ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! ក្រុមហ៊ុន​ធំ​ៗ​ចំនួន២ ចាប់ផ្តើម​ពិសោធន៍​វ៉ាក់សាំង​ប្រឆាំង Omicron ហើយ

2 ឆ្នាំ មុន

អាមេរិក ៖ ក្រុមហ៊ុន Pfizer និង BioNTech បាន​ចាប់ផ្តើម​ធ្វើការ​ពិសោធន៍​វ៉ាក់សាំង​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​នឹង​

អាមេរិក ៖ ក្រុមហ៊ុន Pfizer និង BioNTech បាន​ចាប់ផ្តើម​ធ្វើការ​ពិសោធន៍​វ៉ាក់សាំង​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​នឹង​វីរុស​បំ​លែង​ថ្មី Omicron ដែល​កំពុង​រាតត្បាត​យ៉ាង​ខ្លាំង​ទូ​ទាំង​ពិភពលោក​។

ក្រុមហ៊ុន​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រ ទី​​​២៤ មករា ថា ការ​ពិសោធន៍​នឹង​ធ្វើ​លើ​អ្នក​ស្ម័គ្រចិត្ត​ចំនួន ១.៤០០​នាក់​នៅ​អា​មេ​រិ​ក ដោយ​ធ្វើតេស្ត​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ស៊ាំ​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង ៣​ដូ​ស​ទៅ​លើ​មនុស្ស​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង និង​ចាក់​ដូ​ស​ជំរុញ​ទៅ​លើ​អ្នក​ដែល​ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩​ចំនួន ២​ដូ​សរួច​មក​ហើយ​។

ក្រុមហ៊ុន​ក៏​នឹង​ធ្វើការ​ពិសោធន៍​ចាក់​ដូ​ស​ទី ៤​នៃ​វ៉ាក់សាំង​កូ​វី​ដ ១៩ និង​ដូ​ស​ទី ៤​នៃ​វ៉ាក់សាំង​ប្រឆាំង Omicron ទៅ​លើ​អ្នក​ដែល​ធ្លាប់​ចាក់​វ៉ាក់សាំង Pfizer-BioNTech ដូ​ស​ទី ៣​រួច​ក្នុង​រយៈពេល​ពី ៣ ទៅ ៦​ខែ​មុន​។

«​ខណៈ​ពេល​ដែល​ការ​ស្រាវជ្រាវ​បច្ចុប្បន្ន និង​ទិន្ន័យ​ពិតប្រាកដ​របស់​ពិភពលោក​បង្ហាញ​ថា ដូ​ស​ជំរុញ​បន្ត​ផ្តល់​ការ​ការពារ​ខ្ពស់​ប្រឆាំង​នឹង Omicron យើង​ទទួលស្គាល់​ពី​តម្រូវការ​ក្នុង​កា​រៀបចំ​ខ្លួន​នៅ​ពេល​ការ​ការពារ​នេះ​ថយ​ចុះ និង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា Omicron និង​វីរុស​​​បំប្លែង​​​ថ្មី​ទៀត​នា​ពេល​អនាគត​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី Kathrin Jansen ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer​។

Pfizer និយាយ​ថា វ៉ាក់សាំង​ដើម​ចំនួន ២​ដូ​ស​ប្រហែល​មិន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​​បំប្លែង​​ថ្មី Omicron ឡើយ ហើយ​ការ​ការពារ​របស់​វា​ពី​ការ​ចូល​ពេទ្យ និង​ការ​ស្លា​.​ប់​អាច​នឹង​ថយ​ចុះ​។

ទោះ​យ៉ាងណា ម​ជ្ឍ​មណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អា​មេ​រិ​ក បាន​និយាយ​ថា​ដូ​ស​ទី ៣​នៃ​ប្រភេទ​វ៉ាក់សាំង​ដូច​ជា Pfizer-BioNTech បាន​ផ្តល់​ការពារ​ពារ ៩០​ភាគយ​ពី​ការ​ចូល​ពេទ្យ​ប្រឆាំង​វីរុស​កូ​វី​ដ ១៩​។

ប្រទេស​មួយ​ចំនួន រួម​ទាំង​កម្ពុជា​ផង​ដែរ បាន​ចាប់ផ្តើម​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤​ដល់​ពលរដ្ឋ​របស់​ខ្លួន ប៉ុន្តែ​ការ​សិក្សា​ថ្មី​ៗ​របស់​អ៊ី​ស្រា​អ៊ែ​ល​បង្ហាញ​ថា ខណៈ​ដែល​វ៉ាក់សាំង​ដូ​ស​ទី ៤​ជំរុញ​អង្គ​ប​ដិ​ប្រាណ កម្រិត​នៃ​ប្រព័ន្ធ​ការពារ​នោះ​មិន​ទាន់​គ្រប់គ្រាន់​អាច​ការពារ​វីរុស Omicron បាន​ឡើយ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន វីរុស​​​បំប្លែង​​​ថ្មី Omicron កំពុង​រាតត្បាត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភពលោក ដោយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អ៊ឺ​រ៉ុ​ប​មាន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​លើស ១០០.០០០​ករណី​។

គិត​ត្រឹម​ថ្ងៃ​ទី ២៦ ខែមករា​នេះ ពិភពលោក​យើង​មាន​អ្នក​ឆ្លង​កូ​វី​ដ​ជាង ៣៥៩​លាន​នាក់ និង​ស្លា​.​ប់​ជាង ៥,៦២​លា​នាក់​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ