ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ល្បី​នៅ​ថៃ ក្មេង​ស្រី​សិស្សសាលា​ម្នាក់ មិន​អាច​ក្រោក​ដើរទៅ​ផ្ទះ ដោយសារ​ស្ពាយ​កាបូប​ធ្ងន់​ពេក! ពេលនេះទើបដឹង​ថាមាន​អ្វី​នៅ​ក្នុង​នោះ

2 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ឃ្លី​ប​វី​ដេ​អូ​មួយ​កំពុង​ល្បីល្បាញ​នៅ​លើ TikTok ក្នុង​ប្រទេស​ថៃ បង្ហាញ​អោយ​ឃើញ ក្មេង​ស្រី​តូច​ម្នាក់ ជា​សិស្សសាលា បាន​ដួល​ច្រើន​លើក​ដោយសារ​តែ​កាបូប​សិស្ស​វា​ធ្ងន់​ខ្លាំង ពេល​នាង​ស្ពាយ​ដើរមក​ផ្ទះ…

ទីក្រុង​បាងកក ៖ ឃ្លី​ប​វី​ដេ​អូ​មួយ​កំពុង​ល្បីល្បាញ​នៅ​លើ TikTok ក្នុង​ប្រទេស​ថៃ បង្ហាញ​អោយ​ឃើញ ក្មេង​ស្រី​តូច​ម្នាក់ ជា​សិស្សសាលា បាន​ដួល​ច្រើន​លើក​ដោយសារ​តែ​កាបូប​សិស្ស​វា​ធ្ងន់​ខ្លាំង ពេល​នាង​ស្ពាយ​ដើរមក​ផ្ទះ នេះ​បើ​យោង​តាម​សារព័ត៌មាន​ថៃ The Nation ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​២៦ មក​រា ២០២២​នេះ ។

ឃ្លី​ប​នេះ​ត្រូវ​បាន​បង្ហោះ​ចូល TikTok ដោយ​អ្នក​ប្រើប្រាស់​ដែល​មានឈ្មោះ​ថា “Teerayutjayjak” កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ។ ឃ្លី​ប​នេះ​មាន​អ្នក​ទស្សនា​ច្រើន​ជាង ៩.៧​លាន​ដង មិន​ដល់​២៤​ម៉ោង ហើយ​ត្រូវ​បាន​ចែករំលែក​យ៉ាងច្រើន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ប្រទេស​ថៃ ដែល​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាង​ចាស់ដៃ ប្រឆាំង​នឹង​គ្រូ នាយក​សាលា និង​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ថៃ ។

ឃ្លី​ប​វី​ដេ​អូ​ដែល​មាន​រយៈពេល​១​នាទី និង​៣១​វិនាទី បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្មេង​ស្រី​រូប​នេះ នៅ​កាច់ជ្រុង​ផ្លូវ​មួយ ក្នុង​ខេត្ត​ភាគ​ខាងត្បូង ព្យាយាម​ស្ពាយ​កាបូប ដាក់​លើ​ស្មា​របស់​នាង​យ៉ាង​លំបាកលំបិន ព្រោះ​ក្មេង​ស្រី​ដែល​មាន​រូបរាង​តូច កម្លាំង​ទន់ខ្សោយ មិន​អាច​លើក​វា​ស្ពាយ​លើ​ស្មា​បាន​ទេ មើលទៅ​កាបូប​នេះ​វា​ធ្ងន់​ខ្លាំង​ពេក ។ ក្មេង​ស្រី​នោះ​បាន​ជំពប់​ដួល​ជា​បន្តបន្ទាប់ ដោយ​ទម្ងន់​ដ៏​ធ្ងន់​របស់​កាបូប ។

បន្ទាប់​មក នាង​តូច​បាន​អង្គុយ​ចុះ ហើយ​ព្យាយាម​ដាក់​ខ្សែ​កាបូប​នៅ​លើ​ស្មា​របស់​នាង​ម្តងទៀត ប៉ុន្តែ​មិន​អាច​ក្រោកឈរ​ឡើង​បាន​ទេ ដោយសារ​តែ​ទម្ងន់​ធ្ងន់​ខ្លាំង ។ នៅ​ទីបំផុត នាង​តូច​ក៏​សម្រេចចិត្ត អូស​កាបូប​នោះ​ដើរទៅ​ផ្ទះ មិន​ស្ពាយ​លើ​ស្មា​ទៀត​ទេ ។

ខណៈ​ពេល ដែល​ក្មេង​ស្រី កំពុង​កាន់​អូស​កាបូប​របស់​នាង បុរស​ដែល​បាន​ថត​វី​ដេ​អូ​ឃ្លី​ប​នោះ ដែល​គេ​បានឮ​សំឡេង​កំពុង​សើច ជាមួយ​មិត្ត​របស់​គាត់ ហើយ​និយាយ​ថា ពួក​យើង​គួរតែ​រង់ចាំ​មើល​សិន ថា​តើ​ក្មេង​ស្រី​នេះ​ដោះស្រាយ​យ៉ាងណា​ចំពោះ​ស្ថានភាព​នេះ ? ប៉ុន្តែ​មិត្ត​របស់​គាត់ មិន​អាច​ទ្រាំ​បាន​ទៀត​ទេ ក៏​បាន​ឆ្លងផ្លូវ ទៅ​រក​ក្មេង​ស្រី ដើម្បី​ជួយ​លើក​កាបូប​ដាក់​លើ​ស្មា​របស់​នាង​តូច ។

អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណែ​ត​នៅ​ក្នុង​ប្រទេស​ថៃ បាន​ព្យាយាម​ស្វែងរក​មូលហេតុ ថា​តើ​មាន​សម្ភារ​សិក្សា​អ្វីខ្លះ​ក្នុង​កាបូប​សិស្ស​នោះ នាំ​ឲ្យ​ធ្ងន់​ខ្លាំង​សម្រាប់​សិស្សសាលា​វ័យក្មេង​ម្នាក់​នេះ ?

ក្រោយមក​គេ​បានដឹង​ថា នាង​អាយុ​៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១ នៃ​សាលា​មួយ ក្នុងភូមិ​ម៉ូ​២ ឃុំ​តាំ​បោ​ន​ឡា​ង​នូ ស្រុក​ឡាំ​ង៉ុ ខេត្ត​សា​ធន់ នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ ។

អ្នកគ្រូ​របស់​នាង (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នាង​អាណិតកូន​សិស្ស​រូប​នេះ​ណាស់ បន្ទាប់​ពី​បានឃើញ​វី​ដេ​អូ​ឃ្លី​ប​នេះ ។ អ្នកគ្រូ​បន្ថែម​ថា ក្មេង​អាយុ​៧​ឆ្នាំ ជា​ក្មេង​រឹង​មាំ និង​ឧស្សាហ៍ ហើយ​ជា​ធម្មតា​នាង​តែងតែ​ជួយ​កិច្ចការ​ក្នុង​គ្រួសារ ។

អ្នកគ្រូ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​អង្គា​រ៍​ម្សិលមិញ​នេះ ខាង​សាលា​មាន​ម៉ោង​រៀន​បន្ថែម រហូត​ដល់​ថ្ងៃត្រង់ ហើយ​ក្មេង​ៗ​ត្រូវ​រង់ចាំ​ឪពុក​ម្តា​យមក​ទទួល ព្រោះ​សិស្ស​ម្នាក់​ៗ នឹង​ទទួល​បាន​កញ្ចប់​ទឹកដោះគោ​ធំ​មួយ យក​ទៅ​ផ្ទះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្មេង​ស្រី​រូប​នេះ ប្រហែលជា​រំភើប​ពេក ក្នុង​ការ​ទទួល​បាន​ទឹកដោះគោ ពេញ​មួយ​កញ្ចប់​ធំ ទើប​នាង​ដាក់​វា​នៅ​ក្នុង​កាបូប​នោះ ហើយ​ដើរ​ចេញ​ទៅ​ផ្ទះ ដោយ​មិន​រង់ចាំ​ម្តាយ​របស់​នាង​មក​ទទួល​ដូច​សព្វមួយដង នោះ​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ ម្តាយ​របស់​នាង ក៏​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថៃ ថា កាបូប​ដ៏​ធ្ងន់​នោះ គឺ​ពោរពេញ​ទៅ​ដោយ​ប្រអប់​ទឹកដោះគោ​ទាំងមូល មិនមែន​ជា​សៀវភៅ​សិក្សា ដូច​ការ​អះអាង​របស់​អ្នកលេង​បណ្ដាញ​សង្គម​នោះ​ទេ ។ ម្តាយ​នាង​បាន​បន្ថែម​ថា កញ្ចប់​ដ៏​ធំ​នោះ មាន​៣៦​ប្រអប់​ទឹកដោះគោ​តូច​ៗ​នៅ​ខាងក្នុង ហើយ​មាន​សៀវភៅ​ស្តើង​ហើយ​ស្រាល​តែ ៤​ក្បាល តែ​ប៉ុណ្ណោះ ។

ម្តាយ​ក៏​បាន​និយាយ​ទៀត​ថា សាលា​នៅ​ចម្ងាយ​ប្រហែល ០១​គីឡូម៉ែត្រ​ពី​ផ្ទះ ហើយ​ជា​ធម្មតា​រូប​គាត់​តែងតែ​ជិះ​ម៉ូតូ​ទៅ​ទទួល​កូនស្រី ។
ប៉ុន្តែ​នៅ​ពេល​រូប​គាត់ បាន​មក​ដល់​សាលា (​កាល​ម្សិលមិញ​នេះ​) រក​ឃើញ​ថា កូនស្រី​របស់​គាត់ បាន​ចាក​ចេញពី​សាលា​ទៅ​បាត់​ហើយ​។

ម្តាយ​បាន​បន្ថែម​ថា ក្រោយមក នាង​ជិះ​តាម​ទាន់​កូនស្រី​នៅ​ពាក់​កណ្តាលផ្លូវ ហើយ​ក៏​បាន​ដឹក​កូនស្រី នាំ​យក​មក​ផ្ទះ​វិញ ៕

សូម​ទស្សនា ឃ្លី​ប​វី​ដេ​អូ មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ