរសៃឈាមនៅក្រោមផ្ទៃរបស់វា នាំឱ្យឡើងខ្មៅ និង មើលទៅឆាប់ចាស់។

៣. ការលិតបបូរមាត់

ការ​លិត​បបូរមាត់ ​អាច​នឹង​មាន​អារម្មណ៍​ធូរស្រាល​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ក្នុង​រយៈពេល​យូរ វា​នឹង​ធ្វើ​ឱ្យស្បែកបបូរមាត់ឡើងប្រេះ និង ​ខ្សោះ​ជាតិ​ទឹក​។ ទឹកមាត់របស់អ្នកមានអង់ស៊ីមដែលពិតជាអាចធ្វើឱ្យបបូរមាត់របស់អ្នកស្ងួត និងបំផ្លាញរបាំងការពាររបស់វា នៅពេលដែលវាហួត។ អ្នកអាចប្តូរពីការលិតមាត់ ទៅជាការប្រើក្រែមរក្សាសំណើមបបូរមាត់វិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ