ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះជាន់ទី៣ នៅកណ្តាលទីរួមខេត្តកំពង់ធំ! ​ឡានទឹក​ បា.ញ់មិនដល់!

2 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ មួយ​ប៉ប្រិច​ភ្នែក ផ្ទះល្វែងនៅជាន់ទី៣ ត្រូវភ្លើងឆេះហ្មត់។ ហេតុការណ៍នេះ កើតឡើង​នៅភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺនៅជិតវិមានឯករាជ្យ…

ខេត្តកំពង់ធំ៖ មួយ​ប៉ប្រិច​ភ្នែក ផ្ទះល្វែងនៅជាន់ទី៣ ត្រូវភ្លើងឆេះហ្មត់។ ហេតុការណ៍នេះ កើតឡើង​នៅភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺនៅជិតវិមានឯករាជ្យ កណ្តាលទីរួមខេត្តកំពង់ធំ កាលពីវេលាម៉ោង ១៦ និង២០​នាទី ថ្ងៃពុធ ទី២៦​ ខែមករា ឆ្នាំ២០២២។

ពាក់ព័ន្ធអគ្គិសភ័យឆេះផ្ទះនេះ លោកវរសេនីទោ គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន ប្រាប់ថា  ម្ចាស់ផ្ទះ មានឈ្មោះ សេង ហ៊ាន ភេទប្រុស អាយុ ៥៤ ឆ្នាំ។ ផ្ទះល្វែង ដែលឆេះនោះ នៅជាន់លើទី៣​ មាន​ទំហំទទឹង ៤ម × ១៥ម ធ្វើអំពីថ្មលាយឈើ និងប្រក់សង្ក័សី។ ឆាបឆេះ ខូចខាតផ្ទះទាំងស្រុង រួមជាមួយនឹងសម្ភារៈ រួមមាន៖ លុយខ្មែរប្រហែល ៣,០០០,០០០ រៀល ទូរទស្សន៍ ៣គ្រឿង ទូរខោអាវ ១ និង ៥.កុំព្យូទ័រ ១ឈុត រួមនឹងសម្ភារៈផ្សេងៗមួយចំនួនទៀត។

លោកបន្ថែមថា​ ករណីអគ្គិសភ័យខាងលើនេះ រថយន្តពន្លត់អគ្គិសភ័យ ពុំអាចជួយសង្គ្រោះឲ្យបានទាន់ពេលវេលានោះទេ ដោយសារតែផ្ទះជនរងគ្រោះ ស្ថិតនៅជាន់ទី៣ គឺនៅលើដំបូលផ្ទះថ្ម ពិបាកក្នុងការបាញ់ទឹកពន្លត់។

ក្នុងការជួយអន្តរាគមន៍នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើរថយន្តពន្លត់អគ្គិ​ភ័យអស់ទឹក ចំនួន ១៥រថយន្ត ដោយប្រើរយៈពេលជាងមួយម៉ោង ទើបពន្លត់បាន មួយរយភាគរយ ដោយប្រើប្រាស់កម្លាំងស្នងការខេត្ត កម្លាំងអធិការក្រុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងប្រជាការពារ និងកម្លាំងអាវុធហត្ថ សរុបជាង ១០០នាក់។ យោងតាមការស្រាវជ្រាវ ហេតុការណ៍នេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ជាការកត់សម្គាល់ ក្នុងហេតុការណ៍ជួយអន្តរាគមន៍នេះ ក៏មានលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមទាំង​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ច្រើននាក់។ តែលោកអភិបាលខេត្ត រួមទាំងអាជ្ញាធរសមត្ថកិច្ច និងប្រជាពលរដ្ឋច្រើននាក់ បានត្រឹមតែឈរមើលភ្លើងឆេះផ្ទះនោះ ដោយសារតែឡានទឹក មិនមានជណ្តើរខ្ពស់ ឬអាចទាញទុយោ ឡើងទៅបាញ់ផ្ទះឆេះនោះ បានឡើយ​។ នេះជាករណីសិក្សា ដែលអាជ្ញាធរខេត្តកំពង់ធំ គួរតែរកឡានទឹក ដែលមានជណ្តើរខ្ពស់ ឬក៏បច្ចេកទេសណា ដែលអាចក្រុមអ្នកពន្លត់អគ្គិភ័យ ចូលអន្តរាគមន៍ដល់ផ្ទះឆេះ នៅជាន់លើៗ​៕ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ