ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះកូវីដ ក្នុងឆ្នាំ២០២១ ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូល​បានជាង ១១៦លានដុល្លារ​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា ក្រសួង​បានប្រមូលចំណូលចូលថវិកាជាតិ សរុបចំនួន ៤៧២ ២៧៥ ៩៨០…

ភ្នំពេញ៖ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា ក្រសួង​បានប្រមូលចំណូលចូលថវិកាជាតិ សរុបចំនួន ៤៧២ ២៧៥ ៩៨០ ០៥៨​រៀល សើ្មនឹងប្រមាណ ១១៦ ០៨១ ១០៥​ដុល្លារ​ ដោយគិតទាំង​ពន្ធ​ប្រថាប់ត្រា លើការផ្ទេរអចលនទ្រព្យ​។ តែ​ចំណូល​នៅឆ្នាំ២០២១ បានថយចុះ ១,៥៧% បើធៀបនឹងឆ្នាំ២០២០។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា ចំណូល​ជាង ១១៦លានដុល្លារ នៅឆ្នាំ២០២១ បានមកពី៖‌

១-ចំណូលរបស់រដ្ឋបាលកណ្តាល ចំនួន ១៣ ៦០៣ ២២៩ ៨០១រៀល ស្មើប្រមាណ ៣ ៣៤៣ ៥៤៩ដុល្លារ​។ ក្នុងនោះ រួមមាន៖ សេវាសំណង់ទូទៅ ចំនួន ១១ ៥២២ ៧១៣ ៣២៥រៀល សេវាសំណង់​លើសសន្ទស្សន៍ ចំនួន ២ ០៥០ ០០០ ០០០រៀល សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ចំនួន ៧ ៩៧១ ៨០០រៀល និងចំណូលពី​ការជួលអចលនវត្ថុ ចំនួន ២២ ៥៤៤ ៦៧៦​រៀល។

២-ចំណូលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីខេត្ត ចំនួន ៤៥៨ ៦៧២ ៧៥០ ២៥៧​រៀល ស្មើប្រមាណ ១១២ ៧៣៧ ៥៥៥ដុល្លារ​ ដោយរួមមាន៖ សេវា​សុរិយោដី ចំនួន ៦០ ៤៧៦ ៦៩៣ ៦៤២រៀល (លក្ខណៈជាប្រព័ន្ធ ចំនួន ១៣ ៥៩៦ ៤៦៨ ៥៤២រៀល និងលក្ខណៈដាច់ដោយដុំ ចំនួន ៤៦ ៨៨០ ២២៥ ១០០រៀល) សេវាសំណង់ទូទៅ ចំនួន ៣២ ៤៥០ ១៦៥ ៥០០រៀល និងពន្ធប្រថាប់ត្រា (អគ្គនាយកដ្ឋានពន្ធដារ) ចំនួន ៣៦៥ ៧៤៥ ៨៩១ ១១៥រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ