ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ នៅ​ខណ្ឌ​បឹង​កេងកង

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​វេលា​ម៉ោង​០៦​និង​៥០​នាទី ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ ករណី​ឆក់​ទូរ​សព្ទ​ដៃ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​វេលា​ម៉ោង​០៦​និង​៥០​នាទី ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ ករណី​ឆក់​ទូរ​សព្ទ​ដៃ នៅ​ចំណុច​ផ្លូវ​លេខ​២១៧ កែង​៤៣០ ភូមិ​៤ ក្រុម​ទី​២៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

ជនសង្ស័យ​ឈ្មោះ ហុង ប៉ាវ ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ជើង​ឯង ខណ្ឌដង្កោ មុខរបរ គ្មាន (​ប្រើប្រាស់​ថ្នាំ​ញៀន​) ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ញឹ​ល ស្រី​មាស ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៤៣៣ ផ្លូវ​លេខ​៣៦៩ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ មុខរបរ​លក់ដូរ ។

វត្ថុ​តាង​ចាប់​យក ៖ ម៉ូតូ​ម៉ាក Scoopy ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JB 3415 ជា​របស់​ជនសង្ស័យ​, ទូរ​សព្ទ​ម៉ាក់ iPhone X ពណ៌​ស ជា​របស់​ជន​រង​គ្រោះ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​តាម​ពាក្យ​ស្នើ​សុំ ។

បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

Picture
Picture