ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរឡានក្រុង ដែលមានទង្វើ និងកាយ​វិការ​​គ្មានសុជីវធម៌ ឈ្លោះនឹងអ្នកបើកបរ​ម៉ូតូ ត្រូវ​អប់រំ ណែនាំ និងធ្វើកិច្ចសន្យា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ បានប្រកាស នៅថ្ងៃទី២៦ ខែមករានេះថា កាលពីរសៀលថ្ងៃទី២៥…

ភ្នំពេញ៖ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ បានប្រកាស នៅថ្ងៃទី២៦ ខែមករានេះថា កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីបណ្តាញសង្គម Facebook បានចែកផ្សព្វផ្សាយ​ពីរូបភាពបុគ្គលិក​អ្នកបើកបរ​​រថយន្តក្រុង​ម្នាក់ បានឈ្លោះ​ប្រកែកគ្នាជាមួយ​អ្នកបើកបរម៉ូតូ​។ ហេតុការណ៍នោះ បានកើតឡើង នៅម្តុំស្ថានីយប្រេង Total ផ្លូវ ៣០ម៉ែត្រ បុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

រឿងហេតុនៃជម្លោះនោះ ត្រូវបាន​រដ្ឋាករ​ស្វយ័តរថយន្តក្រុង បានប្រកាសថា បណ្តាលមកពីអ្នកបើកបរ​រថយន្តក្រុង បានស៊ីផ្លេ ទៅលើអ្នកបើកបរ​ម៉ូតូ ដែលកំពុងបើកបរ​ នៅទ្រូង​ផ្លូវ​ ដែលជាគន្លង​ សម្រាប់រថយន្តធ្វើចរាចរណ៍ បានធ្វើ​ឲ្យភាគីខាងម៉ូតូ ខឹងសម្បារ ក៏ជិះតាម និងប្រើពាក្យសម្តី​ប្រមាថមើលងាយ​មួយចំនួន លើអ្នកបើកបររថយន្តក្រុង។ ពេលនោះ អ្នកបើកបរ​រថយន្តក្រុង ក៏ទប់អារម្មណ៍ខឹងពុំ​បាន ក៏បាន​ឈ្លោះប្រកែកគ្នា រកឈ្នះចាញ់រៀងៗខ្លួន ដោយប្រើកាយវិការ និងពាក្យ​សម្តីមិនសមរម្យ​។

យ៉ាងណាក៏ដោយ រដ្ឋាករ​ស្វយ័តរថយន្តក្រុង បានប្រកាសថា «ចំពោះទង្វើ​ និងកាយវិការគ្មានសុជីវធម៌របស់​អ្នកបើកបរ​ ដែលបាន​ធ្វើឲ្យប៉ះពាល់ដល់​កិត្តិយស​អង្គភាព​បម្រើសេវាដឹកជញ្ជូន​សាធារណៈ ជាពិសេស​បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់សេចក្តីថ្លៃថ្នូរ​ សុជីវធម៌ សម្រាប់អ្នកបើកបរ​រថយន្តក្រុងរបស់រដ្ឋាករ​ដទៃទៀត រដ្ឋាករ​ស្វយ័តដឹកជញ្ជូន​សាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងពង្រឹង​វិន័យ​លើបុគ្គលិក​អ្នកបើកបរខាងលើ ដោយអញ្ជើញគាត់​មកធ្វើការអប់រំ ណែនាំ ដោយមាន​កិច្ចសន្យា​ មិន​ឲ្យគាត់​ប្រព្រឹត្ត​ទង្វើបែបនេះ​ទៀត»​។

ទន្ទឹមនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ ក៏បានប្រកាសអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋអ្នកបើកបរ​ម៉ូតូទាំងអស់ មេត្តាចូលរួម​ចំណែក​ក្នុងការទុកគន្លងផ្លូវរថយន្ត សម្រាប់រថយន្ត​ធ្វើចរាចរណ៍ ដើម្បីចៀសវាង​គ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ